អាទិត្យ ១ វិច្ឆិកា ២០២៦

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយ ត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេសព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយ ត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ --សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ច្បាប់ការងាររបស់កម្ពុជា បានចែងថា រោងចក្រមួយ ឬក៏ក្រុមហ៊ុនមួយត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង១០% ប៉ុណ្ណោះដែលមកពីក្រៅប្រទេស ដោយមិនអាចរោងចក្រមួយ ឬក្រុមហ៊ុនមួយមានអ្នកធ្វើការជាជនបរទេសច្រើនជាងជនជាតិខ្មែរនោះទេ ហើយការប្រើប្រាស់បុគ្គលិកបរទេសច្រើនជាងបុគ្គលិកក្នុងស្រុកនៅពេលចប់ការងារគេទៅស្រុកគេវិញអស់ ដោយពុំបានផ្ទេរចំណេះ ជំនាញមកឱ្យយើងទេ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៧ កញ្ញា ២០២៦

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្មព័ត៌មាន

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

APP MoINFO

១៧ កញ្ញា ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាពីទីផ្សាររថយន្ត មុននឹងដំឡើងរោងចក្រផលិតរថយន្ត នៅកម្ពុជាព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាពីទីផ្សាររថយន្ត មុននឹងដំឡើងរោងចក្រផលិតរថយន្ត នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមានការសិក្សាពីទីផ្សារលក់រថយន្ដ មុននឹងសម្រេចអនុញ្ញាតឱ្យដំឡើងផលិតរថយន្ត ខណៈកម្ពុជា មិនប្រញាប់បង្កើនចំនួនរោងចក្រដំឡើងរថយន្តនោះទេ ប៉ុន្តែ ផ្ដោតលើការជួយអ្នកវិនិយោគដែលមានស្រាប់ឱ្យរស់ និងរីកចម្រើន។ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង (TH Automotive Manufacturing) និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

APP MoINFO

១៧ កញ្ញា ២០២៦

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ កម្ពុជា ស្នើគណៈកម្មការផ្សះផ្សាឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីទីការកំណត់ដែនសមុទ្ររួមព័ត៌មាន

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ កម្ពុជា ស្នើគណៈកម្មការផ្សះផ្សាឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីទីការកំណត់ដែនសមុទ្ររួម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--- ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា តំណាងកម្ពុជា បានស្នើឱ្យគណៈកម្មការផ្សះផ្សាបង្កើតឱ្យមានកិច្ចព្រមព្រៀងណាមួយ ឬសន្ធិសញ្ញាស្តីពីការកំណត់ដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៦ កញ្ញា ២០២៦

រដ្ឋមន្រ្ដីការបរទេសកម្ពុជា លើកឡើងថា កម្ពុជា មានសុឆន្ទៈ និងការប្តេជ្ញាចិត្តនៅក្នុងការធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សា ដោយធ្វើក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពស្មោះត្រង់ព័ត៌មាន

រដ្ឋមន្រ្ដីការបរទេសកម្ពុជា លើកឡើងថា កម្ពុជា មានសុឆន្ទៈ និងការប្តេជ្ញាចិត្តនៅក្នុងការធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សា ដោយធ្វើក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពស្មោះត្រង់

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានថ្លែងថា ក្នុងនាមជាប្រទេសដែលបានស្នើ និងផ្ដើមគំនិតនូវការផ្សះផ្សាដ៏សំខាន់ កម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ប្រកបដោយសុឆន្ទៈ និងការប្តេជ្ញាចិត្តនៅក្នុងការធ្វើការងារជិតស្និទ្ធជាមួយគណៈកម្មការផ្សះផ្សា ដោយធ្វើក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពស្មោះត្រង់ ហើយយើងមានបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងអាចទទួលយកបាន។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៦ កញ្ញា ២០២៦

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃព័ត៌មាន

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី១ ជាមួយប្រទេសកម្ពុជា និងថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១៦ កញ្ញា ២០២៦

UNCLOS Conciliation Commission Concludes its First Meeting between Cambodia and Thailandព័ត៌មាន

UNCLOS Conciliation Commission Concludes its First Meeting between Cambodia and Thailand

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១៦ កញ្ញា ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងគណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជា និងថៃព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងគណៈកម្មការផ្សះផ្សា នៃ UNCLOS ជាមួយកម្ពុជា និងថៃ

AKP កណ្តាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។ រូបថត៖ យឹម សុវឌ្ឍនា / AKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៦ កញ្ញា ២០២៦

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួនព័ត៌មាន

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន និងក្រុម AOT ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៧នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។   ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេប និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការធ្វើសកម្មភាពនៃដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពទាំងនោះធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ។   ការចុះសង្កេតការណ៍ ពិនិត្យ និងផ្ទៀងផ្ទាត់ នៅទីតាំងខាងលើដោយផ្ទាល់របស់ ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន រឹតតែគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

ក្រសួងការពារជាតិ

១៦ កញ្ញា ២០២៦