20
Apr
2022
នាយករដ្ឋមន្រ្តីថ្មីនឹងខិតខំលើក កម្ពស់ជីវភាពរបស់កម្មករនិយោជិតតាមរយៈការតម្លើងប្រាប់បៀវត្សរ៍និងផ្តល់អត្តប្រយោជន៍ផ្សេងៗ
វិទ្យុជាតិកម្ពុជា
MC៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត តាមរយៈការតម្លើងប្រាប់បៀវត្សរ៍ និងផ្តល់អត្តប្រយោជន៍ផ្សេងៗ ដើម្បីឱ្យជីវភាពរបស់កម្មករ កម្មការិនី មានជីវភាពកាន់តែប្រសើរ។ ការថ្លែងបែបនេះរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីចុះជួបសំណេះ សំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ុន ម៉ាណែតបានឱ្យដឹងថា នៅក្នុងឆ្នាំ១៩៩៧ កម្ពុជាមានតែ៦៤រោងចក្រសហគ្រាស ដែលប្រើកម្លាំងពលកម្មចំនូន៨ម៉ឺននាក់ ប៉ុន្តែគិតមកដល់បច្នុប្បន្នមាន ១៧០០រោងចក្រសហគ្រាស ក្នុងនោះ វិស័យកាត់ដេរមានចំនួន ១៣៣០រោងចក្រ ដែលប្រើកម្លាំងពលកម្មចំនូន ជាង១លាន៥សែននាក់ ។ ឯកឧត្តម ហ៊ុន ម៉ាណែតបន្ថែម នាពេលនោះកម្មករកម្មការិនីមានប្រាប់បៀវត្សរ៍ត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ហើយអត្តប្រយោជន៍អ្វីសឹងតែគ្មាន ចំណែកនៅក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀក បំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ។ ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា ទោះបីជាបច្នុប្បន្ននេះ កម្មករនិយោជិតមានប្រាក់បៀបត្សរ៍ក្នុងកម្រិតមួយប្រសើរក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាល នឹងពិភាក្សាគ្នា ធ្វើយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវ តែដំឡើង។ ដូចនេះឯកឧត្តមនាយករដ្ឋមន្ត្រីបានណែនាំថា ក្រសួងការងារមានភារកិច្ចខិតខំសម្របសម្រួលការពិភាក្សាប្រាក់ ឈ្នួលអប្បបរមាជូនកម្មករនិយោ ជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺទោះបីតិច ឬច្រើន ត្រូវតែដំឡើងជូនកម្មករនិយោជិត។ ឥឡូវឆ្នាំនេះយើងកំពុងតែចរចាការដំឡើងប្រាក់បៀវត្សរ៍អប្ប បរមា ដែលឆ្នាំ២០២៤ដែលយើងចាប់ផ្តើមតាំងពីខែ៧ ហើយយើងកំពុងតែបន្តការចរចាទៀត ដែលវាគឺជាគោលនយោបាយរបស់រាជ រដ្ឋាភិបាលដែលត្រូវនៅបន្ត ដែលបងប្អូនគិតថា នៅពេលនេះអត់ទាន់គ្រប់ ដែលរដ្ឋាភិបាលទទួលស្គាល់ ។ ហេតុអ្វីបានជាយើងខិតខំធ្វើឱ្យប្រសើរឡើងជាបណ្ដើរៗ ប៉ុន្តែយើងត្រូវធ្វើបែបណាជាជំហានៗដើម្បីធានានូវការប្រកួតប្រជែងរបស់យើង នឹងរក្សាកំណើនរបស់យើងនៅក្នុងវិស័យនេះតែម្ដង ២០០ដុល្លារអប្បបរមាបើប្រៀបធៀបជាមួយប្រទេសជិតខាងនៅវៀតណាម ធំបំផុតត្រឹមតែ១៩៨ដុល្លារប៉ុណ្ណោះ ហើយវៀតណាមក៏បានចែកចេញ ជា៣តំបន់ តំបន់ទាប តំបន់កណ្តាល និងតំបន់ខ្ពង់រាប ដែលតំបន់ទាបមានត្រឹមតែ១៣០ដុល្លារ ក្នុងមួយខែ និងតំបន់ខ្ពស់មួយ ១៩៨ដុល្លារប៉ុណ្ណោះ។» សូមបញ្ជាក់ដែរថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចពិភាក្សាចំនួន២លើកមកហើយ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីកម្មករនិយោជិត និងភាគីនិយោជក មិនទាន់បង្ហាញតួលេខយ៉ាងណានោះទេ ខណៈក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដាក់កាលបរិច្ឆេទនៃការប្រជុំពិភាក្សាបន្ត គឺនឹងបន្តធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា, ថ្ងៃទី១១ ខែកញ្ញា, ថ្ងៃទី១៨ ខែកញ្ញា, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា៕
