សៅរ៍ ៣១ តុលា ២០២៦

អ្នកនាំពាក្យព្រឹទ្ធសភា៖ សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោ និងសម្ដេចធិបតីមានអត្ថន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា កម្ពុជាយើងកំពុងដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ

ព្រហស្បតិ៍ ២៧ សីហា ២០២៦ ៣៤៥
អ្នកនាំពាក្យព្រឹទ្ធសភា៖ សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោ និងសម្ដេចធិបតីមានអត្ថន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា កម្ពុជាយើងកំពុងដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ

ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងថា សុន្ទរកថាគន្លឹះរបស់សម្ដេចតេជោបានផ្តល់នូវទស្សនាទានជាច្រើន ក្នុងការលើកកម្ពស់ និងការដោះស្រាយនូវបញ្ហាប្រឈមរបស់ពិភពលោក ជាពិសេសលើកកម្ពស់វប្បធម៌របស់ពហុភាគីនិយម និងការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធីដែលជាចំណុចស្នូលនៃសន្និសីទដែលបានប្រព្រឹត្តទៅរាជធានីភ្នំពេញ។ ឯកឧត្ដមបានលើកឡើងអំពីចំណុចសំខាន់ៗដែលសម្ដេចតេជោបានលើកឡើងទាក់ទងនឹងការដោះស្រាយ និងការពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ រួមទាំងការអំពាវនាវឱ្យមានការអនុវត្តច្បាប់ជាពិសេស ការការពារបូរណភាពទឹកដីរបស់រដ្ឋអធិបតេយ្យនៃប្រទេសនីមួយៗ កុំឱ្យដើរទៅរកឯកតោភាគីនិយម ឬប្រាសចាកពីគោលការណ៍ច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ស្ថាបនិកដឹកនាំ ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្ដែងការកោតសរសើរចំពោះតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ឬវិវាទ ក៏ដូចជាវិបត្តិផ្សេងៗដែលកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងពេលកន្លងមក ក៏ដូចជានៅពេលនេះដើរតួនាទីជាប្រធាននៃសន្និសីទ ដែលបង្ហាញអំពីការចូលរួមចំណែករបស់កម្ពុជា។

សូមជម្រាបជូនថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកដំណើរការជាផ្លូវការ នាព្រឹកនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដោយមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា ឆ្នាំ២០២៦៕

ដោយ៖ ទេស ច័ន្ទសុធារី

ចែករំលែក:

ព័ត៌មានពាក់ព័ន្ធ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថាការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ គឺជាកត្តាស្នូលសម្រាប់ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមានចីរភាពព័ត៌មាន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថាការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ គឺជាកត្តាស្នូលសម្រាប់ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមានចីរភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ សាកលវិទ្យាល័យអង្គរ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត

ក្រសួងទេសចរណ៍

៣១ តុលា ២០២៦

សេចក្តីណែនាំ ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»ព័ត៌មាន

សេចក្តីណែនាំ ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»

ក្រសួងទេសចរណ៍

៣១ តុលា ២០២៦

សេចក្ដីបំភ្លឺស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

សេចក្ដីបំភ្លឺស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣១ តុលា ២០២៦