ព័ត៌មាន
ព័ត៌មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី”កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
២៩ កញ្ញា ២០២៦
ព័ត៌មានព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ(Surigae)T2626 បានវិវត្តទៅជាព្យុះសង្ឃរា ប៉ុន្តែបានថយឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ(Surigae)T2626 បានវិវត្តទៅជាព្យុះសង្ឃរា ប៉ុន្តែបានថយឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
២៩ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់
២៩ កញ្ញា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ នៅខេត្តបន្ទាយមានជ័យ។
២៩ កញ្ញា ២០២៦
ព័ត៌មានអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។
២៨ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ដំណាំប្រជាកសិករនៅឃុំបាក់ស្នា ស្រុកបារាយណ៍
ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ និងក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
២៨ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម សុខ សូកេន បញ្ជាក់ថា កម្ពុាជាប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអធិការកិច្ចវៀតណាម
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម វៀង គួក ឌ័ន (Nguyễn Quốc Đoàn) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដោយមានការអញ្ជើញចូលរួមពីតំណាងទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងអធិការកិច្ច និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅទីស្ដីការ អធិការកិច្ចរដ្ឋាភិបាលវៀតណាមនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
២៨ កញ្ញា ២០២៦
ព័ត៌មានរដូវកាលបៃតង ខេត្តមណ្ឌលគិរីជាពេលវេលាដ៏ស្រស់ត្រកាល ដែលភ្ញៀវទេសចរមិនគួររំលងឡើយ
២៨ កញ្ញា ២០២៦
ព័ត៌មានគ.ជ.ប អំពាវនាវសមត្ថកិច្ចពង្រឹងសន្តិសុខ និងសុវត្ថិភាព ក្នុងអំឡុងពេលបិទបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ
២៨ កញ្ញា ២០២៦
