ព័ត៌មាន
ព័ត៌មានឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជា-វៀតណាម ជាទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ
២៨ កញ្ញា ២០២៦
ព័ត៌មានវេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ បានបើកដំណើរការ ដោយនាំយកដំណោះ ស្រាយកែច្នៃ និងវេចខ្ចប់ សម្រាប់សហគ្រាសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦” ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។
២៨ កញ្ញា ២០២៦
ព័ត៌មានសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
២៨ កញ្ញា ២០២៦
ព័ត៌មានរដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរ
ក្រចេះ ៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ, ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក សាន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តរវាង រដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តមណ្ឌលគិរី។
២៨ កញ្ញា ២០២៦
ព័ត៌មានកម្ពុជា-គុយបា ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ
ខេត្តសៀមរាប៖ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នាជាផ្លូវការ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ការចុះអនុស្សរណៈនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ។
២៨ កញ្ញា ២០២៦
ព័ត៌មានប្រតិភូអន្តរជាតិ GX Summit 2026 រំភើបនឹងទិដ្ឋភាពដ៏អស្ចារ្យនៃប្រាសាទបាយ័ន ខណៈកម្ពុជាប្តេជ្ញាពង្រីកសក្តានុពលទេសចរណ៍លើឆាកអន្តរជាតិ
ខេត្តសៀមរាប៖ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ប្រាសាទបាយ័នបានក្លាយជាទីតាំងដ៏មនោរម្យសម្រាប់ទទួលស្វាគមន៍ប្រតិភូអន្តរជាតិជាង ៦០០ រូប ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures។ ក្នុងឱកាសនោះ ភ្ញៀវកិត្តិយសមកពីគ្រប់ទ្វីបជុំវិញពិភពលោកបានសម្តែងការកោតសរសើរ និងរំភើបយ៉ាងខ្លាំងចំពោះសម្រស់ប្រាសាទបុរាណនាពេលរាត្រី រួមជាមួយបទពិសោធន៍ទេសចរណ៍ដ៏មិនអាចបំភ្លេចបាន ដោយពួកគេបានបង្ហោះរូបភាព និងវីដេអូផ្សព្វផ្សាយពីភាពអស្ចារ្យនៃប្រទេសកម្ពុជាទៅកាន់អ្នកតាមដានរាប់លាននាក់នៅទូទាំងពិភពលោក។
២៨ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង
(បន្ទាយមានជ័យ) ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង សរុប ៤៥គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង។
២៨ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់ អ.ស.ហ. និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបើកវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់ អ.ស.ហ. និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ ព្រឹក នៅសណ្ឋាគារ សុខា ភ្នំពេញ។
២៨ កញ្ញា ២០២៦
ព័ត៌មានكمبوديا تعزز علاقاتها مع إيران وتقيم علاقات دبلوماسية مع النيجر
بنوم بنه – ٢٨ أيلول/سبتمبر ٢٠٢٦م – وكالة الأنباء الكمبوديةأجرى، معالي نائب رئيس الوزراء، وزير الخارجية والتعاون الدولي في مملكة كمبوديا براك سوخون، مباحثات ثنائية منفصلة مع نظيريه الإيراني معالي الدكتور سيد عباس عراقجي، والنيجري معالي بكاري ياو سانغاري، يوم السبت الماضي، في مقر الأمم المتحدة بمدينة نيويورك، وذلك على هامش أعمال الأسبوع رفيع المستوى للجمعية العامة للأمم المتحدة في دورتها الحادية والثمانين.
២៨ កញ្ញា ២០២៦
