ព័ត៌មានជាតិ
ព័ត៌មានសេចក្តីជូនដំណឹង របស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ពាក់ព័ន្ធនឹងគម្រោង ផ្លូវបេតុង ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ស្ថិតនៅភូមិស្រែអំពិល
២០ កញ្ញា ២០២៦
ព័ត៌មានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
២០ កញ្ញា ២០២៦
ព័ត៌មានព្យុះទី២៥ ឈ្មោះ ឌូជូអាន(Dujuan)T2625 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា
២០ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងស្រកនិងឡើងបន្តិចបន្តួច
២០ កញ្ញា ២០២៦
ព័ត៌មានសម្តេច ម៉ែន សំអន «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និងក្លាយជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
២០ កញ្ញា ២០២៦
ព័ត៌មានកិច្ចប្រជុំត្រួតពិនិត្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅទីក្រុងវៀងចន្ទន៍បានជជែកដេញដោលជាចំហ និងផ្លូវការអំពីករណីយោធាថៃប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជា
យោងតាមក្រសួងការបរទេសឡាវកាលពីថ្ងៃទី១៧កញ្ញាបានឲ្យដឹងថា ឯកឧត្តម សារុន ច្រើនសុវណ្ណ (Sarun Charoensuwan) រដ្ឋមន្ត្រីការបរទេសរងថៃ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទត្រួតពិនិត្យលើកទី ៣ នៃរដ្ឋភាគីចំពោះអនុសញ្ញាស្តីពីគ្រាប់បែកជាចង្កោម ដែលធ្វើជាម្ចាស់ផ្ទះដោយ ស.ប.ប.ឡាវ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងវៀងចន្ទន៍ ដោយបានឆ្លើយតបទៅ នឹងការចោទប្រកាន់ដែលធ្វើឡើងដោយតំណាងកម្ពុជា ទាក់ទងនឹងការប្រើប្រាស់ គ្រាប់បែកជាចង្កោមក្នុងអំឡុងពេលការប៉ះទង្គិចតាមព្រំដែនថៃ-កម្ពុជាឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការបរទេសរងថៃរូបនេះបានគូសបញ្ជាក់ថា ជម្លោះជាមួយកម្ពុជាមិនដែលស្ថិតក្នុងផលប្រយោជន៍របស់ប្រទេសថៃឡើយ ហើយប្រទេសថៃមិនបានផ្តួចផ្តើមវាឡើយ។ ប្រតិបត្តិការ និងវិធានការការពារទាំងអស់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តយ៉ាងតឹងរ៉ឹងតាមគោលការណ៍នៃការបែងចែក សមាមាត្រ ការប្រុងប្រយ័ត្ន និងភាពចាំបាច់ខាងយោធា ដោយអនុលោមតាមវិធាននៃការប្រយុទ្ធ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះគោលដៅយោធា។ សមត្ថភាពយោធាដែលមានប្រសិទ្ធភាពបំផុត សមាមាត្រ និងចាំបាច់បំផុតដែលមាន ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ភ្លាមៗនូវគ្រឿងបាញ់គ្រាប់រ៉ុក្កែត BM-21 និងការបាញ់ផ្លោងដោយកាំភ្លើងធំឆ្លងកាត់ព្រំដែនដែលកំណត់គោលដៅលើជនស៊ីវិលថៃ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីការពារការបាត់បង់ជីវិតជនស៊ីវិលថៃបន្ថែមទៀត។ ការឆ្លើយតបរបស់ភាគីថៃនេះបានធ្វើបន្ទាប់ពីឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានថ្លែងទៅកាន់សហគមន៍អន្តរជាតិក្នុងសន្និសីទដែលមានប្រតិភូចូលរួមជាង ៨០០ នាក់ មកពីបណ្តាប្រទេសជាង ១២០ និងអង្គការអន្តរជាតិនានា ដោយបានលើកឡើងពីក្តីបារម្ភ និងបញ្ហាប្រឈមមនុស្សធម៌ថ្មី ដែលបង្កឡើងដោយសំណល់គ្រាប់បែកចង្កោមរបស់យោធាថៃ។ ឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីពេលឆ្នាំ២០២៥ បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមរបស់ថៃ គ្របដណ្តប់លើផ្ទៃដីរងផលប៉ះពាល់ជិត ៤,០០០ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះប្រមាណ ៣,០០០ គីឡូម៉ែត្រការ៉េ រងការគំរាមកំហែងដោយគ្រាប់បែកចង្កោម។ បញ្ហានេះបានបង្កជាបន្ទុកបន្ថែម និងគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់។ ឯកឧត្តម លី ធុជ បានប្រាប់អ្នកចូលរួមនៅក្នុងសន្និសីទនេះថា សំណល់ ពីការវាយប្រហារ ដោយយោ ធាថៃ បានធ្វើឲ្យប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋប្រមាណ ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។ ឯកឧត្តម លី ធុជ បានប្រកាសថា កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ ហើយ ត្រៀមខ្លួន ចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាត ការអប់រំអំពីហានិភ័យ នៃ យុទ្ធភណ្ឌគ្រឿងផ្ទុះ ដូចដែលកម្ពុជាបានឆ្លងកាត់។ សូមរម្លឹកថា ថ្មីៗនេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា ប្រភេទគ្រាប់បែកចង្កោមដែលថៃប្រើនោះមានដូចជា M42, M46 និងM85 ផលិតនៅប្រទេសអ៊ីស្រាអែល ហើយគ្រាប់បែកចង្កោមនេះស្ថិតក្រោម ការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។ ឯកឧត្តម ហេង រតនា បន្ថែមថា គ្រាប់បែកចង្កោមប្រមាណ ៦ ទៅ ៧ លានគ្រាប់ ត្រូវបានយោធាថៃប្រើប្រាស់ក្នុងការវាយប្រហារ និងរាយប៉ាយលើផ្ទៃដីប្រមាណជិត ៣,០០០ គីឡូម៉ែត្រការ៉េ។ សម្រាប់ គ្រាប់ប្រភេទ M42 និង M46 មួយគ្រាប់ អាចផ្ទុកកូនគ្រាប់តូចៗប្រមាណ ២៦០ ទៅ ៣០០ គ្រាប់ ដែលមានសមត្ថភាពបង្កការខូចខាតខ្លាំងនៅពេលវាផ្ទុះនៅពេលមានការប៉ះទង្គិច៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
២០ កញ្ញា ២០២៦
ព័ត៌មានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើដល់សាកលវិទ្យាល័យ KwangWoon ពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតមកសិក្សាជំនាញចាំបាច់បន្ថេម
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Cho Sunyoung ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ KwangWoon និងលោកបណ្ឌិត Yoon Do Young សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KwangWoon នៅសាកលវិទ្យាល័យ KwangWoon ក្នុងទីក្រុងសេអ៊ូល។
២០ កញ្ញា ២០២៦
ព័ត៌មានត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ត្រូវបានលែងចូលបឹងធម្មជាតិវិញចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន
ចាប់តាំងពី ខែតុលា ឆ្នាំ១៩៩៩ រហូតដល់ចុងត្រីមាសទី៣ឆ្នាំ២០២៦នេះ មានត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ដែលបានជាប់ម៉ងដោយចៃដន្យ ហើយក្នុងនោះមាន អត្រារស់រានមានជីវិតខ្ពស់ជាង ៨៣ភាគរយត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិ និងប្រព័ន្ធទន្លេវិញដោយសុវត្ថិភាព។ នេះបើផ្អែកលើទិន្នន័យស្រាវជ្រាវ និងរបាយការណ៍ផ្លូវការពី រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ។ បរិមាណត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ត្រូវបានលែងចូលបឹងធម្មជាតិវិញ នេះ ត្រូវបានរាប់បញ្ចូល ត្រីរាជខ្នាតយក្ស ទម្ងន់១៣០គីឡូក្រាម មួយក្បាលដែលត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាបកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ការលែងត្រីរាជខ្នាតយក្ស ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្រែប្រួលឥរិយាបថខុសផ្ទុយពីមុន និងការយល់ដឹងកាន់តែខ្ពស់របស់ប្រជានេសាទ ក្នុងការរួមគ្នារក្សាការពារធនធានជលផលកម្រ និងបេតិកភណ្ឌធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ សូមបញ្ជាក់ថាការលែងត្រីរាជនាពេល បច្ចុប្បន្នមានការបំពាក់ឧបករណ៍តាមដាន ពីសំណាក់អ្នកជំនាញដើម្បីជួយឱ្យអ្នកវិទ្យាសាស្ត្រអាចសិក្សាពីផ្លូវបន្លាស់ទី និងលំហូរនៃការធ្វើចំណាកស្រុករបស់ត្រីរាជទាំងនោះពីបឹងទន្លេសាបទៅកាន់ទន្លេមេគង្គ និងជម្រកពងកូនរបស់ពួកវានៅរដូវប្រាំង។ យោងតាមកំណត់ត្រាបានឲ្យដឹងថា ត្រីរាជ អាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ កម្ពុជាបានចេញច្បាប់ហាមឃាត់ដាច់ខាតលើការនេសាទ ទិញ-លក់ និងដឹកជញ្ជូនត្រីរាជតាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ។ ក្រៅពីកិច្ចការពារផ្លូវច្បាប់ ត្រីរាជក៏ត្រូវបានចាត់ទុកជាប្រភេទត្រីតំណាងឱ្យជីវៈចម្រុះដ៏មានតម្លៃរបស់ទន្លេមេគង្គផងដែរ។ ប្រវត្តិនៃការងារសង្គ្រោះត្រីរាជ គឺជាកិច្ចប្រឹងប្រែងដ៏យូរអង្វែងមួយដើម្បីការពារប្រភេទត្រីទឹកសាបធំបំផុតមួយក្នុងលោក ដែលកំពុងស្ថិតក្នុងស្ថានភាពរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ នៅក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)
២០ កញ្ញា ២០២៦
ព័ត៌មានក្រសួងការងារ នាំឱកាសការងារ ២ ៤១២កន្លែង ចុះដល់មូលដ្ឋានស្រុកអង្គរជ័យ ជួយប្រជាពលរដ្ឋរកការងារ និងបង្កើនប្រាក់ចំណូល
(កំពត)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។
១៩ កញ្ញា ២០២៦
