អង្គារ ១៥ កញ្ញា ២០២៦

ក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំបានទាក់ទាញអ្នក សារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់

ព្រហស្បតិ៍ ២៧ សីហា ២០២៦ ៤៧
ក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំបានទាក់ទាញអ្នក សារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិ ការក្រសួងព័ត៌មាន, សមាជិកអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)  និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមាន ប្រសាសន៍ពីមណ្ឌលព័ត៌មាន(Media Center) នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ថា សម្រាប់ការរៀបចំសន្និសីទ ISC-2 នេះ គឺក្រុមការងារទទួលបានការចុះឈ្មោះចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង២០០នាក់ ក្នុងនោះ អ្នកសារព័ត៌មានអន្តរជាតិមានជាង១០អង្គភាព និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដូចជា AFP, Reuters, AP, Xinhua, Kyodo News, EPA, China Media Group Asia-Pacific, VTV, VNA និងភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀត សរុបប្រមាណជាង៣០រូប ហើយក្រៅពីនោះ គឺអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវស្តង់ដារពិធីការការទូត ស្របតាមបទដ្ឋានសន្តិសុខ និងពិធីការការទូតកម្រិតអន្តរជាតិ គណៈកម្មការរៀបចំសន្និសីទបានបង្កើត មជ្ឈមណ្ឌលព័ត៌មាន (Media Center) ប្រកបដោយបច្ចេកវិទ្យាទំនើប សម្រាប់គាំទ្រដល់ដំណើរការ និងតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួម។ មជ្ឈមណ្ឌលនេះនឹងដើរតួជាពហុបច្ចេកវិទ្យាបញ្ជូនព័ត៌មាន ខ្លឹមសារ រូបភាព និងវីដេអូផ្លូវការ សម្រាប់បម្រើដល់ការផលិត និងផ្សាយព័ត៌មានស្តីពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ឱ្យទាន់ពេលវេលា និងតាមតម្រូវការជូនភ្នាក់ងារសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីចែកចាយឱ្យទូលំទូលាយទៅកាន់សាធារណជនក្នុងស្រុក និងសកលលោក។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តទៀតថា អ្នកសារព័ត៌មានដែលធ្វើការនៅក្នុងមណ្ឌលព័ត៌មាននេះ គឺទទួលបានការសម្របសម្រួល ផ្តល់ជូននូវគ្រប់មធ្យោ បាយទាំងអស់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ និងសកម្មភាពនៃការយកព័ត៌មាន ទទួលបានទាំងខ្លឹមសារ សំឡេង រូបភាព និងវីដេអូ ដែលមានគុណភាពខ្ពស់ សម្រាប់ផ្សព្វផ្សាយ។ សម្រាប់ការគ្រប់គ្រងសកម្មភាពអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គឺក្រុមការងារអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានបែងចែកជាក្រុមទៅតាមផ្នែកនីមួយៗ ដោយក្រុមខ្លះអាចចូលយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីកម្រិតខ្ពស់ ឬកម្មវិធីរបស់ថ្នាក់ដឹកនាំកំពូល ហើយក្រុមខ្លះទៀត គឺនៅរង់ចាំក្នុងមណ្ឌលព័ត៌មាន (Media Center) ដើម្បីទទួលរូបភាព និងខ្លឹមសារនៃកម្មវិធី។

ឯកឧត្តមបានអត្ថាធិប្បាយបន្ថែមថា៖ «យើងបានបែងចែកប្រតិបត្តិការសារព័ត៌មានទៅតាមកម្រិតមុខងារ និងលក្ខណៈបច្ចេកទេស ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ ជាមួយក្រុមការងារដែលត្រូវបានកំណត់មុខព្រួញអនុញ្ញាតចូលយកព័ត៌មានផ្ទាល់ពី កិច្ចប្រជុំកម្រិតឧត្តម (High-level) និងជំនួបពិភាក្សាសំខាន់ៗ ដើម្បីបញ្ជូនទិន្នន័យ ខ្លឹមសារ និងរូបភាពមកកាន់ Media Center ។ ទន្ទឹមនេះ ការរៀបចំរបៀបរបប និងរចនាសម្ព័ន្ធនៃ Media Center នៅជាន់ផ្ទាល់ដី ជាន់ទី២ និងជាន់ទី៣ ត្រូវបានបែងចែកមុខងារតាមកម្រិតបច្ចេកទេស ក្រោមការគ្រប់គ្រង និងសម្របសម្រួលផ្ទាល់ដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន» ។

សូមបញ្ជាក់ថា សន្និសីទ ប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្ដើមនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសរៀបចំសន្និសីទកម្រិតអន្តរជាតិនេះ នៅក្នុងអគារពន្ធដារថ្មី ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗ ៕

ដោយ៖ ប៊ុនរិទ្ធ

ចែករំលែក:

ព័ត៌មានពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជាព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន

១៥ កញ្ញា ២០២៦

កាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)ព័ត៌មាន

កាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

វិទ្យុជាតិកម្ពុជា

១៥ កញ្ញា ២០២៦

សេចក្តីថ្លែងការណ៍ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធ​នឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធាព័ត៌មាន

សេចក្តីថ្លែងការណ៍ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធ​នឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១៥ កញ្ញា ២០២៦