ព័ត៌មានជាតិ
ព័ត៌មានកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ថ្ងៃទី១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព(ICJ) ទីក្រុងឡាអេ
១៥ តុលា ២០២៦
ព័ត៌មានភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ
AKP ឡាអេ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ថ្ងៃទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ម៉ោងនៅហូឡង់) នៅវិមានសន្តិភាព ទីស្នាក់ការកណ្តាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់។
១៥ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ជួបស្វាគមន៍ និងផ្លាស់ប្តូរយោបល់ខ្លះៗ ជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន នៅអាស៊ែបៃហ្សង់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ខ្លះៗជាមួយ ឯកឧត្ដម Wang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
១៥ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ និងផ្លាស់ប្តូរយោបល់ខ្លះៗ ជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅអាស៊ែបៃហ្សង់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបស្វាគមន៍គួរសម និងជជែកផ្លាស់ប្តូរយោបល់ខ្លះៗជាមួយ ឯកឧត្ដម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
១៥ តុលា ២០២៦
ព័ត៌មានឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបពិភាក្សាការងារជាមួយលោកភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជា
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Kefelegn Amtataw Wurgat ភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋកូរ៉េ។
១៥ តុលា ២០២៦
ព័ត៌មានកម្ពុជា អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--លោក ហ៊ូ ចំរើន លេខាធិការទី២ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់សង្គមទាំងមូល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងនវានុវត្តន៍ ដោយផ្អែកលើក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។ ការគូសបញ្ជាក់របស់លោក ហ៊ូ ចំរើន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសថ្លែងនៅកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) ក្រោមរបៀបវារៈទី១៤ និង ១៩ ស្តីពី “ICT for Sustainable Development” និង “Globalization and Interdependence” កាលពីពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក។
១៥ តុលា ២០២៦
ព័ត៌មានគណៈប្រតិភូ ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"
AKP ភ្នំពេញ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦--គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ក្រុមការងារAKP
១៥ តុលា ២០២៦
ព័ត៌មានគណ:ប្រតិភូក្រសួង និងស្ថាប័ន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
AKP ភ្នំពេញ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦--គណ:ប្រតិភូនៃបណ្តាក្រសួងរបស់រាជរដ្ឋាភិបាល និងស្ថាប័ន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។
១៥ តុលា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកស្លាកនីតិវិធី (Seal) បន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីចាប់ផ្តើមដំណើរការកែនាព្រឹកនេះ
នាព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្ដើមពីម៉ោង ៦:៣០នាទីព្រឹក ដំណើរការបើកប្រអប់ និងកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។
១៥ តុលា ២០២៦
