ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មាន

អាជ្ញាធរទន្លេសាបបង្ហាញកម្រិតទឹកស្ទឹងសំខាន់ៗចំនួន៨ក្នុងចំណោមស្ទឹងទាំង១១នៅ ជុំវិញបឹងទន្លេសាប ថាមានកម្ពស់ទឹកក្នុងកម្រិតប្រកាសអាសន្នព័ត៌មាន

អាជ្ញាធរទន្លេសាបបង្ហាញកម្រិតទឹកស្ទឹងសំខាន់ៗចំនួន៨ក្នុងចំណោមស្ទឹងទាំង១១នៅ ជុំវិញបឹងទន្លេសាប ថាមានកម្ពស់ទឹកក្នុងកម្រិតប្រកាសអាសន្ន

អាជ្ញាធរទន្លេសាបបង្ហាញឈ្មោះទឹកស្ទឹងសំខាន់ៗចំនួន៨ក្នុងចំណោមស្ទឹងទាំង១១នៅ ជុំវិញបឹងទន្លេសាប សម្រាប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦ដែលមានកម្ពស់ទឹកក្នុងកម្រិតប្រកាសអាសន្នរួមមាន ទី១ ស្ទឹងសង្កែ (ទីរួមខេត្តបាត់ដំបង) ទី២ ស្ទឹងដូនទ្រី (សំណង់រាមគន់) ទី៣ ស្ទឹងមង្គលបូរី (សំណង់តាហែន) ទី៤ ស្ទឹងសិរីសោភ័ណ ទី៥ ស្ទឹងស្រែង (ក្រឡាញ់) ទី៦ ស្ទឹងជីក្រែង (កំពង់ក្តី) ទី៧ ស្ទឹងស្ទោង (ស្ពានស្ទោង) និងទី៨ ស្ទឹងសែន (ទីរួមខេត្តកំពង់ធំ)។ យោងតាមអាជ្ញាធរទន្លេសាបបានឲ្យដឹងថា កាលពីថ្ងៃទី២១កញ្ញា ទឹកស្ទឹងសែន ទីរួមខេត្តកំពង់ធំ ចាប់ផ្តើមឡើងមុនគេ។

APP MoINFO

២៨ កញ្ញា ២០២៦

ពិធីកាន់បិណ្ឌនាថ្ងៃដំបូងនៃ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិមានពុទ្ធបរិស័ទចូលរួមច្រើនព័ត៌មាន

ពិធីកាន់បិណ្ឌនាថ្ងៃដំបូងនៃ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិមានពុទ្ធបរិស័ទចូលរួមច្រើន

នាព្រឹកថ្ងៃ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃ ទី២៧កញ្ញាឆ្នាំ២០២៦នេះ មានពុទ្ធបរិស័ទបានចូលរួមពិធីកាន់បិណ្ឌនាថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅគ្រប់វត្តអារាម។ គណៈកម្មការវត្តតាំងក្រសាំងខាងជើង ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីកាន់បិណ្ឌទី១នេះ មានពុទ្ធបរិស័ទចូលរួមច្រើន ពីព្រោះពិធីនេះចាប់ផ្តើមដោយចំវេលាថ្ងៃអាទិត្យ។ ការចូលរួមដាក់បិណ្ឌដោយមាន ប្រជាពលរដ្ឋខ្មែរ កុះករនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ បង្ហាញពីជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនានិងបាន បង្ហាញពីការដឹងគុណ និងការឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំង ៧ សណ្តានដែលបានចែកឋានទៅ ព្រមទាំងបានបង្ហាញពីស្មារតីរួមគ្នាក្នុងការថែរក្សា និងលើកស្ទួយទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ដែលមានតាំងពីបុរាណកាលមក មិនឱ្យបាត់បង់ ក៏ដូចជាការបណ្តុះស្មារតីដល់យុវជនជំនាន់ក្រោយ បានស្វែងយល់ និងបន្តវេនវប្បធម៌នៃការចែករំលែក និងការធ្វើបុណ្យទាន។ សូមបញ្ជាក់ថានាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃ «កាន់បិណ្ឌ១» នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាបានចូលរួមអបអរសាទរ និងផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហោះសារតាមរយៈបណ្ដាញសង្គមផ្លូវការរបស់សម្ដេច ដោយបានចូលរួម «អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១» ព្រមទាំងបានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ឱ្យទទួលបាននូវសេចក្ដីសុខ រីករាយជួបជុំក្រុមគ្រួសារ និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម «អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ» ព្រមទាំងបានផ្ដល់គោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំរថយន្តក្រុងចំនួន ៦០០ គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ដើម្បីសម្រាលបន្ទុកចំណាយក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

APP MoINFO

២៧ កញ្ញា ២០២៦

ក្រសួងកសិកម្មប្រកាសបើករដូវនេសាទនៅតំបន់ជលផលទឹកសាប ឆ្នាំ២០២៦-២០២៧ព័ត៌មាន

ក្រសួងកសិកម្មប្រកាសបើករដូវនេសាទនៅតំបន់ជលផលទឹកសាប ឆ្នាំ២០២៦-២០២៧

អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញ លិខិតមួយកាលពីថ្ងៃទី២៥កញ្ញាឆ្នាំ២០២៦ ដើម្បីជូនដំណឹង ស្តីពីរដូវបើកនេសាទ ឆ្នាំ២០២៦-២០២៧ ដើម្បីឲ្យអ្នកនេសាទទាំងអស់បានត្រៀមលក្ខណះ។

APP MoINFO

២៧ កញ្ញា ២០២៦

ក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជំរុញការបង្កើតមន្ទីរពេទ្យតំបន់ ដែលមានគុណភាពស្តង់ដារថ្នាក់ជាតិ ដើម្បីខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋព័ត៌មាន

ក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជំរុញការបង្កើតមន្ទីរពេទ្យតំបន់ ដែលមានគុណភាពស្តង់ដារថ្នាក់ជាតិ ដើម្បីខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ

ក្នុងន័យគិតគូរខ្ពស់ដល់សុខុមាលភាពប្រជាជន និងយុទ្ធសាស្ត្របង្រួញសេវាសាធារណៈឱ្យខិតកាន់តែជិតមូលដ្ឋាន ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពន្លឿនការគិតគូររៀបចំយន្តការមន្ទីរពេទ្យតំបន់។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលដៅប្រែក្លាយ និងលើកកម្ពស់មន្ទីរពេទ្យតាមបណ្តាខេត្ត និងតំបន់គោលដៅនានា ឱ្យមានសមត្ថភាព និងគុណភាពព្យាបាលស្មើនឹងមន្ទីរពេទ្យស្តង់ដារថ្នាក់ជាតិ។

ក្រសួងមុខងារសាធារណៈ

២៧ កញ្ញា ២០២៦

ព្រឹត្តិការណ៍ GX Summit 2026 នៅខេត្តសៀមរាប បើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយ G Adventuresព័ត៌មាន

ព្រឹត្តិការណ៍ GX Summit 2026 នៅខេត្តសៀមរាប បើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយ G Adventures

ខេត្តសៀមរាប៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍អន្តរជាតិ GX Summit 2026 ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅក្នុងខេត្តសៀមរាប។ ពិធីនេះមានការចូលរួមពីសំណាក់លោក Bruce Poon Tip សហស្ថាបនិកក្រុមហ៊ុន G Adventures ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សមាជិកក្រុមហ៊ុន G Adventures និងប្រតិភូអន្តរជាតិមកពីគ្រប់ទ្វីបជុំវិញពិភពលោក សរុបជាង ៧០០រូប។

ក្រសួងទេសចរណ៍

២៧ កញ្ញា ២០២៦

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ សិស្សជោគជ័យក្នុងការសិក្សាត្រូវចងចាំគុណូបការៈនៃអ្នកមានគុណ និងថ្នាក់ដឹកនាំជាតិព័ត៌មាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ សិស្សជោគជ័យក្នុងការសិក្សាត្រូវចងចាំគុណូបការៈនៃអ្នកមានគុណ និងថ្នាក់ដឹកនាំជាតិ

ខេត្តព្រៃវែង៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យរក្សាស្មារតីដឹងគុណជានិច្ចចំពោះលោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារដែលបានខិតខំផ្តល់ឱកាស និងជ្រោមជ្រែងឱ្យពួកគេទទួលបានការអប់រំប្រកបដោយសមធម៌។

ក្រសួងមហាផ្ទៃ

២៧ កញ្ញា ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូនភាគីមិត្តអ៊ីរ៉ង់ អំពីការវិវត្តថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូនភាគីមិត្តអ៊ីរ៉ង់ អំពីការវិវត្តថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

២៧ កញ្ញា ២០២៦

លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 
នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉កព័ត៌មាន

លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

២៧ កញ្ញា ២០២៦

Outcomes of the Participation of H.E. Mr. PRAK Sokhonn in the General Debate of the UNGA 81 in New Yorkព័ត៌មាន

Outcomes of the Participation of H.E. Mr. PRAK Sokhonn in the General Debate of the UNGA 81 in New York

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

២៧ កញ្ញា ២០២៦