នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំ អគ្គនាយក និងអគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មានដើម្បីវាយតម្លៃលទ្ធផលការងារនាសប្តាហ៍កន្លងទៅនិងដាក់ទិសដៅអនុវត្តបន្តសម្រាប់សប្តាហ៍ថ្មី។