ព័ត៌មានជាតិ
ព័ត៌មានទេសចរណ៍ជាស្ពានតភ្ជាប់កម្ពុជា–ប៉ូឡូញ ពង្រឹងមិត្តភាព ពង្រីកវិនិយោគ
រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Iwona Kmiecik ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយ និងការវិនិយោគរវាងកម្ពុជា និងប៉ូឡូញ នៅទីស្តីការក្រសួងទេសចរណ៍។
៣០ តុលា ២០២៦
ព័ត៌មានសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Dongguk University បង្ហាញក្តីសង្ឃឹមថា នឹងអាចមានគម្រោងសហប្រតិបត្តិការបន្ថែមផ្សេងទៀតជាមួយប្រទេសកម្ពុជា
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Yun Jae-woong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Dongguk University នៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
៣០ តុលា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារពីសមិទ្ធផលសម្រេចបាន បញ្ហាប្រឈមនិងដំណោះស្រាយ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំក្នុងបរិវេណសាលាភុមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ (Zoom)។
៣០ តុលា ២០២៦
ព័ត៌មានកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត
AKP ក្រចេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលមហោស្រពក្រុងក្រចេះ ខេត្តក្រចេះ។ រូបថត៖ ខឹម សុវណ្ណារ៉ា
៣០ តុលា ២០២៦
ព័ត៌មានបទយកការណ៍៖ មន្ត្រីពាក់ព័ន្ធនិងអង្គការដៃគូទទូចឱ្យដាក់បញ្ចូលសមាសភាពស្ត្រីក្នុង «លេខរៀងទី១» ឱ្យបាន៥០%សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧
ខណៈដែលតួលេខស្ត្រីកាន់តំណែងជាមេឃុំ-ចៅសង្កាត់ នៅតែមានកម្រិតទាបប្រហែលត្រឹមតែជាង១២ភាគរយប៉ុណ្ណោះ នៅតាមបណ្តាឃុំសង្កាត់ជាច្រើននោះ សង្គមស៊ីវិលនិងក្រុមអ្នកពាក់ព័ន្ធបានបង្ហាញពីក្តីព្រួយបារម្ភ ព្រមទាំងជំរុញឱ្យមានការជជែកពិភាក្សាគ្នាជារឿយៗ ដោយវែកញ៉ែកស្វែងរកឫសគល់ ដែលបង្កឱ្យមានបញ្ហាជាប់គាំងទៅលើការឈរឈ្មោះរបស់បេក្ខភាពជាស្ត្រី ព្រមទាំងទទូចស្នើឱ្យមានការជំរុញយ៉ាងខ្លាំង ទៅលើការដាក់បញ្ចូលសមាសភាពស្ត្រីឱ្យឈរឈ្មោះនៅ«លេខរៀងទី១» ឱ្យបានយ៉ាងហោចណាស់៥០% សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៦ ឆ្នាំ២០២៧ខាងមុខនេះ។
៣០ តុលា ២០២៦
ព័ត៌មានវីដេអូ សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន១០.៧០០គ្រួសារ ក្នុងខេត្តបាត់ដំបង។
៣០ តុលា ២០២៦
ព័ត៌មានក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និសីទសារព័ត៌មាន អំពីការបោះពុម្ពផ្សាយសៀវភៅភាសាខ្មែរ និងភាសាបារាំង "ស្នាមញញឹមខ្មែរ - Le Sourire du peuple cambodgien" នៅទីស្តីការក្រសួងព័ត៌មាន
៣០ តុលា ២០២៦
ព័ត៌មាន«ភូមិហ្វ្រង់កូហ្វូនី» នឹងបើកទ្វារនៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ
នៅក្នុងពេលប្រទេសកម្ពុជា រៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ ក្រសួងទេសចរណ៍សហការជាមួយ ក្រសួងការបរទេស ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
៣០ តុលា ២០២៦
ព័ត៌មានសេចក្តីជូនដំណឹង ស្តីពីព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រសេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»
៣០ តុលា ២០២៦
