សៅរ៍ ៣១ តុលា ២០២៦

ប្រធានព្រឹទ្ធសភាប៉ាគីស្ថានគូសបញ្ជាក់ថា ប៉ាគីស្ថាន និងកម្ពុជា រួមដៃគ្នារក្សាសន្តិភាព និងវិបុលភាព

ព្រហស្បតិ៍ ២៧ សីហា ២០២៦ ៣៦០
ប្រធានព្រឹទ្ធសភាប៉ាគីស្ថានគូសបញ្ជាក់ថា ប៉ាគីស្ថាន និងកម្ពុជា រួមដៃគ្នារក្សាសន្តិភាព និងវិបុលភាព

ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី បានផ្ញើសារស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត។ ជាមួយគ្នានេះដែរ សារថ្លែងអំណរគុណក៏ត្រូវបានផ្តើមជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើកិច្ចការងារទូតសភា ដើម្បីស្វែងរកសន្តិភាព និងវិបុលភាពរួម។ ឯកឧត្តមប្រធានសភាក៏បានរម្លឹកថា គំនិតផ្តួចផ្តើមនៃសន្និសីទប្រធានសភានៃអន្តរសភា ត្រូវបានចាប់បដិសន្ធិឡើងជាលើកដំបូងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ហើយការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី២ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន និងការកើនឡើងនូវទំនុកចិត្តរវាងប្រទេសជាសមាជិក។ 

ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានបញ្ជាក់ទៀតថា សន្និសីទនេះមិនមែនជារបស់ប្រទេសណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែជារបស់ប្រធានសភា និងសមាជិកសភាទាំងអស់ដែលជឿជាក់លើកិច្ចសន្ទនា និងការប្រកៀកស្មាគ្នាក្នុងការកសាងសន្តិភាព។

ខណៈដែលពិភពលោកនាពេលបច្ចុប្បន្នកំពុងជួបប្រទះនូវបញ្ហាប្រឈមធំៗជាច្រើន ដែលរួមមានការប្រែប្រួលអាកាសធាតុដែលកំពុងកើតឡើងយ៉ាងស្រួចស្រាវ វិបត្តិសេដ្ឋកិច្ច និងអសមភាព ជម្លោះប្រដាប់អាវុធ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការកើនឡើងនៃតម្លៃថាមពល និងសង្គ្រាមនៅមជ្ឈិមបូព៌ា។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានលើកឡើងនូវទស្សនៈរបស់លោក នែលសិន ម៉ង់ដេឡា (Nelson Mandela) ដោយបញ្ជាក់ថា សន្តិភាពពិតប្រាកដមិនមែនគ្រាន់តែជាការអវត្តមាននៃជម្លោះនោះទេ ប៉ុន្តែជាការបង្កើតបរិស្ថានមួយដែលជួយឱ្យមនុស្សគ្រប់គ្នាមានការរីកចម្រើន។ ឯកឧត្តម បានបន្ថែមថា សភាត្រូវតែដើរតួនាទីជាស្ពានចម្លង និងជាអ្នកបង្កើតកិច្ចព្រមព្រៀង ដោយឯកឧត្តមបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ប៉ាគីស្ថានធ្លាប់បានស្ថិតនៅខ្សែត្រៀមជួរមុខនៃជម្លោះ រងគ្រោះដោយអំពើភេរវកម្ម និងបានទទួលជនភៀសខ្លួនរាប់លាននាក់ជាច្រើនទសវត្សរ៍មកហើយ។ 

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ប៉ាគីស្ថាន នៅតែបន្តខិតខំធ្វើការងារទូតទាំងយប់ទាំងថ្ងៃ ដើម្បីជួយសម្រាលភាពតានតឹង និងកសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោក៕

ដោយ៖ យា ចិន្តាខន្តី

ចែករំលែក:

ព័ត៌មានពាក់ព័ន្ធ

Outcomes of the 4th Bilateral Political Consultations between  Cambodia and the Foreign, Commonwealth and Development Office of the United Kingdomព័ត៌មាន

Outcomes of the 4th Bilateral Political Consultations between Cambodia and the Foreign, Commonwealth and Development Office of the United Kingdom

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣០ តុលា ២០២៦

វត្ថុសិល្បៈខ្មែរចំនួន១៨ នឹងត្រូវប្រគល់ត្រឡប់មកវិញ ក្រោយស្វែងរកឃើញនៅទីក្រុងឡុងដ៍ព័ត៌មាន

វត្ថុសិល្បៈខ្មែរចំនួន១៨ នឹងត្រូវប្រគល់ត្រឡប់មកវិញ ក្រោយស្វែងរកឃើញនៅទីក្រុងឡុងដ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

៣០ តុលា ២០២៦

កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មព័ត៌មាន

កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉រិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រដាណឺម៉ាក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣០ តុលា ២០២៦