ព័ត៌មានជាតិ
ព័ត៌មានទេសចរក្នុងស្រុកមានកំណើន៥០ភាគរយ ខណៈ ក្រសួងទេសចរណ៍បង្កើនពិព័រណ៍ទេសចរណ៍ផ្ទៃក្នុង
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងរយៈពេល៦ខែដំបូង ដើមឆ្នាំ២០២៦នេះ កម្ពុជាទទួលបានចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុកសរុបប្រមាណ ២១,៩៤លាននាក់ កើនឡើងប្រមាណ ៥០,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
១៤ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ
១៤ កញ្ញា ២០២៦
ព័ត៌មានកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
១៤ កញ្ញា ២០២៦
ព័ត៌មានកម្ពុជា បញ្ជាក់ការគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងអបអរសាទរឡាវធ្វើជាម្ចាស់ផ្ទះសន្និសីទពិនិត្យឡើងវិញលើកទី៣
វៀងចន្ទន៍ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ — នៅទីស្តីការក្រសួងការបរទេសឡាវ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។
១៤ កញ្ញា ២០២៦
ព័ត៌មានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ចាប់ផ្តើម
វេលាម៉ោង ៨:០០ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានចាប់ផ្តើមនៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ប្រកបដោយសណ្តាប់ធ្នាប់ខ្ពស់បំផុត។
១៤ កញ្ញា ២០២៦
ព័ត៌មានកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
កិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
១៤ កញ្ញា ២០២៦
ព័ត៌មានថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា «មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។
១៣ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant)
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ធុរជន វិនិយោគិន និងភ្ញៀវកិត្តិយសជាច្រើនរូប។
១៣ កញ្ញា ២០២៦
ព័ត៌មានពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ជាស្ពានចម្លង សម្រាប់អ្នកស្វែងរកការងារ ឱ្យជួបការងារក្នុងក្ដីស្រមៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ធនធានមនុស្ស
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ សមាគម សហជីព សហព័ន្ធ សិល្បករ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ព្រមទាំងសិស្ស-និស្សិត និងអ្នកស្វែងរកការងារផងដែរ។
១៣ កញ្ញា ២០២៦
