ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មានជាតិ

ក្រុមហ៊ុន Metfone តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការយក AI មកប្រើប្រាស់ទូលំទូលាយក្នុងសហគមន៍ព័ត៌មាន

ក្រុមហ៊ុន Metfone តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការយក AI មកប្រើប្រាស់ទូលំទូលាយក្នុងសហគមន៍

អាជីវកម្មកម្ពុជា ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទស្តីពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាជីវកម្ម ដោយមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យា និងតំណាងមកពីបណ្តាក្រុមហ៊ុន អាជីវកម្ម និងធនាគារនានានៅកម្ពុជា។

APP MoINFO

១៨ តុលា ២០២៦

Metfone Brings Its Digital Technology Ecosystem to VIDEX Cambodia 2026, Expanding Opportunities for Digital Transformation in Cambodiaព័ត៌មាន

Metfone Brings Its Digital Technology Ecosystem to VIDEX Cambodia 2026, Expanding Opportunities for Digital Transformation in Cambodia

At the Vietnam–Cambodia Trade and Product Promotion Fair 2026 (VIDEX CAMBODIA 2026), Metfone and other Viettel Group companies are showcasing technology solutions across telecommunications, digital finance, artificial intelligence (AI), logistics and smart cities, opening up new opportunities for cooperation and technology adoption in Cambodia.

APP MoINFO

១៨ តុលា ២០២៦

ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានបំពេញព្រះរាជតួនាទីជា និមិត្តរូបនៃ«ម្លប់» និងជា «អាជ្ញាកណ្តាលកំពូល»ដើម្បីសន្តិភាពនិងស្ថេរភាពនៅកម្ពុជាព័ត៌មាន

ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ បានបំពេញព្រះរាជតួនាទីជា និមិត្តរូបនៃ«ម្លប់» និងជា «អាជ្ញាកណ្តាលកំពូល»ដើម្បីសន្តិភាពនិងស្ថេរភាពនៅកម្ពុជា

ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្របានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៤ ទាមទារប្រសាទព្រះវិហារពីប្រទេសថៃនៅឆ្នាំ១៩៦២ ពិសេសព្រះករុណាព្រះបាទសម្តេច ព្រះបរមរតនកោដ្ឋ បានបំពេញព្រះរាជតួនាទីជានិមិត្តរូបនៃ«ម្លប់» និងជា «អាជ្ញាកណ្តាលកំពូល»ដ៏មានសារៈសំខាន់ក្នុងការសម្រុះសម្រួលវិបត្តិនយោបាយនៅកម្ពុជា រក្សាបានសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាទី២។ កាលពីឆ្នាំ១៩៩៣ព្រះករុណាបានបំពេញតួនាទីជាអាជ្ញាកណ្តាលជួយសម្រុះសម្រួលបង្កើតរាជរដ្ឋាភិបាលចម្រុះ គឺរដ្ឋាភិបាលសហនាយក ឬនាយករដ្ឋមន្ត្រីពីររូប ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទី១និង សម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី២ ដើម្បីដោះស្រាយភាពទាល់ច្រកខាងនយោបាយ បន្ទាប់ពីការបោះឆ្នោតរៀបចំដោយអង្គការ សហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ដែលលទ្ធផលបោះឆ្នោតមិនដាច់ស្រឡះដោយមិនមាន គណបក្សណាឈ្នះឆ្នោតទទួលបានសំឡេងភាគច្រើនដាច់ខាត ២ភាគ៣ដើម្បីបង្កើតរដ្ឋាភិបាលតែឯងបាន។ ចំពោះវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ដែលមិនអាចបង្កើតរដ្ឋាភិបាលបាន ពីព្រោះគណបក្សប្រជាជនកម្ពុជាបានឈ្នះមិនគ្រប់២ភាគ៣នោះ ព្រះករុណាបានយាងជាព្រះរាជធិបតីភាពក្នុងការចរចាសម្រុះសម្រួល ដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិទី ២ ដោយប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅ គណបក្សប្រជាជនកម្ពុជា ខណះគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានតំណែងប្រធានស្ថាប័នរដ្ឋសភា ដើម្បីបញ្ចប់ភាពតានតឹងក្រោយការបោះឆ្នោត។ ដោយឡែកចំពោះវិបត្តិនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០០៣ ព្រះករុណា បានយាងចូលរួមក្នុងការសម្រុះសម្រួលស្វែងរកដំណោះស្រាយ ដើម្បីបំបែកភាពទាល់ច្រកក្នុងការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៣ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតប៉ុន្តែមិនគ្រប់គ្រាន់ សម្រាប់បង្កើតរដ្ឋាភិបាលឯកបក្សបាន ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានចងសម្ព័ន្ធភាពជាមួយគ្នាធ្វើពហិការមិនចូលរួមប្រជុំសភា ដោយព្រះករុណាធ្វើព្រះរាជអន្តរាគមន៍ កោះប្រជុំមេដឹកនាំគណបក្សទាំងអស់ឲ្យដើរចូលតុចរចា ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ គឺការបោះឆ្នោតជាកញ្ចប់ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ផ្លាស់ប្តូរការអនុម័តបង្កើតរដ្ឋាភិបាលពីសំឡេង ២ភាគ៣ មកត្រឹមសំឡេងភាគច្រើនដាច់ខាតគឺ ៥០ភាគរយបូក១ វិញ ដើម្បីបង្ការកុំឱ្យមានភាពជាប់គាំងនយោបាយនៅអាណត្តិក្រោយៗទៀត។ នៅថ្ងៃទី១៥តុលាឆ្នាំ២០២៦នេះ គឺខួបគម្រប់១៤ព្រះវស្សានៃការយាងសោយព្រះទិវង្គតនៃអង្គ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះ គេឃើញវត្តមាន គណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ន អង្គការ សមាគមនានា បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ឋព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ វររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅស្តូបព្រះបរមរូបព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅខាងកើត វិមានឯករាជ្យក្រុងភ្នំពេញដើម្បីលំឱនកាយវាចាចិត្តបួងសួងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ សូមស្ដេចយាងគង់ប្រថាប់ក្នុងព្រះបរមសុគតិភព និងសូមព្រះបារមីរបស់ព្រះអង្គតាម ជួយបីបាច់ថែរក្សាប្រទេសកម្ពុជាឱ្យជួបតែសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ និង ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថដ៏ធំធេងដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មសម្រាប់ជាតិមាតុភូមិ សន្តិភាពនិងភាពសុខសាន្តរបស់ប្រជានុរាស្ត្រខ្មែរ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)

APP MoINFO

១៨ តុលា ២០២៦

ក្រសួងកសិកម្មថាឆ្នាំនេះការប្រមូលទិញស្រូវពីប្រជាកសិករបានក្នុងតម្លៃខ្ពស់ល្អព័ត៌មាន

ក្រសួងកសិកម្មថាឆ្នាំនេះការប្រមូលទិញស្រូវពីប្រជាកសិករបានក្នុងតម្លៃខ្ពស់ល្អ

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងកិច្ចប្រជុំក្រុមការងារ ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនៅដើមសប្តាហ៍នេះបានលើកឡើងថា ម្ចាស់រោងម៉ាស៊ីនទាំងអស់បានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅដែលបានជំរុញឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។ កំណើនតម្រូវការស្រូវសម្រាប់កិនជាអង្ករនេះកើតមានឡើងបន្ទាប់ពីមានការបើក ទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន កាលពីខែកុម្ភៈឆ្នាំ២០២៦។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងអំពីការចុះទិញស្រូវសើម ដល់វាលស្រែរបស់រោងម៉ាស៊ីនកីនស្រូវថាបានទិញ ស្រូវសែនក្រអូបកាលពីដើមសីហាក្នុងតម្លៃអតិបរិមាពី១១៤០ទៅ១១៧០រៀល ទិញកាលចុង ខែសីហាក្នុងតម្លៃអតិបរិមាពី៩៧០ ទៅ ៩៩០រៀល ទិញកាលចុងខែកញ្ញាក្នុងតម្លៃ អតិបរិមាពី៩៥០ទៅ៩៧០រៀល និងនៅទិញនៅពាក់កណ្ដាលខែតុលានេះក្នុងតម្លៃ អតិបរិមាពី៩៧០ទៅ៩៩០រៀល។ ចំពោះតម្លៃស្រូវស្រង៉ែបានទិញកាលពីដើមសីហាក្នុងតម្លៃ អតិបរិមាពី១០៥០ទៅ១០៧០រៀល បានទិញកាលចុងខែសីហាក្នុងតម្លៃ អតិបរិមាពី៩១០ទៅ៩៤០រៀល បានទិញកាលពីចុងខែកញ្ញាក្នុងតម្លៃ អតិបរិមាពី៩០០ទៅ៩២០រៀល និងបានទិញនៅពាក់កណ្ដាលខែតុលានេះក្នុងតម្លៃ អតិបរិមាពី៩៣០ទៅ៩៥០រៀល ខណះ រោងម៉ាស៊ីនកិនស្រូវបានទិញស្រូវអូអឹមកាលពីដើមខែសីហាក្នុងតម្លៃ អតិបរិមាពី៩៨០ទៅ១០០០រៀល និងបានទិញស្រូវអូអ៊ឹមកាលពីដើមខែសីហាក្នុងតម្លៃ អតិបរិមាពី៨៤០ទៅ៨៥០រៀល ទិញកាលពីចុងខែកញ្ញាមានតម្លៃអតិបរិមាពី៩២០ទៅ៩៣៣៤០រៀល និងបានទិញនៅពាក់កណ្ដាលខែតុលានេះក្នុងតម្លៃអតិបរិមាពី៨៧៣ទៅ៨៩០រៀល។ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថាការនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីនបានកើនពី ១,៦២០តោនក្នុងខែមករា ដល់ ៣៥,៤៥០តោននៅក្នុងខែកញ្ញាកន្លងមកនេះ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)

APP MoINFO

១៨ តុលា ២០២៦

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន ដើម្បីជំរុញសេដ្ឋកិច្ច និងវិនិយោគព័ត៌មាន

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន ដើម្បីជំរុញសេដ្ឋកិច្ច និងវិនិយោគ

សាធារណរដ្ឋកាហ្សាក់ស្ថាន៖ ក្នុង ឱកាស អម ដំណើរ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បំពេញ ទស្សនកិច្ច ផ្លូវការ នៅ សាធារណរដ្ឋកាហ្សាក់ស្ថាន អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួប ពិភាក្សា ការងារ ជាមួយ លោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន។

APP MoINFO

១៨ តុលា ២០២៦

ពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៧ រវាងកម្ពុជា និងកាហ្សាក់ស្ថានព័ត៌មាន

ពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៧ រវាងកម្ពុជា និងកាហ្សាក់ស្ថាន

សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧៖

APP MoINFO

១៨ តុលា ២០២៦

សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានព័ត៌មាន

សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន

APP MoINFO

១៨ តុលា ២០២៦

ជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយដណ្តើមបានមេដាយ៩គ្រឿងពី  WGP1 Water Jet World Serie 2026 ជុំទី២ នៅអាមេរិកព័ត៌មាន

ជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយដណ្តើមបានមេដាយ៩គ្រឿងពី WGP1 Water Jet World Serie 2026 ជុំទី២ នៅអាមេរិក

AKP កណ្តាល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦--ក្រុមម៉ូតូទឹកជម្រើសជាតិ​កម្ពុជាដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីដណ្តើមបានមេដាយសរុប៩គ្រឿងប្រកបដោយមោទកភាពជាតិ ​នៅ​សហរដ្ឋអាមេរិក​ ​ពី​ថ្ងៃ​ទី០៧-១២​ ខែ​តុលា​ ក្នុងការប្រកួត​កីឡា​ម៉ូតូ​ទឹក​ WGP1 Water Jet World Serie 2026 ជុំទី២​។   ដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ លោក មាស ម៉ាប់ អគ្គលេខាធិការសហព័ន្ធ ព្រមទាំងតំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។   ​ក្នុងចំណោមមេដាយចំនួន៩គ្រឿងនេះ ក្នុងនោះមានមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង។ ចំពោះមេដាយមាស៤គ្រឿងដណ្តើមបានដោយកីឡាករ កៃ វ៉ាន់​ស៊ីដែន​ ឈ្នះមេដាយមាស ១គ្រឿង វិញ្ញាសា Amateur Ski 4 Stroke Lites, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១គ្រឿង ​វិញ្ញាសា Amateur Runabout 1100 Limited, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយ មាស ១គ្រឿង ​វិញ្ញាសា​ Pro AM Runabout 1100 Stock និងកីឡាករ សាលី អ៊ូ​មើត​ ឈ្នះមេដាយ មាស ១គ្រឿង លើ​វិញ្ញាសា​ Pro Am Runabout Endurance។   ឯកឧត្តម ណុះ ស្លេះ បានគូសបញ្ជាក់ថា៖ «នេះជាការខិតខំប្រឹងប្រែងរបស់កីឡាករ សាលី អ៊ូមើត ដែលនាំសិស្សប្អូនៗជាច្រើននាក់ចូលរួមប្រកួតនៅទឹកដីសហរដ្ឋអាមេរិក ហើយដណ្តើមបាននូវសមិទ្ធផលដ៏ធំធេងជូនជាតិ។ កីឡាករ សាលី អ៊ូមើត មិនត្រឹមតែជាកីឡាករដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្វឹកកីឡាករប្អូនៗពី២នាក់ដល់៧នាក់ឱ្យក្លាយជាកីឡាករកម្រិតពិភពលោកតែម្តង។ នេះពិតជាសមិទ្ធផលដ៏អស្ចារ្យ ដែលវីរកីឡាករ សាលី អ៊ូមើត មានទេពកោសល្យ និងសមត្ថភាពល្អបែបនេះ។ នៅលើឆាកអន្តរជាតិ កម្ពុជាយើងកាន់តែល្បីល្បាញ តាមរយៈសមិទ្ធផល និងមេដាយ ដែលឯកឧត្តម សាលី អ៊ូមើត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា»។   កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានគូសបញ្ជាក់ពីការឈ្នះមេដាយមាស ដែលជាការបំបែកកំណត់ត្រាថ្មីលើទឹកដីសហរដ្ឋអាមេរិក លើវិញ្ញាសា Pro-Am Runabout Endurance។ រយៈពេល ៤៥ឆ្នាំ ដែលមិនធ្លាប់មានកីឡាករក្នុងទ្វីបអាស៊ីណាម្នាក់ បានឈ្នះលើវិញ្ញាសាមួយនេះទេ។ ជម្រើសជាតិ សាលី អ៊ូមើត ជាកីឡាករអាស៊ីដំបូងគេដែលបានបំណែកកំណត់ត្រានេះក្នុងរយៈពេល ៤៥ឆ្នាំលើវិញ្ញាសានេះ។ កីឡាករ សាលី អ៊ូមើត លើកឡើងបែបនេះថា ៖ »ខ្ញុំជាកីឡាករកូនខ្មែរទី១ និងជាកីឡាករអាស៊ីតែម្នាក់គត់ ដែលដណ្តើមបានមេដាយមាសក្នុងវិញ្ញាសានេះយកមកជូនជាតិមាតុភូមិ»៕ ដោយ ហេង ណាលីន

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៨ តុលា ២០២៦

JOINT STATEMENT between the Kingdom of Cambodia And the Republic of Kazakhstanព័ត៌មាន

JOINT STATEMENT between the Kingdom of Cambodia And the Republic of Kazakhstan

សម្ដេចធិបតី ហ៊ុន ម៉ាណែត

១៨ តុលា ២០២៦