20

Apr

2022

ស្ថានទូតថៃប្រចាំនៅកម្ពុជា នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្ម ថៃ "ចាប់ ពី ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា នៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

សៀមរាប៖ យោងតាមការឲ្យដឹងរបស់ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯក អគ្គរាជទូតថៃនៅរាជធានីភ្នំពេញប្រទេសកម្ពុជា : ស្តី ពី ការ រៀប ចំ  " ពិព័រណ៍ ពាណិជ្ជកម្មថៃ "Mini Thailand Week 2023" ចាប់ ពី ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពបន្ដថា ការរៀបចំ «ពិព័រណ៍ ពាណិជ្ជកម្ម ថៃ Mini Thailand Week 2023» នឹងរៀបចំធ្វើ ចាប់ ពី ថ្ងៃទី ៣១ ខែ សីហា ដលថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣ នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពី ម៉ោង ១០ ព្រឹក ដល់ ម៉ោង ១០ យប់ ដែលនៅ ក្នុង ពិព័រណ៍ នេះ នឹងមានការដាក់បង្ហាញ ទំនិញ ថៃជាច្រើនប្រភេទ ដែល ជា ទំនិញ មាន គុណ ភាព ល្អ និងដើម្បី រក តំណាង ចែកចាយ នៅ កម្ពុជា ។

ការ រៀប ចំ ពិព័រណ៍ លើក នេះ មាន ក្រុមហ៊ុន ចូលរួម ទាំង អស់ ចំនួន ៤៦ ក្រុមហ៊ុន មាន ស្តង់ សរុប ចំនួន ៥៨ ស្តង់ ក្នុង នោះ នឹង នាំ យក ទំនិញ ជា ច្រើន ប្រភេទ មក ដាក់ បង្ហាញ និងលក់ ដូចជា ៖ ១. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ ២. សម្លៀកបំពាក់ និង វាយនភ័ណ្ឌ ៣. គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស ៤. សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង សម្ភារៈផ្ទះបាយ ៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ ៦. សម្ភារៈធ្វើពីស្បែក និង ស្បែកជើង ៧. សម្ភារៈតុបតែងផ្ទះ ៨. សម្ភារៈសំណង់ ៩. ទំនិញឧបភោគ បរិភោគ ១០. ទំនិញ OTOP របស់ ប្រទេសថៃ ១១. ទំនិញផេ្សងៗ ជាច្រើនទៀត ។

ក្នុង ការ រៀប ចំ «ពិព័រណ៍ ពាណិជ្ជកម្ម ថៃ Mini Thailand Week 2023»  នាលើក នេះ គឺក្នុងគោល បំណង ដើម្បី ផ្សព្វ ផ្សាយ ផលិតផល របស់ ថៃ ដែល ជា ផលិត ផល មាន គុណភាព ល្អ តម្លៃ សមរម្យ និង ដើម្បី ជា ការ អរគុណ ដល់ អតិថិជន ដែល គាំ ទ្រ ទំនិញ ថៃ ។ ម៉្យាង ទៀត ដើម្បី រិត ចំណង មិត្តភាព រវាង ប្រទេស និង ប្រជាជន ទាំង ពីរ ឲ្យ កាន់ តែ ល្អ ប្រសើរ ថែមទៀត។ ក្នុង កំឡុង ពេល រៀប ចំ ពិព័រណ៍ នេះ មាន រៀប ចំ ការ ប្រគុំ តន្ត្រី ដ៏ ធំ ដែល មាន តារា ចម្រៀង និង តារា កំប្លែង ល្បីៗ សម្តែង ជូន ទស្សនា នាពេល យប់ ចាប់ ពី ម៉ោង ៧ យប់ ដល់ ម៉ោង ៩ យប់ ជារៀងរាល់ថ្ងៃផងដែរ៕

Copyright 2022. All right reserved.