សុក្រ ៣០ តុលា ២០២៦

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលបង្ហាញ​សាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ

ព្រហស្បតិ៍ ២៧ សីហា ២០២៦ ៣៣១
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តរួមគ្នាចេញសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលបង្ហាញ​សាមគ្គីភាពឥតងាករេ និងឈរជួរមុខក្នុងការការពារច្បាប់អន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានទស្សនៈថា សហគមន៍ដែលគោរពច្បាប់របស់យើងគប្បីខិតខំស្វែងរកផ្លូវច្បាប់ ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ (grey-zone tactics) ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ»។ សម្តេចតេជោបានលើកឡើងក្នុងចំណុចទី៣ ស្តីពី «គណនេយ្យភាពស្ថាប័ន និងដំណោះ ស្រាយតាមផ្លូវច្បាប់» (Institutional Accountability and Legal Recourse) ថា ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវ «ច្បាប់ព្រៃ» ដែលអ្នកខ្លាំងជាអ្នកឈ្នះ ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ស្ថាប័ននីតិប្បញ្ញត្តិត្រូវឈរជារណសិរ្សជួរមុខ រួមគ្នាតស៊ូមតិ ដើម្បីការពារច្បាប់អន្តរជាតិ ការទូត ការសន្ទនាបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់។ តាមរយៈការចងក្រងបណ្តាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមត្រូវតែមានកម្លាំងខ្លាំងក្លា ដើម្បីប្រឆាំង និងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។»
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភាបានឱ្យដឹងទៀតថា ការពង្រឹងគណនេយ្យភាពស្ថាប័នការប្រើប្រាស់យន្តការតាមផ្លូវច្បាប់ និងការរួមគ្នារបស់ស្ថាប័ននីតិប្បញ្ញត្តិ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងទប់ស្កាត់ការប្រើប្រាស់កម្លាំងដើម្បីសម្រេចមហិច្ឆតារបស់ប្រទេសណាមួយលើប្រទេសដទៃ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការពិតនាពេលបច្ចុប្បន្ន បានក្រើនរម្លឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា»។

សម្ដេចតេជោ បានលើកឡើងទៀតថា ផលប៉ះពាល់សេដ្ឋកិច្ច​ ដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែលកាន់តែខ្ពស់។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើងរបស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំ ផ្ទះសម្បែងឱ្យបានរៀបរយ ពន្លឿនការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គិភ័យរបស់យើង។ ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូលទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ៕

ដោយ៖  ប៊ុនរិទ្ធ

ចែករំលែក:

ព័ត៌មានពាក់ព័ន្ធ

Outcomes of the 4th Bilateral Political Consultations between  Cambodia and the Foreign, Commonwealth and Development Office of the United Kingdomព័ត៌មាន

Outcomes of the 4th Bilateral Political Consultations between Cambodia and the Foreign, Commonwealth and Development Office of the United Kingdom

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣០ តុលា ២០២៦

វត្ថុសិល្បៈខ្មែរចំនួន១៨ នឹងត្រូវប្រគល់ត្រឡប់មកវិញ ក្រោយស្វែងរកឃើញនៅទីក្រុងឡុងដ៍ព័ត៌មាន

វត្ថុសិល្បៈខ្មែរចំនួន១៨ នឹងត្រូវប្រគល់ត្រឡប់មកវិញ ក្រោយស្វែងរកឃើញនៅទីក្រុងឡុងដ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

៣០ តុលា ២០២៦

កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មព័ត៌មាន

កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉រិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រដាណឺម៉ាក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣០ តុលា ២០២៦