ព័ត៌មានជាតិ
ព័ត៌មានក្រសួងបរិស្ថាន និងក្រសួងអប់រំ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារ ស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា»
នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ។
២២ តុលា ២០២៦
ព័ត៌មានកម្ពុជា និងឡាវ ជំរុញការតភ្ជាប់បណ្តាញទេសចរណ៍រវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច និងការវិនិយោគទេសចរណ៍ ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ
ទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ស៊ួនសាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកអគ្គរដ្ឋទូតប្រចាំប្រទេសទាំងពីរ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរប្រមាណ ២០០នាក់។
២២ តុលា ២០២៦
ព័ត៌មានអាស៊ានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.) នាថ្ងៃទី២១ ខែតុលា ឆាំ្ន២០២៦នេះ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធទូទៅ” របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក ។
២២ តុលា ២០២៦
ព័ត៌មានសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការរីករាយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការរីករាយក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។
២២ តុលា ២០២៦
ព័ត៌មានសេចក្តីប្រកាសព័ត៌មាន ឯកអគ្គរាជទូតកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ជាមួយក្រុមហ៊ុន TOKO Electrical Construction និងក្រុមហ៊ុន KJP Kakehashi
២២ តុលា ២០២៦
ព័ត៌មានCambodian Ambassador Discusses Cooperation in Human Resource Development with TOKO Electrical Construction and KJP Kakehashi
២២ តុលា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការចុះជំរឿនមន្ត្រីត្រូវធានាថា មិនឱ្យប៉ះពាល់ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ
ខេត្តកំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើជំរឿនមន្ត្រី ដែលត្រូវអនុវត្តឱ្យបានរលូន និងមានប្រសិទ្ធភាព ដោយមិនឱ្យមានការប៉ះពាល់ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឡើយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ ចុះពិនិត្យការចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីសុខាភិបាលជាលើកដំបូង នៅមណ្ឌលសុខភាពកំពង់គ្រែង ខេត្តកំពត។
២២ តុលា ២០២៦
ព័ត៌មានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពីការព្រមានបន្ទាន់កម្រិតទី៥ អំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Koyoshigawa នៃខេត្ត Akita
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានបន្ទាន់កម្រិតទី៥ ចំពោះការភ្លៀងធ្លាក់ខ្លាំងសម្រាប់ទីក្រុង Koyoshigawa ក្នុងខេត្ត Akita។ ស្ថានភាពនេះអាចបណ្តាលអោយមានទឹកជំនន់នៅតាមបណ្តោយទន្លេ Koyoshigawa។ មកទល់ពេលនេះ ទឹកជំនន់បានកើតមាននៅក្នុងទីក្រុង Yurihonjoរួចហើយ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នអំពីផលប៉ះពាល់នៃភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលអោយមានទឹកជំនន់ និងការបាក់ដីនេះ។ មន្ត្រីទីភ្នាក់ងារទទូចឱ្យប្រជាពលរដ្ឋចាត់វិធានការសង្គ្រោះជាបន្ទាន់ និងជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាព។
២២ តុលា ២០២៦
ព័ត៌មានព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
២២ តុលា ២០២៦
