ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបដិសេធដាច់ខាតមិនឱ្យមានការផលិតបារីអេឡិចត្រូនិក ឬការដាំកញ្ឆានៅកម្ពុជាព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបដិសេធដាច់ខាតមិនឱ្យមានការផលិតបារីអេឡិចត្រូនិក ឬការដាំកញ្ឆានៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជានោះឡើយ ទោះបីជាការផលិត ឬការដាំដុះនោះធ្វើឡើងក្នុងគោលបំណងដើម្បីនាំចេញទៅក្រៅប្រទេស ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

០៧ តុលា ២០២៦

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងឧកាសបុណ្យភ្ជុំបិណ្ឌព័ត៌មាន

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងឧកាសបុណ្យភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃពុធទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សា ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង៥ បានអញ្ជើញចុះទៅមូលដ្ឋានកងទ័ព១១៥ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់នូវសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ នាយទាហាន នាយទាហានរង ពលទាហាន ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងឧកាសបុណ្យភ្ជុំបិណ្ឌ។

ខេត្តមណ្ឌលគិរី

០៧ តុលា ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និស្សិតពេទ្យ ត្រូវមានសមត្ថភាព ដើម្បីធានាថា ការផ្ដល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាពព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និស្សិតពេទ្យ ត្រូវមានសមត្ថភាព ដើម្បីធានាថា ការផ្ដល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់និស្សិតពេទ្យដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ត្រូវបន្ដអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ច ដើម្បីធានាថា អាចផ្ដល់សេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត

០៧ តុលា ២០២៦

កម្ពុជា និងអារ៉ាប៊ីសាអូឌីតសហការរួមគ្នាជំរុញការបង្កើតជើងហោះហើរត្រង់ដើម្បីបង្កើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរព័ត៌មាន

កម្ពុជា និងអារ៉ាប៊ីសាអូឌីតសហការរួមគ្នាជំរុញការបង្កើតជើងហោះហើរត្រង់ដើម្បីបង្កើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរ

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Thamer Mohammed A Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នាទីស្តីការក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍

០៧ តុលា ២០២៦

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលព័ត៌មាន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦—សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។រូបថត៖ គល់ រ៉េននី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

០៧ តុលា ២០២៦

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីស្វែងរកជនជាតិអូស្ត្រាលី និងជនជាតិន័រវែសព័ត៌មាន

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីស្វែងរកជនជាតិអូស្ត្រាលី និងជនជាតិន័រវែស

ក្រសួងមហាផ្ទៃ

០៧ តុលា ២០២៦

កម្ពុជាអំពាវនាវឱ្យមានហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងគាំទ្រដល់ដំណើរអន្តរកាលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជាព័ត៌មាន

កម្ពុជាអំពាវនាវឱ្យមានហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងគាំទ្រដល់ដំណើរអន្តរកាលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា

ទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ — ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃមហាសន្និបាត អ.ស.ប. លើកទី៨១ ក្រោមប្រធានបទ “ការកៀរគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា សង្កត់ធ្ងន់លើភាពចាំបាច់នៃហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដែលអាចព្យាករណ៍បាន មានតម្លៃសមរម្យ និងមានរយៈពេលវែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

០៧ តុលា ២០២៦

សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាចំនួន៣កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជាព័ត៌មាន

សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះសង្ឃរាចំនួន៣កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម

០៧ តុលា ២០២៦

និយ័តករមូលបត្រកម្ពុជា សហការជាមួយដៃគូអន្តរជាតិ បើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ»ព័ត៌មាន

និយ័តករមូលបត្រកម្ពុជា សហការជាមួយដៃគូអន្តរជាតិ បើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ»

នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាសហប្រធានក្រុមការងារអក្ខរកម្មហិរញ្ញវត្ថុ និងការកសាងសមត្ថភាព (FLCB-WG) នៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) រួមជាមួយនឹងគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC) ដោយមានកិច្ចគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការជាមួយមជ្ឈមណ្ឌលតូរ៉ុនតូ (TC) បើកវគ្គបណ្តុះបណ្តាលសម្រាប់និយ័តករទីផ្សារមូលបត្រអាស៊ាន ស្តីពី “ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ” នៅសណ្ឋាគារ Tribe Phnom Penh Post Office Square ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. លោក Ha Duy Tung អនុប្រធាន SSC លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា និងលោក Babak Abbaszadeh នាយកប្រតិបត្តិ និងជាប្រធាន នៃ TC។

និយ័តករមូលបត្រកម្ពុជា

០៧ តុលា ២០២៦