ព័ត៌មានជាតិ
ព័ត៌មានCambodia’s Milled Rice Exports Surpass One Million Tonnes in Historic Milestone
AKP Phnom Penh, October 20, 2026 --Cambodia has set a new historical record by exporting more than one million tonnes of milled rice, with Prime Minister Samdech Moha Borvor Thipadei Hun Manet congratulating the achievement as a major milestone for the nation and its agricultural sector.
២០ តុលា ២០២៦
ព័ត៌មានគណៈប្រតិភូជាន់ខ្ពស់ក្រសួងព័ត៌មានកម្ពុជា គូសបញ្ជាក់ពីការប្តេជ្ញាចិត្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ (The 7th Meeting on Broadcasting Cooperation) ជាមួយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) ដែលដឹកនាំដោយ ឯកឧត្តម លីវ ជាំងកួ (Liu Jianguo) អនុរដ្ឋមន្ត្រី NRTA នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
២០ តុលា ២០២៦
ព័ត៌មានក្រសួងពាណិជ្ជកម្មស្វែងរកទីផ្សារនាំចេញផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា ទៅទីផ្សារអឺរ៉ុប និងអន្តរជាតិ
សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្មកម្ពុជា ប្រមាណជាង ៣០ បានបង្ហាញមុខនៅក្នុង ពិព័រណ៍ពាណិជ្ជកម្ម ម្ហូបអាហារអន្តរជាតិ SIAL Paris នៅប្រទេសបារាំងកាលពីថ្ងៃសៅរ៍ទី ១៧តុលា ជាមួយប្រទេសជាង ១២០ ដែលបានចូលរួម។
២០ តុលា ២០២៦
ព័ត៌មានឯកឧត្តម ហួត ឃាងវេង អញ្ជើញដឹកនាំវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំស្រែចារ
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅភូមិបាត់ហើយ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
២០ តុលា ២០២៦
ព័ត៌មានក្នុងត្រីមាសទី៣ ឆ្នាំ២០២៦នេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក
២០ តុលា ២០២៦
ព័ត៌មានបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុកសង្កែ ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
«ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុកសង្កែ ខេត្តបាត់ដំបង» ដែលជាគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅវិទ្យាល័យ អន្លង់វិល ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ពិធីសម្ពោធបណ្ណាល័យវិទ្យាសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរួមគ្នា រវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត ថានូ ព្រីយ៉ា (Tanu Priya) ភារៈធារីស្តីទី នៃស្ថានទូតឥណ្ឌា និងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងតំណាងសហគមន៍ជាច្រើនរូបផងដែរ។
២០ តុលា ២០២៦
ព័ត៌មានConfidence-Building Measures Under the Conciliation Between the Kingdom of Cambodia and the Kingdom of Thailand
២០ តុលា ២០២៦
ព័ត៌មានអបអរសាទរកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។
២០ តុលា ២០២៦
ព័ត៌មានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ
MoINFO APP
១៩ តុលា ២០២៦
