អង្គារ ១៥ កញ្ញា ២០២៦

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ

ព្រហស្បតិ៍ ២៧ សីហា ២០២៦ ៥៤
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ

ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកជាផ្លូវការសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាព្រឹកថ្ងៃទី២៧ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់កសាងសេចក្ដីថ្លៃថ្នូរ របស់មនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ស្ថេរភាពស្ថាប័ននិងការរីកចម្រើនប្រកបដោយចីរភាព។ សម្រាប់កម្ពុជាសន្តិភាពដែលរកបានមកយ៉ាងលំបាកលំបិន សម្រេចបានតាមរយៈនយោបាយ ឈ្នះឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ ដែលបានបញ្ចប់នូវជម្លោះសោកនាដកម្ម និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្ស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា« សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើន សន្តិភាពចាំបាច់ត្រូវទទួលបានការការពារនៅលើឆាកអន្តរជាតិ និងដោយច្បាប់ហើយត្រូវធានាឱ្យមានចីរភាពតាមរយៈស្ថាប័នដែលមានភាពធនរឹងមាំ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា សន្តិភាពក៏ចាំបាច់ត្រូវប្រែក្លាយជាវិបុលភាពរួម និងការរីកចម្រើនជាក់ស្ដែងនូវជីវភាពរស់នៅរបស់ប្រជាជន។ «សម្រាប់កម្ពុជា ទស្សនៈនេះកើតចេញពីបវត្តិសាស្ត្ររបស់យើងផ្ទាល់ដែលយើងបានឆ្លងកាត់បទពិ​សោធន៍​ពីសង្គ្រាមទៅសន្តិភាព ពីសន្តិភាពទៅការអភិវឌ្ឍ ជាពិសេសថ្មីៗនេះ គឺពីការម្លឹកដ៏ឈឺចាប់មួយថា ទោះបីជាសន្តិភាពរក្សាឱ្យមានស្ថរិភាពយូរអង្វែងយ៉ាងណាក៏ដោយ ក៏យើងមិនអាចមើលស្រាលពីតម្លៃនៃសន្តិភាពបានឡើយ»៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រុមការងារ AKP

ចែករំលែក:

ព័ត៌មានពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជាព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន

១៥ កញ្ញា ២០២៦

កាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)ព័ត៌មាន

កាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

វិទ្យុជាតិកម្ពុជា

១៥ កញ្ញា ២០២៦

សេចក្តីថ្លែងការណ៍ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធ​នឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធាព័ត៌មាន

សេចក្តីថ្លែងការណ៍ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធ​នឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១៥ កញ្ញា ២០២៦