ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មានជាតិ

ព្រឹកនេះសម្តេចធិបតីនឹងអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព័ត៌មាន

ព្រឹកនេះសម្តេចធិបតីនឹងអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦នេះ នឹងអញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃនេះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិនេះបានរំលេចអំពីភាពចាំបាច់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនមួយនេះ ក្នុងនាមកម្ពុជាជាប្រទេសរងគ្រោះមួយដែរនោះ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២៣ កញ្ញា ២០២៦

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី-Village de la Francophonie» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញព័ត៌មាន

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី-Village de la Francophonie» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ក្រសួងទេសចរណ៍

២៣ កញ្ញា ២០២៦

នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែងព័ត៌មាន

នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង

កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈMoUទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយFBI និងMoUត្រីភាគី ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងFBI ។

ក្រសួងមហាផ្ទៃ

២២ កញ្ញា ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

AKP ភ្នំពេញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦—ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀម សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរៀបចំឡើងក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នារសៀលទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។ រូបថត៖ សិរី ឧត្តម

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២២ កញ្ញា ២០២៦

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hansung TNI គ្រោងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា​ ក្នុងការអភិវឌ្ឍវស័យកសិកម្មព័ត៌មាន

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hansung TNI គ្រោងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា​ ក្នុងការអភិវឌ្ឍវស័យកសិកម្ម

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hwang Kyungjoo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hansung TNI នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

២២ កញ្ញា ២០២៦

ក្រសួងឧស្សាហកម្ម ពន្លឿនការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS V2ព័ត៌មាន

ក្រសួងឧស្សាហកម្ម ពន្លឿនការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS V2

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសិក្ខាសាលាស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការចុះបញ្ជីក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS V2) ដែលជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

២២ កញ្ញា ២០២៦

បទយកការណ៍៖ យុវជន និងប្រជាពលរដ្ឋ គាំទ្ររាជរដ្ឋាភិបាល ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

បទយកការណ៍៖ យុវជន និងប្រជាពលរដ្ឋ គាំទ្ររាជរដ្ឋាភិបាល ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ --ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ដែលនឹងធ្វើឡើង នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនោះ យុវជន ក៏ដូចជាប្រជាពលរដ្ឋ បានអបអរសាទរ និងសម្ដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិកាអន្ដរជាតិដ៏មានសារៈសំខាន់នេះ ដើម្បីបង្ហាញដល់អន្តរជាតិ និងបណ្តាប្រទេសនានានៅលើសកលលោកបានឃើញថា កម្ពុជា ជាប្រទេសមួយដែលកំពុងរងគ្រោះពីបញ្ហា Online Scam មួយនេះយ៉ាងពិតប្រាកដ ហើយកម្ពុជា ក៏កំពុងសហការជាមួយបណ្ដាប្រទេសផ្សេងទៀត ដើម្បីសហការរួមគ្នាកាត់ផ្តាច់ច្រវាក់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏គ្រោះថ្នាក់មួយនេះ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២២ កញ្ញា ២០២៦

مواطنون روس في كمبوديا يدلون بأصواتهم في انتخابات مجلس الدوما الروسيព័ត៌មាន

مواطنون روس في كمبوديا يدلون بأصواتهم في انتخابات مجلس الدوما الروسي

بنوم بنه – ٢٢ أيلول/سبتمبر ٢٠٢٦م – وكالة الأنباء الكمبوديةأدلى، ما مجموعه ١٤٠ مواطنا روسيا يقيمون أو يتواجدون مؤقتا في كمبوديا بأصواتهم في انتخابات نواب مجلس الدوما للجمعية الفيدرالية الروسية في دورتها التاسعة، وفقا لبيان صحفي صادر عن سفارة روسيا الاتحادية لدى كمبوديا.

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២២ កញ្ញា ២០២៦

គណៈប្រតិភូឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

គណៈប្រតិភូឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

AKP កណ្តាល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦—គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម Kongsavat Bounlieng អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រារព្ធឡើងក្រោមប្រធានបទ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ រូបថត៖ ឡាយ សារ៉ុម

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២២ កញ្ញា ២០២៦