ពិធីប្រកាសចូលកាន់តំណែង លោក យូ ពៅ ជាប្រធានថ្មី នៃ មន្ទីរព័ត៌មាន ខេត្តប៉ៃលិន


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណ:អភិបាល ខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក យូ ពៅ ជាប្រធានថ្មី នៃ មន្ទីរព័ត៌មាន ខេត្តប៉ៃលិន ( ព្រឹកថ្ងៃទី ១ សីហា ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន )


លោក យូ ពៅ អតីតអនុប្រធានមន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម ត្រូវបានប្តូរមក ជាប្រធានថ្មី នៃ មន្ទីរព័ត៌មាន ខេត្តប៉ៃលិន ជំនួសលោកស្រី ស្រុី ចាន់អេង ដែលបានឡើងជាទីប្រឹក្សាក្រសួង ព័ត៌មាន, ពិធីប្រកាសចូលកាន់តំណែង នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន