
សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញបើកកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
១៥ វិច្ឆិកា ២០២៦

ឯកឧត្ដមប្រធានាធិបតីបារាំងសង្ឃឹមថា កម្ពុជា នឹងជួយជំរុញសហគមន៍ហ្វ្រង់កូហ្វូនី ឱ្យបានខ្ពង់ខ្ពស់ ហើយធ្វើកិច្ចការហ្រ្វង់កូហ្វូនី នៅគ្រប់ជ្រុងទាំងអស់
១៥ វិច្ឆិកា ២០២៦

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងតែសកម្មលើការផលិតព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ២០ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦
១៥ វិច្ឆិកា ២០២៦

វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ឆ្នាំ ២០២៦ នាថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦នេះ
១៥ វិច្ឆិកា ២០២៦

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
១៥ វិច្ឆិកា ២០២៦
ព័ត៌មានថ្មីៗ

កិច្ចពិភាក្សាទី១ នៃហ្វ្រង់កូតិច ២០២៦ ពិភាក្សាលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលធានាអធិបតេយ្យភាពជាតិ កិច្ចការពារទិន្នន័យបុគ្គល
20th Francophonie១៥ វិច្ឆិកា ២០២៦

លោកជំទាវអគ្គលេខាធិការអង្គការ OIF អញ្ជើញចូលរួមថ្លែងក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
20th Francophonie១៥ វិច្ឆិកា ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរម៉ឺងម៉ាត់លើការការពារសន្តិភាព និងអធិបតេយ្យភាពព្រំដែនតាមច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
20th Francophonie១៥ វិច្ឆិកា ២០២៦

ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ថ្លែងអំណរគុណចំពោះបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
20th Francophonie១៥ វិច្ឆិកា ២០២៦
សេវាសាធារណៈ
មើលទាំងអស់ប្រព័ន្ធចុះបញ្ជី និងស្នើសុំប័ណ្ណសារព័ត៌មាន
សេវាសាធារណៈផ្លូវការរបស់ក្រសួងព័ត៌មាន សម្រាប់ការផ្ទៀងផ្ទាត់ និងផ្តល់ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានអាជីព ទាំងជាតិ និងអន្តរជាតិ។
កិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនី លើកទី២០
ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ សម្រាប់ការចុះឈ្មោះកាតព័ត៌មានផ្លូវការ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងព័ត៌មានមិនពិត
ប្រព័ន្ធចុះឈ្មោះអ្នកសារព័ត៌មាន និងទទួលព័ត៌មានផ្លូវការពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ។
កិច្ចប្រជុំប្រធានសភាអន្តរភាគីលើកទី២
ប្រព័ន្ធចុះឈ្មោះប័ណ្ណព័ត៌មានផ្លូវការសម្រាប់អ្នកយកព័ត៌មានសភា នៅថ្ងៃទី២៦–២៨ ខែសីហា ឆ្នាំ២០២៦។
ព័ត៌មាន
មើលទាំងអស់
ព័ត៌មានកម្ពុជា និងមូលនិធិសកល បន្តពង្រឹងភាពជាដៃគូ ដើម្បីរក្សាសមិទ្ធផលលើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ជាមួយនឹងការជំរុញនិរន្តរភាពក្នុងក្របខណ្ឌការរៀបចំអនុវត្តជំនួយជុំទី៨ (GC8)
រាជធានីភ្នំពេញ៖ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញានេះ បានទទួលជួបជាមួយក្រុមការងារ មូលនិធិសកល (The Global Fund Country Team for Cambodia) ដឹកនាំដោយ លោកស្រី Sylwia Murray, Fund Portfolio Manager ដោយមានការចូលរួមពី លោកស្រី Patricia Ongpin, Country Director UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។ ជំនួបនេះផ្តោតលើវឌ្ឍនភាព និងអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការរៀបចំអនុវត្តជំនួយជុំទី៨ របស់មូលនិធិសកល (GC8) ក្នុងបរិបទនៃការពង្រឹងភាពជាម្ចាស់របស់ប្រទេស និរន្តរភាព និងការពង្រឹងប្រព័ន្ធសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះមូលនិធិសកល សម្រាប់កិច្ចសហប្រតិបត្តិការ ទាំងការគាំទ្រជាច្រើនឆ្នាំកន្លងមក រួមទាំងការបន្តគាំទ្រសុខាភិបាលកម្ពុជា ប្រជាជនកម្ពុជា មកដល់បច្ចុប្បន្ន ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់កម្ពុជាចំពោះមេរោគអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល សហគមន៍ មន្ទីរពិសោធន៍ និងប្រព័ន្ធផ្គត់ផ្គង់សុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា GC8 ជាដំណាក់កាលយុទ្ធសាស្ត្រថ្មី ឆ្ពោះទៅរកនិរន្តរភាព សមាហរណកម្ម និងឈានទៅជាភាពជាម្ចាស់។ ការធ្វើសមាហរណកម្ម HIV, TB និង Malaria ទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម ត្រូវអនុវត្តជាដំណាក់កាលៗ និងត្រូវរក្សាជំនាញ សេវាឯកទេស និងការឈានទៅកៀកសហគមន៍ ដែលរងគ្រោះដោយសារជំងឺទាំង៣នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជាគម្រូក្នុងតំបន់ដែលជាសមិទ្ធផលរបស់កម្ពុជា។ លោកស្រី Sylwia Murray, Fund Portfolio Manager បានលើកឡើងអំពី ការចូលរួមរបស់ Non-State Actors រួមមានអង្គការសហគមន៍ សង្គមស៊ីវិល និង NGOs ដែលត្រូវបានរក្សា និងពង្រឹងជាយុទ្ធសាស្ត្រ ក្នុង GC8 ព្រោះពួកគេមានតួនាទីសំខាន់ក្នុងការឈានទៅដល់ប្រជាជនគន្លឹះ និងក្រុមងាយរងគ្រោះ។ នៅក្នុងជំនួបនេះ កម្ពុជាបានស្នើឱ្យមូលនិធិសកលបន្តផ្តល់ ភាពបត់បែន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាថាធនធាន GC8 ត្រូវបានផ្តោតលើអន្តរាគមន៍ដែលមានផលប៉ះពាល់ខ្ពស់ ការពារសេវាសហគមន៍ និងធនធានមនុស្សសំខាន់ៗ គាំទ្រការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម និងពង្រឹងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព។ ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមូលនិធិសកល និងដៃគូពាក់ព័ន្ធ ដើម្បីការពារសមិទ្ធផលដែលកម្ពុជាសម្រេចបាន ឈានទៅដល់អ្នកដែលនៅមិនទាន់ទទួលបានសេវា ពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនភាពជាម្ចាស់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
១៥ កញ្ញា ២០២៦
ព័ត៌មានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
១៥ កញ្ញា ២០២៦
ព័ត៌មានកាលប្បវត្តិ នៃដំណើរការនីតិវិធីដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងតំបន់ទាមទារត្រួតគ្នាកម្ពុជា-ថៃ និងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
១៥ កញ្ញា ២០២៦
ព័ត៌មានសេចក្តីថ្លែងការណ៍ កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា
១៥ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកម្មវិធី ស្ដីពី “ASEAN Investment Roadshow” នៅរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង
នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកម្មវិធី ស្ដីពី “ASEAN Investment Roadshow” នៅរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង (UK) ក្រោមក្របខ័ណ្ឌវេទិកាទីផ្សារមូលធនអាស៊ាន (ACMF)។
១៥ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបប្រជុំពិភាក្សាការងារ ស្តីពីការសិក្សាលទ្ធភាពរៀបចំ «ទីក្រុងសិក្សា» សម្រាប់បរិបទកម្ពុជា បន្ស៊ីគ្នាជាមួយក្របខណ្ឌសកល
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបប្រជុំពិភាក្សាការងារ ស្តីពីការសិក្សាលទ្ធភាពរៀបចំ «ទីក្រុងសិក្សា» សម្រាប់បរិបទកម្ពុជា បន្ស៊ីគ្នាជាមួយក្របខណ្ឌសកល (UNESCO GLOBAL NETWORK OF LEARNING CITIES) ជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ដឹកនាំដោយឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦៕
១៥ កញ្ញា ២០២៦
សារស្វាគមន៍របស់រដ្ឋមន្ត្រី

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំងអស់ដែលបានចូលមកកាន់គេហទំព័រក្រសួងព័ត៌មាន
ក្រសួងព័ត៌មានប្តេជ្ញាបន្តពង្រឹងវិស័យព័ត៌មាន និងសោតទស្សន៍ជាតិ ឲ្យក្លាយជាប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ ត្រឹមត្រូវ និងគួរឲ្យទុកចិត្ត សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ តាមរយៈគេហទំព័រនេះ ក្រសួងនឹងផ្សព្វផ្សាយជាបន្តបន្ទាប់នូវព័ត៌មានផ្លូវការ បទដ្ឋានគតិយុត្ត និងសេវាសាធារណៈ ដើម្បីជូនប្រិយមិត្តអ្នកសារព័ត៌មាន ស្ថាប័នផ្សព្វផ្សាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្ដម នេត្រ ភក្ត្រា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ច្បាប់ និងបទដ្ឋានគតិយុត្ត
មើលទាំងអស់សេចក្ដីណែនាំសារព័ត៌មានសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី ២០សេចក្តីណែនាំ · ២៦ តុលា ២០២៦
UNODC Opening Speech International Conference on Combating Online Scams Ms. Delphine Schantz, Regional Representative United Nations Office on Drugs and Crime 23 September 2026របាយការណ៍ · ២៣ កញ្ញា ២០២៦
Opening Remarks by H.E. Yang Weilin, Vice Minister of Public Security, at the International Conference on Combating Online Scams in Cambodiaរបាយការណ៍ · ២៣ កញ្ញា ២០២៦
Welcome Remarks by H.E. Santibindit CHHAY Sinarith, Senior Minister in Charge of Special Missions and Head of the Secretariat of the Commission on Combating Online Scams (CCOS), at the International Conference on Combating Online Scams.របាយការណ៍ · ២៣ កញ្ញា ២០២៦
ផ.យ.អ.ជ.អនុក្រឹត្យ · ១៤ កញ្ញា ២០២៦
វិចិត្រសាលរូបភាព
មើលទាំងអស់បណ្ដាញសង្គម
ឯកឧត្ដមប្រធានាធិបតីបារាំងសង្ឃឹមថា កម្ពុជា នឹងជួយជំរុញសហគមន៍ហ្វ្រង់កូហ្វូនី ឱ្យបានខ្ពង់ខ្ពស់ ហើយធ្វើកិច្ចការហ្រ្វង់កូហ្វូនី នៅគ្រប់ជ្រុងទាំងអស់ អានអត្ថបទពេញ
៣៣២សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញបើកកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ អានអត្ថបទពេញ
៧៨២Live stream finished (43 minutes)











