សុក្រ ៣០ តុលា ២០២៦

កម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម

ពុធ ៩ កញ្ញា ២០២៦ ២ ពាន់
កម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម

ខេត្តសៀមរាប និងខេត្តកំពង់ចាម៖ ថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសុខាភិបាល សហការជាមួយវិទ្យាស្ថានមេគង្គ (Mekong Institute) និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំកម្មវិធីបណ្តុះបណ្តាល និងអនុវត្តការពិនិត្យស្រាវជ្រាវរកកុមារមានជំងឺបេះដូងពីកំណើត ក្រោមគម្រោងថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project–MCHC) នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

កម្មវិធីនៅខេត្តសៀមរាប ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងបន្តអនុវត្តនៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីទាំងពីរនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត និងគ្រូពេទ្យមកពីខេត្តគោលដៅ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពត និងតាកែវ ដោយមានការសហការណែនាំជំនាញបច្ចេកទេសពីវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យ Fuwai Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន។

 

កម្មវិធីនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីសុខាភិបាល ក្នុងការរកឃើញដំបូង ការពិនិត្យស្រាវជ្រាវ ការបញ្ជូន ការធ្វើរោគវិនិច្ឆ័យ ការកត់ត្រាទិន្នន័យ និងការតាមដានកុមារដែលរកឃើញថាមានជំងឺបេះដូងពីកំណើត។ ប្រធានបទសំខាន់ៗរួមមាន តួនាទីរបស់មូលដ្ឋានសុខាភិបាលក្នុងការរកឃើញជំងឺឱ្យបានឆាប់ ការវាយតម្លៃសុខភាពបេះដូងកុមារ ការពិនិត្យតាមរយៈការស្តាប់សំឡេងបេះដូង ការពិនិត្យអេកូបេះដូង និងការធានាគុណភាពនៃការពិនិត្យស្រាវជ្រាវតាមសាលារៀន ក្នុងខេត្តទាំងពីរ។

ការអនុវត្តចុះពិនិត្យស្រាវជ្រាវរកកុមារ នៅខេត្តសៀមរាប និងខេត្តកំពង់ចាមនេះ បានចំនួនប្រមាណជាង ២ម៉ឺននាក់ និងកុមារទទួលការពិនិត្យ Echocardiography បានចំនួនប្រមាណជាង ៧០០នាក់។ ការអនុវត្តកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកិច្ចសហការដ៏ល្អរវាងក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកជំនាញ និងមូលដ្ឋានសុខាភិបាល ក្នុងការរួមគ្នាលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារកម្ពុជា។

ចែករំលែក:

ព័ត៌មានពាក់ព័ន្ធ

Outcomes of the 4th Bilateral Political Consultations between  Cambodia and the Foreign, Commonwealth and Development Office of the United Kingdomព័ត៌មាន

Outcomes of the 4th Bilateral Political Consultations between Cambodia and the Foreign, Commonwealth and Development Office of the United Kingdom

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣០ តុលា ២០២៦

វត្ថុសិល្បៈខ្មែរចំនួន១៨ នឹងត្រូវប្រគល់ត្រឡប់មកវិញ ក្រោយស្វែងរកឃើញនៅទីក្រុងឡុងដ៍ព័ត៌មាន

វត្ថុសិល្បៈខ្មែរចំនួន១៨ នឹងត្រូវប្រគល់ត្រឡប់មកវិញ ក្រោយស្វែងរកឃើញនៅទីក្រុងឡុងដ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

៣០ តុលា ២០២៦

កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មព័ត៌មាន

កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉រិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រដាណឺម៉ាក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣០ តុលា ២០២៦