ព័ត៌មាន
ព័ត៌មានOutcome of the State Visit of His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, to the Kingdom of Cambodia
១៣ កញ្ញា ២០២៦
ព័ត៌មាន១,៥៩៩ គ្រាប់លើប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក៖ តួលេខដែលទាមទារចម្លើយ មិនមែនការបដិសេធទទេ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសដរលើបណ្តាញសង្គមការងារផ្លូវការ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះថា « ១,៥៩៩ គ្រាប់ ក្នុង៥០១ ទិសដៅបាញ់សំដៅមកលើប្រាសាទព្រះវិហារមួយ។ នេះមិនមែនជាតួលេខតូចតាចដែលបង្កឡើងដោយយោធាថៃប្រើលេសថា«វាយប្រហារលើគោលដៅយោធា» មកបិទបាំងនៃទង្វើបំផ្លាញបេតិកភណ្ឌពិភពលោកបានទេ។ វាជាទិន្នន័យដែលត្រូវបានបង្ហាញដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស្តីពីគ្រាប់ដែលធ្លាក់ក្នុងតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងចំនួនគ្រាប់ គឺលំនាំនៃការបាញ់របស់យោធាងថៃ និងអ្វីដែលនៅសល់លើដីគឺសំណល់គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងប្រាង្គប្រាសាទពោរពេញដោយស្លាកស្នាមនៃគ្រាប់ផ្លោង និងគ្រាប់ផ្សេងៗទៀតរបស់ថៃ។
១២ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា
AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅខេត្តសៀមរាប។ រូបថត៖ ឃុត សៅ
១២ កញ្ញា ២០២៦
ព័ត៌មានក្រសួងរៀបចំដែនដីកំពុងរៀបចំសេចក្តីប្រកាសស្តីពីប្រភេទបរិក្ខារសំណង់ដែលបង្កគ្រោះថ្នាក់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាដើម្បីតម្រូវឲ្យ ម្ចាស់សំណង់ ឬអ្នកគ្រប់គ្រងអគារមានកាតព្វកិច្ចត្រូវធ្វើការត្រួតពិនិត្យ និងថែទាំ បរិក្ខារទាំងនោះទៅតាមកាលកំណត់ និងកំណត់នីតិវិធីក្នុងការសុំលិខិតបញ្ជាក់អនុលោមភាពបច្ចេកទេស និងសុវត្ថិភាព មុននឹងអនុញ្ញាតឱ្យដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ។
១២ កញ្ញា ២០២៦
ព័ត៌មានកម្ពុជាស្វែងរកកិច្ចសហការលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីពន្លឿនបរិវត្តកម្មឧស្សាហកម្ម
ទីក្រុងសិនយ៉ាង ប្រទេសចិន ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ — កម្ពុជាកំពុងខិតខំពន្លឿនការធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធអ៊ីនធឺណិតឧស្សាហកម្ម និងការពង្រឹងភាពជាដៃគូអន្តរជាតិ ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់វិស័យកម្មន្តសាលដែលមានតម្លៃបន្ថែមខ្ពស់។
១២ កញ្ញា ២០២៦
ព័ត៌មានរដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹងលើកិច្ចព្រមព្រៀង និង MOU ថ្មីចំនួន ៤ រវាងរាជរដ្ឋាភិបាលកម្ពុជា-មីយ៉ាន់ម៉ា
វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លែផ្កានៃកិច្ចចរចា និងការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោងឡាំង (U Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
១២ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ខេត្តសៀមរាប
AKP កណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។រូបថត៖ ឡាយ សារ៉ុម
១២ កញ្ញា ២០២៦
ព័ត៌មានព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់ជាភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយ ប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន។
១២ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញក្រាបបង្គំ សម្តេចសង្ឃ បួរ គ្រី នៅវត្តស្វាយពពែ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញក្រាបថ្វាយបង្គំ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។រូបថត៖ ហុង ម៉េងឡុង
១២ កញ្ញា ២០២៦