អាទិត្យ ១៥ វិច្ឆិកា ២០២៦
ផ្សាយផ្ទាល់
ចាប់ផ្តើមមើលការផ្សាយផ្ទាល់

ពិធីបើកព្រឹត្តិការណ៍《ហ្វ្រង់កូតិច ឆ្នាំ២០២៦》

ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីបារាំង ចូលក្រាបបង្គំគាល់ AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ --
ព័ត៌មាន

ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានាធិបតីបារាំង ចូលក្រាបបង្គំគាល់ AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ --

ឯកសារព្រះករុណា

១៥ វិច្ឆិកា ២០២៦

អ្នកសារព័ត៌មានបារាំង (AFP) បង្ហាញការពេញចិត្តចំពោះអ្វីដែលកម្ពុជាមាន ទាំងវប្បធម៌ អាកប្បកិរិយា សម្បត្តិបេតិកភណ្ឌ សន្តិសុខ និងការរៀបចំក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ព័ត៌មាន

អ្នកសារព័ត៌មានបារាំង (AFP) បង្ហាញការពេញចិត្តចំពោះអ្វីដែលកម្ពុជាមាន ទាំងវប្បធម៌ អាកប្បកិរិយា សម្បត្តិបេតិកភណ្ឌ សន្តិសុខ និងការរៀបចំក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

វិទ្យុជាតិកម្ពុជា

១៥ វិច្ឆិកា ២០២៦

កម្ពុជាមានមោទនភាពដែលទទួលបានឱកាសជាប្រធានដឹកនាំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីសម្រាប់ឆ្នាំ២០២៦-២០២៨។
ព័ត៌មាន

កម្ពុជាមានមោទនភាពដែលទទួលបានឱកាសជាប្រធានដឹកនាំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីសម្រាប់ឆ្នាំ២០២៦-២០២៨។

សម្ដេចធិបតី ហ៊ុន ម៉ាណែត

១៥ វិច្ឆិកា ២០២៦

ព្រកុរណាព្រះមហាក្សត្រ៖កិច្ចប្រជុំហ្វ្រង់កូហ្វូនី ក្លាយជាការជួបប្រសព្វគ្នារវាងភាសាមួយដែលមាននៅគ្រប់ទីកន្លែងនៅលើពិភពលោក
ព័ត៌មាន

ព្រកុរណាព្រះមហាក្សត្រ៖កិច្ចប្រជុំហ្វ្រង់កូហ្វូនី ក្លាយជាការជួបប្រសព្វគ្នារវាងភាសាមួយដែលមាននៅគ្រប់ទីកន្លែងនៅលើពិភពលោក

វិទ្យុជាតិកម្ពុជា

១៥ វិច្ឆិកា ២០២៦

លោក Angélique Mutabaruka អ្នកសារព័ត៌មានរវ៉ាន់ដាបានលើកឡើងថា កម្ពុជាជាប្រទេសរីកចម្រើន មានសុវត្ថិភាពល្អ និងពោរពេញដោយភាពកក់ក្តៅ ខុសពីរូបភាពអវិជ្ជមានលើអ៊ីនធឺណិត
ព័ត៌មាន

លោក Angélique Mutabaruka អ្នកសារព័ត៌មានរវ៉ាន់ដាបានលើកឡើងថា កម្ពុជាជាប្រទេសរីកចម្រើន មានសុវត្ថិភាពល្អ និងពោរពេញដោយភាពកក់ក្តៅ ខុសពីរូបភាពអវិជ្ជមានលើអ៊ីនធឺណិត

វិទ្យុជាតិកម្ពុជា

១៥ វិច្ឆិកា ២០២៦

ព័ត៌មានថ្មីៗ

សេវាសាធារណៈ

មើលទាំងអស់

ប្រព័ន្ធចុះបញ្ជី និងស្នើសុំប័ណ្ណសារព័ត៌មាន

សេវាសាធារណៈផ្លូវការរបស់ក្រសួងព័ត៌មាន សម្រាប់ការផ្ទៀងផ្ទាត់ និងផ្តល់ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានអាជីព ទាំងជាតិ និងអន្តរជាតិ។

កិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនី លើកទី២០

ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ សម្រាប់ការចុះឈ្មោះកាតព័ត៌មានផ្លូវការ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងព័ត៌មានមិនពិត

ប្រព័ន្ធចុះឈ្មោះអ្នកសារព័ត៌មាន និងទទួលព័ត៌មានផ្លូវការពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ។

កិច្ចប្រជុំប្រធានសភាអន្តរភាគីលើកទី២

ប្រព័ន្ធចុះឈ្មោះប័ណ្ណព័ត៌មានផ្លូវការសម្រាប់អ្នកយកព័ត៌មានសភា នៅថ្ងៃទី២៦–២៨ ខែសីហា ឆ្នាំ២០២៦។

ព័ត៌មាន

មើលទាំងអស់
ព្យុះទី២៥ ឈ្មោះ ឌូជូអាន(Dujuan)T2625 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជាព័ត៌មាន

ព្យុះទី២៥ ឈ្មោះ ឌូជូអាន(Dujuan)T2625 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម

២០ កញ្ញា ២០២៦

ស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ កំពុងស្រកនិងឡើងបន្តិចបន្តួចព័ត៌មាន

ស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ កំពុងស្រកនិងឡើងបន្តិចបន្តួច

ក្រសួងធនធានទឹក និងឧតុនិយម

២០ កញ្ញា ២០២៦

សម្តេច ម៉ែន សំអន «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»ព័ត៌មាន

សម្តេច ម៉ែន សំអន «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

APP MoINFO

២០ កញ្ញា ២០២៦

កិច្ចប្រជុំត្រួតពិនិត្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅទីក្រុងវៀងចន្ទន៍បានជជែកដេញដោលជាចំហ និងផ្លូវការអំពីករណីយោធាថៃប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជាព័ត៌មាន

កិច្ចប្រជុំត្រួតពិនិត្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅទីក្រុងវៀងចន្ទន៍បានជជែកដេញដោលជាចំហ និងផ្លូវការអំពីករណីយោធាថៃប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជា

យោងតាមក្រសួងការបរទេសឡាវកាលពីថ្ងៃទី១៧កញ្ញាបានឲ្យដឹងថា ឯកឧត្តម សារុន ច្រើនសុវណ្ណ (Sarun Charoensuwan) រដ្ឋមន្ត្រីការបរទេសរងថៃ បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទត្រួតពិនិត្យលើកទី ៣ នៃរដ្ឋភាគីចំពោះអនុសញ្ញាស្តីពីគ្រាប់បែកជាចង្កោម ដែលធ្វើជាម្ចាស់ផ្ទះដោយ ស.ប.ប.ឡាវ ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងវៀងចន្ទន៍ ដោយបានឆ្លើយតបទៅ នឹងការចោទប្រកាន់ដែលធ្វើឡើងដោយតំណាងកម្ពុជា ទាក់ទងនឹងការប្រើប្រាស់ គ្រាប់បែកជាចង្កោមក្នុងអំឡុងពេលការប៉ះទង្គិចតាមព្រំដែនថៃ-កម្ពុជាឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការបរទេសរងថៃរូបនេះបានគូសបញ្ជាក់ថា ជម្លោះជាមួយកម្ពុជាមិនដែលស្ថិតក្នុងផលប្រយោជន៍របស់ប្រទេសថៃឡើយ ហើយប្រទេសថៃមិនបានផ្តួចផ្តើមវាឡើយ។ ប្រតិបត្តិការ និងវិធានការការពារទាំងអស់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តយ៉ាងតឹងរ៉ឹងតាមគោលការណ៍នៃការបែងចែក សមាមាត្រ ការប្រុងប្រយ័ត្ន និងភាពចាំបាច់ខាងយោធា ដោយអនុលោមតាមវិធាននៃការប្រយុទ្ធ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះគោលដៅយោធា។ សមត្ថភាពយោធាដែលមានប្រសិទ្ធភាពបំផុត សមាមាត្រ និងចាំបាច់បំផុតដែលមាន ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ភ្លាមៗនូវគ្រឿងបាញ់គ្រាប់រ៉ុក្កែត BM-21 និងការបាញ់ផ្លោងដោយកាំភ្លើងធំឆ្លងកាត់ព្រំដែនដែលកំណត់គោលដៅលើជនស៊ីវិលថៃ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីការពារការបាត់បង់ជីវិតជនស៊ីវិលថៃបន្ថែមទៀត។ ការឆ្លើយតបរបស់ភាគីថៃនេះបានធ្វើបន្ទាប់ពីឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានថ្លែងទៅកាន់សហគមន៍អន្តរជាតិក្នុងសន្និសីទដែលមានប្រតិភូចូលរួមជាង ៨០០ នាក់ មកពីបណ្តាប្រទេសជាង ១២០ និងអង្គការអន្តរជាតិនានា ដោយបានលើកឡើងពីក្តីបារម្ភ និងបញ្ហាប្រឈមមនុស្សធម៌ថ្មី ដែលបង្កឡើងដោយសំណល់គ្រាប់បែកចង្កោមរបស់យោធាថៃ។ ឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីពេលឆ្នាំ២០២៥ បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមរបស់ថៃ គ្របដណ្តប់លើផ្ទៃដីរងផលប៉ះពាល់ជិត ៤,០០០ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះប្រមាណ ៣,០០០ គីឡូម៉ែត្រការ៉េ រងការគំរាមកំហែងដោយគ្រាប់បែកចង្កោម។ បញ្ហានេះបានបង្កជាបន្ទុកបន្ថែម និងគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់។ ឯកឧត្តម លី ធុជ បានប្រាប់អ្នកចូលរួមនៅក្នុងសន្និសីទនេះថា សំណល់ ពីការវាយប្រហារ ដោយយោ ធាថៃ បានធ្វើឲ្យប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋប្រមាណ ២០.០០០នាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានដែលជាទ្រព្យសម្បត្តិរបស់ខ្លួនបាន។ ឯកឧត្តម លី ធុជ បានប្រកាសថា កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ ហើយ ត្រៀមខ្លួន ចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាត ការអប់រំអំពីហានិភ័យ នៃ យុទ្ធភណ្ឌគ្រឿងផ្ទុះ ដូចដែលកម្ពុជាបានឆ្លងកាត់។ សូមរម្លឹកថា ថ្មីៗនេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា ប្រភេទគ្រាប់បែកចង្កោមដែលថៃប្រើនោះមានដូចជា M42, M46 និងM85 ផលិតនៅប្រទេសអ៊ីស្រាអែល ហើយគ្រាប់បែកចង្កោមនេះស្ថិតក្រោម ការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។ ឯកឧត្តម ហេង រតនា បន្ថែមថា គ្រាប់បែកចង្កោមប្រមាណ ៦ ទៅ ៧ លានគ្រាប់ ត្រូវបានយោធាថៃប្រើប្រាស់ក្នុងការវាយប្រហារ និងរាយប៉ាយលើផ្ទៃដីប្រមាណជិត ៣,០០០ គីឡូម៉ែត្រការ៉េ។ សម្រាប់ គ្រាប់ប្រភេទ M42 និង M46 មួយគ្រាប់ អាចផ្ទុកកូនគ្រាប់តូចៗប្រមាណ ២៦០ ទៅ ៣០០ គ្រាប់ ដែលមានសមត្ថភាពបង្កការខូចខាតខ្លាំងនៅពេលវាផ្ទុះនៅពេលមានការប៉ះទង្គិច៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)

APP MoINFO

២០ កញ្ញា ២០២៦

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើដល់សាកលវិទ្យាល័យ KwangWoon ពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតមកសិក្សាជំនាញចាំបាច់បន្ថេមព័ត៌មាន

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើដល់សាកលវិទ្យាល័យ KwangWoon ពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតមកសិក្សាជំនាញចាំបាច់បន្ថេម

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Cho Sunyoung ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ KwangWoon និងលោកបណ្ឌិត Yoon Do Young សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KwangWoon នៅសាកលវិទ្យាល័យ KwangWoon ក្នុងទីក្រុងសេអ៊ូល។

APP MoINFO

២០ កញ្ញា ២០២៦

ត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ត្រូវបានលែងចូលបឹងធម្មជាតិវិញចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្នព័ត៌មាន

ត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ត្រូវបានលែងចូលបឹងធម្មជាតិវិញចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន

ចាប់តាំងពី ខែតុលា ឆ្នាំ១៩៩៩ រហូតដល់ចុងត្រីមាសទី៣ឆ្នាំ២០២៦នេះ មានត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ដែលបានជាប់ម៉ងដោយចៃដន្យ ហើយក្នុងនោះមាន អត្រារស់រានមានជីវិតខ្ពស់ជាង ៨៣ភាគរយត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិ និងប្រព័ន្ធទន្លេវិញដោយសុវត្ថិភាព។ នេះបើផ្អែកលើទិន្នន័យស្រាវជ្រាវ និងរបាយការណ៍ផ្លូវការពី រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ។ បរិមាណត្រីរាជខ្នាតធំសរុបចំនួន ១៣៣ក្បាល ត្រូវបានលែងចូលបឹងធម្មជាតិវិញ នេះ ត្រូវបានរាប់បញ្ចូល ត្រីរាជខ្នាតយក្ស ទម្ងន់១៣០គីឡូក្រាម មួយក្បាលដែលត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាបកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ការលែងត្រីរាជខ្នាតយក្ស ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្រែប្រួលឥរិយាបថខុសផ្ទុយពីមុន និងការយល់ដឹងកាន់តែខ្ពស់របស់ប្រជានេសាទ ក្នុងការរួមគ្នារក្សាការពារធនធានជលផលកម្រ និងបេតិកភណ្ឌធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ សូមបញ្ជាក់ថាការលែងត្រីរាជនាពេល បច្ចុប្បន្នមានការបំពាក់ឧបករណ៍តាមដាន ពីសំណាក់អ្នកជំនាញដើម្បីជួយឱ្យអ្នកវិទ្យាសាស្ត្រអាចសិក្សាពីផ្លូវបន្លាស់ទី និងលំហូរនៃការធ្វើចំណាកស្រុករបស់ត្រីរាជទាំងនោះពីបឹងទន្លេសាបទៅកាន់ទន្លេមេគង្គ និងជម្រកពងកូនរបស់ពួកវានៅរដូវប្រាំង។ យោងតាមកំណត់ត្រាបានឲ្យដឹងថា ត្រីរាជ អាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ កម្ពុជាបានចេញច្បាប់ហាមឃាត់ដាច់ខាតលើការនេសាទ ទិញ-លក់ និងដឹកជញ្ជូនត្រីរាជតាំងពីឆ្នាំ ១៩៥៦ មកម្ល៉េះ។ ក្រៅពីកិច្ចការពារផ្លូវច្បាប់ ត្រីរាជក៏ត្រូវបានចាត់ទុកជាប្រភេទត្រីតំណាងឱ្យជីវៈចម្រុះដ៏មានតម្លៃរបស់ទន្លេមេគង្គផងដែរ។ ប្រវត្តិនៃការងារសង្គ្រោះត្រីរាជ គឺជាកិច្ចប្រឹងប្រែងដ៏យូរអង្វែងមួយដើម្បីការពារប្រភេទត្រីទឹកសាបធំបំផុតមួយក្នុងលោក ដែលកំពុងស្ថិតក្នុងស្ថានភាពរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ នៅក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

APP MoINFO

២០ កញ្ញា ២០២៦

សារស្វាគមន៍របស់រដ្ឋមន្ត្រី

ឯកឧត្ដម នេត្រ ភក្ត្រា

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំងអស់ដែលបានចូលមកកាន់គេហទំព័រក្រសួងព័ត៌មាន

ក្រសួងព័ត៌មានប្តេជ្ញាបន្តពង្រឹងវិស័យព័ត៌មាន និងសោតទស្សន៍ជាតិ ឲ្យក្លាយជាប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ ត្រឹមត្រូវ និងគួរឲ្យទុកចិត្ត សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ តាមរយៈគេហទំព័រនេះ ក្រសួងនឹងផ្សព្វផ្សាយជាបន្តបន្ទាប់នូវព័ត៌មានផ្លូវការ បទដ្ឋានគតិយុត្ត និងសេវាសាធារណៈ ដើម្បីជូនប្រិយមិត្តអ្នកសារព័ត៌មាន ស្ថាប័នផ្សព្វផ្សាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្ដម នេត្រ ភក្ត្រា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន

អានបន្ត

ច្បាប់ និងបទដ្ឋានគតិយុត្ត

មើលទាំងអស់

វិចិត្រសាលរូបភាព

មើលទាំងអស់

បណ្ដាញសង្គម