ព័ត៌មាន
ព័ត៌មានព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ០២ ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមណ្ឌលសន្និបាត និងពិព័រណ៍ អូស៊ីអាយស៊ី រាជធានីភ្នំពេញ។
០៧ តុលា ២០២៦
ព័ត៌មានទំនាក់ទំនងកម្ពុជា-ឡាវ ក្នុងរយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញ
រាជធានីភ្នំពេញ៖ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ និងបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ក្នុងឆ្នាំ២០១៩ កន្លងទៅ ត្រូវបានគេមើលឃើញថាបាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើគ្រឹះនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក។
០៦ តុលា ២០២៦
ព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
០៦ តុលា ២០២៦
ព័ត៌មានមហាគ្រួសារវិស័យទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ដែលជាវីរកងទ័ព ដ៏អង់អាចខ្លាហាន ហ៊ានប្ដូរផ្ដាច់ ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិ ការពារជាតិ សាសនា និងព្រះមហាក្សត្រ នាពេលកន្លងមកនៅតាមបន្ទាត់ព្រំដែនកម្ពុជា ជាពិសេសក្នុងរយៈកាលចុងក្រោយនេះ ដែលមានជម្លោះជាមួយយោធាថៃ។ ពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤, ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ, ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តមមេបញ្ជាការរង, នាយសេនាធិការរង, នាយការិយាល័យ បណ្តាស្ថាប័ន អង្គភាព ចំណុះយោធភូមិភាគ, នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ទាំងអស់ប្រមាណ ៥០០នាក់។ ក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានអនុញ្ញាតផ្ដល់ទីតាំង និងកិច្ចសហការក្នុងការរៀបចំ ឱ្យមហាគ្រួសារវិស័យទេសចរណ៍ទាំងអស់ បានចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នាថ្ងៃនេះ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចអំពីគុណបំណាច់ និងគម្រូវីរភាពរបស់ សម្តេចតេជោ ដែលបានយកជីវិតធ្វើជាដើមទុន ប្ដូរយក សុខសន្តិភាពជូនប្រទេស និងប្រជាជន ដោយបានដាក់ចេញនូវ នយោបាយឈ្នះ-ឈ្នះ នាំឱ្យមានការបង្រួបបង្រួមជាតិ ការឯកភាពទឹកដីពេញផ្ទៃប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចបន្ថែមអំពីគំរូវីរភាព និងគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជំនាន់, ជាពិសេស ភាពអង់អាចក្លាហានរបស់បងៗកងទ័ព, កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបានបូជាសាច់ស្រស់, ឈាមស្រស់ និងធ្វើពលីកម្ម សព្វគ្រប់បែបយ៉ាង, សំដៅថែរក្សាបានអធិបតេយ្យជាតិ, បូរណភាពទឹកដី, ឯករាជជាតិ, ដើម្បីជាតិ, មាតុភូមិ, និងប្រជាជន។ ជាមួយគ្នានេះ សម្តេចតេជោ និងសម្តេចធិបតី ក៏បានចង្អុលបង្ហាញឱ្យគ្រប់ក្រសួង ស្ថាប័នយកចិត្តទុកដាក់ ចុះជួបផ្ទាល់ សួរសុខទុក្ខផ្ទាល់ ជាមួយបងៗកងទ័ពទាំងអស់ដែលកំពុងឈរជើង ការពារសុវត្ថិភាព និងរក្សាសុខសន្តិភាពជូនប្រជាជននៅទូទាំងប្រទេស។ ជាក់ស្តែងដូចនៅថ្ងៃនេះ មហាគ្រួសារវិស័យទេសចរណ៍ ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីព្រោះដោយសារកាតព្វកិច្ចកាពារទឹកដី បងប្អូន មិនទាន់អាចវិលទៅកាន់ស្រុកកំណើត បាននៅឡើយ។ សូមជម្រាបជូនថា ក្នុងស្មារតីនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងអស់, នៅថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ រួមមាន៖ រដ្ឋបាលខេត្តសៀមរាប, គ្រឹះស្ថានអង្គរ, អាជ្ញាធរជាតិអប្សរា, និងតំណាងសប្បុរសជននានាក្នុងវិស័យឯកជន ក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ក្នុងនោះរួមមាន៖ ថវិកា ចំនួន ១០លានរៀល ជូនដល់ បញ្ជាការដ្ឋានភូមិភាគ ៤, ថវិកាជូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានវត្តមាន ចំនួ ២៩០រូប, ក្នុង ១ រូប ទទួលបាន ៥ ម៉ឺន រៀល, អង្ករ ចំនួន ៣ តោន, មី ចំនួន ១០០កេស, ត្រីខខ្មែរ ចំនួន ៥ កេសធំ ស្មើនឹង ៥០យួរ, ទឹកត្រី ចំនួន ១០០យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០យួរ, ទឹកសុទ្ធ ចំនួន ២១០កេស, ទឹកក្រូច ចំនួន ៤០០កេស និងសម្ភារៈផ្សេងៗ មានដូចជា៖ តង់, មុង, ពិល, ភួយ, ធុងទឹក, ម្សៅទឹកដោះគោ, កាហ្វេ ។ល។ យោធភូមិភាគទី៤ ខេត្តសៀមរាប ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
០៦ តុលា ២០២៦
ព័ត៌មានសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ថងលី ស៊ីសូលីត
០៦ តុលា ២០២៦
ព័ត៌មានكمبوديا تستعد للاحتفال بعيد «بوم بن» لتكريم أرواح الموتى والأسلاف
بنوم بنه - ٦ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية يعد عيد «بشوم بن» المعروف أيضا بـ«عيد الموتى»، ثاني أكبر احتفال تقليدي لدى الشعب الكمبودي على مستوى البلاد، بعد «تشول تشنام ثمي» (رأس السنة الخميرية)، ومن المقرر أن يحتفل به هذا العام خلال الفترة من ١٠ إلى ١٢ أكتوبر/تشرين الأول الجاري.
០៦ តុលា ២០២៦
ព័ត៌មានកម្ពុជាជំរុញការរៀបចំនិយ័តករទឹកស្អាត ដើម្បីពន្លឿនកំណែទម្រង់វិស័យ
កម្ពុជាកំពុងជំរុញការកែទម្រង់វិស័យទឹកស្អាត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ជំរុញការវិនិយោគ និងការផ្តល់សេវាទឹកស្អាត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក។
០៦ តុលា ២០២៦
ព័ត៌មានوزيرة التجارة تستقبل السفير السعودي الجديد لدى كمبوديا وتبحث معه تعزيز التعاون التجاري والاقتصادي
بنوم بنه - ٦ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية استقبلت، معالي وزيرة التجارة في مملكة كمبوديا السيدة تشام نيمول، بعد ظهر اليوم/الثلاثاء، سعادة سفير المملكة العربية السعودية المعين حديثا لدى مملكة كمبوديا الأستاذ ثامر بن محمد القصيبي، وذلك في مقر الوزارة بالعاصمة بنوم بنه.
០៦ តុលា ២០២៦
ព័ត៌មានឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
០៦ តុលា ២០២៦
