សៅរ៍ ៣១ តុលា ២០២៦

ព័ត៌មានជាតិ

កម្មវិធីស្វែងយល់ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោមប្រធានបទ "តួនាទីអ្នកសារព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត"ព័ត៌មាន

កម្មវិធីស្វែងយល់ ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោមប្រធានបទ "តួនាទីអ្នកសារព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត"

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

២៧ តុលា ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី  និងប្រតិភូអង្គការយុវតារាកម្ពុជា ជួបពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីបន្តពង្រឹងការចូលរួមរបស់យុវជន និងពង្រីកផលជះវិជ្ជមានដល់សហគមន៍ជនបទព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងប្រតិភូអង្គការយុវតារាកម្ពុជា ជួបពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីបន្តពង្រឹងការចូលរួមរបស់យុវជន និងពង្រីកផលជះវិជ្ជមានដល់សហគមន៍ជនបទ

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមដោយថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយប្រតិភូអង្គការយុវតារាកម្ពុជា (Youth Star Cambodia)។

ក្រសួងមុខងារសាធារណៈ

២៧ តុលា ២០២៦

អភិបាលខេត្តបន្ទាយមានជ័យ ៖ ការផ្តល់ផ្ទះជូនអតីតយុទ្ធជន គឺជាការដឹងគុណចំពោះអ្នកមានគុណបំណាច់ចំពោះជាតិព័ត៌មាន

អភិបាលខេត្តបន្ទាយមានជ័យ ៖ ការផ្តល់ផ្ទះជូនអតីតយុទ្ធជន គឺជាការដឹងគុណចំពោះអ្នកមានគុណបំណាច់ចំពោះជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦--- ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន១៣​គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងផ្តល់ទីជម្រកសមរម្យដល់គ្រួសារអ្នកមាន​គុណបំណាច់ចំពោះជាតិ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះការលះបង់របស់អតីតយុទ្ធជន។      ក្នុងពិធីប្រគល់ផ្ទះនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ដោយបានបំពេញកាតព្វកិច្ចការពារជាតិ ឆ្លងកាត់ការលំបាក និងលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព និងបូរណភាពទឹកដី។ ដូច្នេះ ការយកចិត្តទុកដាក់ចំពោះជីវភាពរ​ស់នៅរបស់អតីតយុទ្ធជន គឺជាការឆ្លើយត​បចំពោះគុណបំណាច់ និងការលះបង់របស់ពួកគាត់។      ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ។      ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងការលំបាករបស់អតីតយុទ្ធជន ព្រមទាំងខិតខំស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយឱ្យពួកគាត់មានលំនៅឋាន និងជីវភាពរ​ស់នៅកាន់តែប្រសើរ។ ការផ្តល់ផ្ទះនាពេលនេះ មិនត្រឹមតែជាការផ្តល់ជូននូវសំណង់លំនៅឋានមួយខ្នងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់នូវភាពកក់ក្តៅ សុវត្ថិភាព និងក្តីសង្ឃឹមសម្រាប់អនាគតរបស់គ្រួសារអតីតយុទ្ធជនផងដែរ។       ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន មិនគួរត្រូវបានចាត់ទុកថាជាការជួយឧបត្ថម្ភតែមួយលើកនោះឡើយ ប៉ុន្តែគឺជាការបង្ហាញពីការចងចាំ និងការឱ្យតម្លៃចំពោះអ្នកដែលបានបំពេញកាតព្វកិច្ចចំពោះជាតិ។ ការផ្តល់លំនៅឋានសមរម្យ គឺជាមូលដ្ឋានដ៏សំខាន់មួយដែលអាចជួយឱ្យគ្រួសារមានភាពកក់ក្តៅ មានលំនឹងក្នុងការរស់នៅ និងមានលទ្ធភាពបន្តកសាងជីវភាពគ្រួសារទៅមុខ។       ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ឱ្យបន្តថែរក្សាសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា គោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីធ្វើឱ្យមណ្ឌលតេជោសន្តិភាព ២២២២ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងការរីកចម្រើនប្រកបដោយចីរភាព។      ស្នាមញញឹម និងក្តីរំភើបរបស់គ្រួសារដែលទទួលបានផ្ទះ បានបង្ហាញពីតម្លៃនៃទីជម្រកដែលពួកគាត់បានរង់ចាំ។ សម្រាប់អតីតយុទ្ធជនទាំងនេះ ផ្ទះថ្មីមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅនោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់នូវភាពកក់ក្តៅ សុវត្ថិភាព និងឱកាសក្នុងការកសាងជីវិតគ្រួសារឱ្យកាន់តែប្រសើរឡើង។      អតីតយុទ្ធជនមួយរូបដែលទទួលបានផ្ទះ បានបង្ហាញក្តីរំភើបថា ការទទួលបានផ្ទះនៅថ្ងៃនេះ គឺជាក្តីស្រមៃដែលគ្រួសាររបស់លោកបានរង់ចាំជាយូរមកហើយ។ លោកបានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អំណោយដ៏មានតម្លៃនេះ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងក្រុមការងារពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងរៀបចំដំណើរការចាប់ឆ្នោតប្រកបដោយភាពច្បាស់លាស់។      លោកបានបន្ថែមថា ផ្ទះថ្មីនេះនឹងក្លាយ​ជាទីជម្រកដ៏កក់ក្តៅសម្រាប់សមាជិកគ្រួសារ និងជាកន្លែងដែលកូនចៅអាចចងចាំថា ការលះបង់របស់ឪពុកម្តាយក្នុងការបំពេញកាតព្វកិច្ចចំពោះជាតិ ត្រូវបានសង្គមចងចាំ និងឱ្យតម្លៃ។       ការប្រគល់ផ្ទះបន្ថែមចំនួន១៣ខ្នងនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់លើសុខុមាលភាពរបស់អតីតយុទ្ធជន ដោយផ្តោតលើការផ្តល់ទីជម្រកសមរម្យ និងលើកកម្ពស់ស្ថិរភាពជីវភាពគ្រួសារ។ ទន្ទឹមនឹងនេះ ការបន្តគាំទ្រអតីតយុទ្ធជន ក៏ជាការរំលឹកដល់សង្គមឱ្យចងចាំពីគុណបំណាច់ និងការលះបង់របស់អ្នកដែលបានបំពេញភារកិច្ចការពារជាតិមាតុភូមិផងដែរ៕ ដោយ​៖ឈុនសារ៉ាត

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២៧ តុលា ២០២៦

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក និងការរួមចំណែកដើម្បីប្រយោជន៍រួមព័ត៌មាន

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក និងការរួមចំណែកដើម្បីប្រយោជន៍រួម

ស.ស.យ.ក

២៧ តុលា ២០២៦

កម្ពុជា ស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ព័ត៌មាន

កម្ពុជា ស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

20th Francophonie

២៧ តុលា ២០២៦

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ វិស័យឧត្តមសិក្សា រួមចំណែកយ៉ាងសំខាន់ក្នុងការបើកផ្លូវទទួលបានចំណេះដឹង ការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្ដូររវាងប្រជាជនព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ វិស័យឧត្តមសិក្សា រួមចំណែកយ៉ាងសំខាន់ក្នុងការបើកផ្លូវទទួលបានចំណេះដឹង ការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្ដូររវាងប្រជាជន

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ CSUF ដឹកនាំដោយលោកបណ្ឌិត Ronald S. Rochon សាកលវិទ្យាធិការនៃ CSUF ដែលមានការសម្របសម្រួលដោយលោក Benjamin Chiang អនុប្រធានស្ដីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងសាកលវិទ្យាល័យ California State University, Fullerton (CSUF) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

ក្រសួងអប់រំ យុវជន និងកីឡា

២៧ តុលា ២០២៦

សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសដ៏នក្ខត្តឫក្ស ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២២ព្រះវស្សាព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសដ៏នក្ខត្តឫក្ស ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២២ព្រះវស្សា

សម្ដេចតេជោ ហ៊ុន សែន

២៧ តុលា ២០២៦

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ព័ត៌មាន

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦

ក្រសួងធនធានទឹក និងឧតុនិយម

២៧ តុលា ២០២៦

تعليق: قمة الفرنكوفونية في كمبوديا فرصةٌ لالتقاء قادة العالم
من أجل معالجة القضايا العالميةព័ត៌មាន

تعليق: قمة الفرنكوفونية في كمبوديا فرصةٌ لالتقاء قادة العالم من أجل معالجة القضايا العالمية

بنوم بنه ٢٦ أكتوبر ٢٠٢٦م وكالة الأنباء الكمبودية (AKP): لم يتبقَّ سوى نحو 20 يومًا على استضافة مملكة كمبوديا حدثًا بالغ الأهمية، ألا وهو القمة العشرون للدول الناطقة بالفرنسية، أو قمة الفرنكوفونية (Sommet de la Francophonie)، إلى جانب المؤتمر الوزاري الثامن والأربعين للفرنكوفونية، في العاصمة بنوم بنه، وهي فرصة يلتقي فيها قادة العالم لمناقشة القضايا العالمية والبحث عن حلول لها.

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២៦ តុលា ២០២៦