១៤

មីនា

២០២៦

ឯកឧត្តម ឌី វិជ្ជា ស្នើឲ្យបងប្អូនបន្តគាំទ្រវិស័យបាល់ទាត់កម្ពុជា ដើម្បីជួយលើកទឹកចិត្ត និងអភិវឌ្ឍកីឡាមួយនេះឱ្យបានរីកចម្រើនតទៅមុខទៀត

ឯកឧត្តម ឌី វិជ្ជា សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានស្នើឱ្យបងប្អូនបន្តគាំទ្រនូវវិស័យបាល់ទាត់កម្ពុជា ដើម្បីជួយលើកទឹកចិត្ត និងអភិវឌ្ឍកីឡាមួយនេះឱ្យបានរីកចម្រើនតទៅមុខទៀត។

ការចេញសាររបស់ឯកឧត្តម បានធ្វើឡើង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោយក្រុម​បាល់ទាត់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់ AFC Challenge League រដូវ​កាល ២០២៥-២៦ បន្ទាប់ពីយកឈ្នះ​ឈ្នះ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ២-១ ក្នុង​ជើង​ទី​២ នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សរុប​ទាំង​ពីរជើង ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៦-២ ដើម្បី​បង្កើត​កំណត់​ត្រា​លើក​ទី​២​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ២ រដូវ​កាល​ជាប់​គ្នា៕ ដោយ៖ កន ចំណាន

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន