ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មាន

សម្ដេចធិបតី ៖ យុវជនដាក់ពាក្យបំពេញកាតព្វកិច្ច យោធាជិត៣ពាន់នាក់ព័ត៌មាន

សម្ដេចធិបតី ៖ យុវជនដាក់ពាក្យបំពេញកាតព្វកិច្ច យោធាជិត៣ពាន់នាក់

វិទ្យុជាតិកម្ពុជា

០២ តុលា ២០២៦

រដ្ឋបាលខេត្តប៉ៃលិន បង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តព័ត៌មាន

រដ្ឋបាលខេត្តប៉ៃលិន បង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា

០២ តុលា ២០២៦

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េ

AKPភ្នំពេញថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េ ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា - កូរ៉េ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

០២ តុលា ២០២៦

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយធនាគារជាតិហ្សកហ្ស៊ី និងក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍចីរភាពហ្សកហ្ស៊ី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីព័ត៌មាន

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយធនាគារជាតិហ្សកហ្ស៊ី និងក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍចីរភាពហ្សកហ្ស៊ី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី

នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំជាមួយលោកស្រី Ekaterine Mikabadze ទេសាភិបាលរងទី១ នៃធនាគារជាតិហ្សកហ្ស៊ី និងលោក Giorgi Khachidze អ្នកជំនាញជាន់ខ្ពស់ ផ្នែកអភិវឌ្ឍទីផ្សារមូលធន នៃនាយកដ្ឋានគោលនយោបាយធានារ៉ាប់រង និងកំណែទម្រង់សោធន នៃក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍចីរភាពហ្សកហ្ស៊ី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងទីផ្សារមូលបត្រនៃប្រទេសទាំងពីរ និងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុថ្មីៗដើម្បីបំពេញតាមតម្រូវការទីផ្សារពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការទាក់ទាញការវិនិយោគ។ ទន្ទឹមនឹងនេះ ភាគីហ្សកហ្ស៊ី បានបង្ហាញពីឆន្ទៈក្នុងការបង្កើតទំនាក់ទំនងផ្លូវការក្នុងវិស័យមូលបត្រជាមួយកម្ពុជាផងដែរ។

និយ័តករមូលបត្រកម្ពុជា

០២ តុលា ២០២៦

កម្ពុជា-បែលហ្ស៊ិក ពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមអបអរសាទរខួបទំនាក់ទំនងការទូត ៦០ឆ្នាំ នៅឆ្នាំ២០២៧ព័ត៌មាន

កម្ពុជា-បែលហ្ស៊ិក ពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមអបអរសាទរខួបទំនាក់ទំនងការទូត ៦០ឆ្នាំ នៅឆ្នាំ២០២៧

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមដោយ លោក Christophe Cardon de Lichtbuer អនុប្រធានបេសកកម្មនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តពង្រឹងទំនាក់ទំនងរបស់បែលហ្ស៊ិកជាមួយអាស៊ាន ជាពិសេសតាមរយៈទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៅឆ្នាំ២០២៧ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបែលហ្ស៊ិក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

០២ តុលា ២០២៦

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ២អង្គ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំព័ត៌មាន

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ២អង្គ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ

AKPសៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៦–អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំ ភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២អង្គ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងស្ដារឡើងវិញនូវសោភ័ណភាព និងតម្លៃប្រវត្តិសាស្ត្រនៃបេតិកភណ្ឌអង្គរ ក៏ដូចជានាំយកវត្ថុបុរាណដែលបានបាត់បង់ឱ្យវិលត្រឡប់មកកាន់ទីតាំងដើមវិញ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

០២ តុលា ២០២៦

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦— ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

០២ តុលា ២០២៦

ចាប់ពីចុងខែសីហា ដល់ដើមខែកញ្ញា ឆ្នាំនេះ មន្រ្តីឧទ្យានុរក្សបានធ្វើការល្បាតបានចំនួន៣៩៧លើក និងបង្រ្កាបបានបទល្មើស ចំនួន៦៨ករណីព័ត៌មាន

ចាប់ពីចុងខែសីហា ដល់ដើមខែកញ្ញា ឆ្នាំនេះ មន្រ្តីឧទ្យានុរក្សបានធ្វើការល្បាតបានចំនួន៣៩៧លើក និងបង្រ្កាបបានបទល្មើស ចំនួន៦៨ករណី

AKP ភ្នំពេញ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦--គិតចាប់ពីថ្ងៃទី២៨ ខែសីហាដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារក្រសួងបរិស្ថាន បានចូលរួមជាមួយមន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទតំណាងអង្គការដៃគូ អង្គការ សមាគម សង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានធ្វើការល្បាត បានចំនួន ៤៣៨លើក និងបង្រ្កាបបានបទល្មើស ចំនួន៦៨ករណីនៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

០២ តុលា ២០២៦

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ បានអញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្រសួងព័ត៌មាន

០២ តុលា ២០២៦