ព័ត៌មានជាតិ
ព័ត៌មានលោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ នៅហ្វីលីពីន
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
១៩ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឯកឧត្តម ម៉ុក ច័ន្ទសុធា៖ មានតែការចូលរួមសហការប្រតិបត្តិការជាមួយគ្នាទេ ទើបអាចប្រយុទ្ធប្រឆាំង កាត់ផ្តាច់ និងអាចបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាន
១៩ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឯកឧត្ដម នេត្រ ភក្ត្រា៖ បច្ចុប្បន្ននេះប្រទេសកម្ពុជា ត្រូវបានអន្តរជាតិបានទទួលស្គាល់ថា ជាប្រទេសដែលបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
១៩ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឯកឧត្ដម ហៃ មករា៖ ទីតាំងធំៗដែលជនល្មើសប្រើដើម្បីប្រព្រឹត្តបទល្មើស Scams Online ដែលមានប្រមាណជាង ៨៦កន្លែងត្រូវបានបិទទាំងស្រុង
១៩ កញ្ញា ២០២៦
ព័ត៌មានរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លើកទឹកចិត្តឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តពង្រឹង កិច្ចការពារអតិថិជន និងចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទដែលមានស្រាប់ឱ្យបានទូលំទូលាយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)បានលើកទឹកចិត្តឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តពង្រឹង កិច្ចការពារអតិថិជន និងចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទដែលមានស្រាប់ឱ្យបានទូលំទូលាយ សំដៅធានាឱ្យដំណើរការដោះស្រាយបណ្តឹង និងវិវាទជូនអតិថិជនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ។
១៩ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឯកឧត្តម ម៉ុក ច័ន្ទសុធា៖ សន្និសីទ ICCOS-2026 នៅកម្ពុជា មានការសហការគាំទ្រពី ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក
១៩ កញ្ញា ២០២៦
ព័ត៌មានលែងមានហើយ បញ្ហាដីហុយ ភក់រអិល! សង្កាត់កំពង់ឆ្នាំង កំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សតាមរយះការស្ថាបនាបេតុងខ្វាត់ខ្វែង
១៩ កញ្ញា ២០២៦
ព័ត៌មានអត្រាមរណៈមាតា និងទារក នៅសង្កាត់ស្ទឹងវែង មានការថយចុះច្រើនគួរឱ្យកត់សម្គាល់
១៩ កញ្ញា ២០២៦
ព័ត៌មានលោកជំទាវបណ្ឌិត ជា សិរី វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់របស់ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ Datuk Syed Zaid Bin Syed Jaffar Albar ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
១៩ កញ្ញា ២០២៦
