ព័ត៌មានជាតិ
ព័ត៌មានឯកឧត្តម ហួត ហាក់៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ ក្នុងការកែលម្អប្រព័ន្ធការងារ លើកកម្ពស់គុណភាពសេវាសាធារណៈ
១៦ កញ្ញា ២០២៦
ព័ត៌មានរដ្ឋសភាកំណត់ថ្ងៃ២១កញ្ញាបើកសម័យប្រជុំពេញអង្គដើម្បីសម្រេចសុពលភាព ឯកឧត្តម សុខ ផេង តំណាងរាស្ត្រថ្មី ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ព្រមទាំងបានកំណត់កាលបរិច្ឆេទបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័ត និងសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មី។
១៦ កញ្ញា ២០២៦
ព័ត៌មានកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ និងដៃគូ ផ្តល់ការគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានប្រើប្រាស់ដោយថៃនៅកម្ពុជា
កម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។
១៦ កញ្ញា ២០២៦
ព័ត៌មានសម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យគ្រប់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង មានឡេលាបស្បែកជាដើម ដើម្បីជាការបង្ការការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឹមហារីក មានទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
១៦ កញ្ញា ២០២៦
ព័ត៌មានកិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ បានបិទបញ្ចប់
AKP សិង្ហបុរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំ នៅសាធារណរដ្ឋសិង្ហបុរី។
១៦ កញ្ញា ២០២៦
ព័ត៌មានគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣
AKP សិង្ហបុរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំបិទទ្វារនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសិង្ហបុរី ដែលជាថ្ងៃទី៣ ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ រូបថត៖ គល់ រ៉េននី
១៦ កញ្ញា ២០២៦
ព័ត៌មានAnnouncement On The Organizing of the Obstacle Trail Run Event Connecting Tourism in the Green Season under the theme “Run for Green Tourism on Bokor Mountain”
១៦ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
១៦ កញ្ញា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមន្ទីរពេទ្យហ្លួងម៉ែ ជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា មន្ទីរពេទ្យហ្លួងម៉ែ បានកើតឡើងក្រោមគម្រោងហិរញ្ញវត្ថុផ្ទាល់របស់រាជរដ្ឋាភិបាល និងជាគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បំពាក់ដោយឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជា ថែមមួយកម្រិតទៀត តាមរយៈការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែគ្រប់ជ្រុងជ្រោយ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
១៦ កញ្ញា ២០២៦
