ព័ត៌មានជាតិ
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់
៣០ កញ្ញា ២០២៦
ព័ត៌មានទំនាក់ទំនងកម្ពុជា-វៀតណាម គឺជាអ្នកជិតខាងល្អ មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Lê Minh Hùng) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
៣០ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដល់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន
នាយប់ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” ។
២៩ កញ្ញា ២០២៦
ព័ត៌មានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២៩ កញ្ញា ២០២៦
ព័ត៌មានអភិបាលខេត្តបាត់ដំបង ណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ជាពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ។
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញធុរកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចលំហអាកាសកម្ពុជា-ជប៉ុន
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan "Co-Creation" Networking Symposium and Business Matching) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សមិទ្ធផល និងបទពិសោធដែលនិវត្តជនបន្សល់ទុក គឺជាមរតកដ៏មានតម្លៃសម្រាប់មន្ត្រីជំនាន់ក្រោយ
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា រាល់សមិទ្ធផល និងបទពិសោធដែលអតីតមន្ត្រីរាជការបានបន្សល់ទុក គឺជាមរតកដ៏មានតម្លៃបំផុតសម្រាប់មន្ត្រីជំនាន់ក្រោយយកមកសិក្សារៀនសូត្រ និងបន្តអនុវត្តការងារ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ២,១១៤នាក់ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
២៩ កញ្ញា ២០២៦
ព័ត៌មានសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម ឌិត ទីណា អញ្ជើញ ចុះពិនិត្យសំណង់ទ្វារទឹកនៅសង្កាត់និមិត្ត ដើម្បីពង្រឹងការគ្រប់គ្រងលំហូរទឹក និងបង្ការផលប៉ះពាល់ពីជំនន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦– ក្នុងស្ថានភាពដែលក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងលំហូរទឹកពីតំបន់ខាងលើ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវសំណង់ទ្វារទឹក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីតាមដានស្ថានភាពទឹក និងពិនិត្យលទ្ធភាពគ្រប់គ្រងលំហូរទឹកឱ្យបានសមស្រប។
២៩ កញ្ញា ២០២៦
