ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មាន

កម្មវិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ការបង្ហាញស្បៃខ្មែរ និងការប្រគុំតន្ត្រី នៅតំបន់ក្វាងជូតូច ខេត្តខ្យង់គី សាធារណរដ្ឋកូរ៉េព័ត៌មាន

កម្មវិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ការបង្ហាញស្បៃខ្មែរ និងការប្រគុំតន្ត្រី នៅតំបន់ក្វាងជូតូច ខេត្តខ្យង់គី សាធារណរដ្ឋកូរ៉េ

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ និងឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ព្រមទាំងសហការី បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរ បុណ្យភ្ជុំបិណ្ឌ ការបង្ហាញស្បៃខ្មែរ​ និងការប្រគុំតន្ត្រីដែលកម្មវិធីនេះត្រូវបានមូលមតិគ្នាដឹកនាំរៀបចំដោយលោក​ Deahwan An ប្រធានមជ្ឈមណ្ឌលគាំពារបរទេសក្វាំងជូតូច និងសហការជាមួយសហគមន៍ខ្មែរ នៅតំបន់ក្វាងជូ ខេត្តខ្យង់គី នៃប្រទេសកូរ៉េ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរចំនួនប្រមាណ ៥០០០នាក់។

APP MoINFO

២៤ កញ្ញា ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះជោគជ័យនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះជោគជ័យនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិស្តីពី “ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលបានបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ”។ នេះបើយោងតាមការដកស្រង់ចេញពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

APP MoINFO

២៤ កញ្ញា ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំរថយន្តក្រុង ៦០០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំរថយន្តក្រុង ៦០០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត និងវិលត្រឡប់មកវិញដោយឥតគិតថ្លៃ។

APP MoINFO

២៤ កញ្ញា ២០២៦

កម្ពុជាជោគជ័យក្នុងការពង្រីកទីផ្សារនាំចេញដល់ ១៧៧ ប្រទេស ខណៈទំហំពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ព័ត៌មាន

កម្ពុជាជោគជ័យក្នុងការពង្រីកទីផ្សារនាំចេញដល់ ១៧៧ ប្រទេស ខណៈទំហំពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ទីផ្សារនាំចេញរបស់កម្ពុជាបានពង្រីកខ្លួនដល់ ១៧៧ ប្រទេស ដែលជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃយុទ្ធសាស្ត្រ «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

APP MoINFO

២៤ កញ្ញា ២០២៦

វិធានការអភិរក្សបន្ទាន់ប្រាសាទព្រះវិហារដែលទំហំខូតខាតគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយោធាថៃកាលពីឆ្នាំ២០២៥ព័ត៌មាន

វិធានការអភិរក្សបន្ទាន់ប្រាសាទព្រះវិហារដែលទំហំខូតខាតគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយោធាថៃកាលពីឆ្នាំ២០២៥

យោងតាមកិច្ចប្រជុំពេញអង្គលើកទី១១ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បី ការពារនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចដាក់ផែនការឈានទៅរៀបចំកិច្ចប្រជុំផ្នែកបច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារ នៅសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។ សូមរម្លឹកថា កិច្ចប្រជុំពេញអង្គលើកទី១១បានអនុម័តជាផ្លូវការ ផែនការអភិរក្សបន្ទាន់ ឬផែនការសង្គ្រោះបន្ទាន់សម្រាប់ប្រាសាទព្រះវិហារ ដែលផែនការនេះត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍អន្តរជាតិ និងអនុសាសន៍ពីអង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិស្តីពីវិមាន និងទីតាំង (ICOMOS ) ហើយរង់ចាំរបាយការណ៍កត់ត្រាចុងក្រោយទីតាំងខូចខាតសរុប ៥៦២ ទីតាំង នៅក្នុងប្រាសាទព្រះវិហារដែល រងគ្រោះដោយយោធាថៃការវាយប្រហារខែកក្កដា ២០២៥ចំនួន ១៤២ ទីតាំង និងកាលខែធ្នូ ២០២៥ចំនួន៤២០ ទីតាំង ដើម្បី កិច្ចប្រជុំផ្នែកបច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារចាប់ផ្តើមអនុវត្តផែនការអភិរក្សបន្ទាន់ ឬផែនការសង្គ្រោះបន្ទាន់សម្រាប់ប្រាសាទព្រះវិហារ។ យោងតាមស្មារតីកិច្ចប្រជុំពេញអង្គលើកទី១១ របស់គណៈកម្មាធិការICC-ព្រះវិហារ ដែលបានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ ការរៀបចំឯកសារវិភាគហានិភ័យ ប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូលការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។ ការវាយប្រហារដោយអាវុធធុនធ្ងន់ និងយន្តហោះចម្បាំងរបស់យោធាថៃក្នុងឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទព្រះវិហារ ដោយមានចំណុចខូចខាតចំនួន ៥៦២ កន្លែង រួមទាំងការបាក់រលំនៃធាតុរចនាសម្ព័ន្ធ ការបំផ្លិចបំផ្លាញចម្លាក់ និងជញ្ជាំង ព្រមទាំងការបំផ្លាញថ្មបុរាណរាប់ម៉ឺនដុំ។ ការខូចខាតនេះបានធ្វើឱ្យបាត់បង់លទ្ធផលនៃការអភិរក្សជាង ២០ ឆ្នាំ និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់តម្លៃសកលដ៏វិសេសវិសាល របស់ប្រាសាទព្រះវិហារដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ សូមបញ្ជាក់ថា គណៈកម្មាធិការICC-ព្រះវិហារ បានបង្កើតឡើងនៅឆ្នាំ២០១៤ សមាជិកស្ថាបនិក និងភាគីពាក់ព័ន្ធចំនួន ៧ ប្រទេស/ស្ថាប័ន រួមជាមួយកម្ពុជា ហើយមានប្រទេសចិន និងប្រទេសឥណ្ឌាជា សហប្រធាន តំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្ស៊ិក បារាំង ជប៉ុន សហរដ្ឋអាមេរិករួមទាំងថៃផងដែរ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)

APP MoINFO

២៤ កញ្ញា ២០២៦

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយកម្ពុជាប្ដេជ្ញាមិនឱ្យឧក្រិដ្ឋកម្មនេះបំផ្លាញការខិតខំអភិវឌ្ឍន៍ជាតិព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយកម្ពុជាប្ដេជ្ញាមិនឱ្យឧក្រិដ្ឋកម្មនេះបំផ្លាញការខិតខំអភិវឌ្ឍន៍ជាតិ

ថ្លែងបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយឧក្រិដ្ឋកម្មនេះ បានផ្ទុយទាំងស្រុងពីវប្បធម៌នៃការរស់នៅ និងបរិយាកាសនៃការកសាង និងអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

APP MoINFO

២៤ កញ្ញា ២០២៦

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លែងជាហេតុការណ៍កើតឡើងដាច់ដោយ ឡែកទៀតហើយ ប៉ុន្តែជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយព័ត៌មាន

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លែងជាហេតុការណ៍កើតឡើងដាច់ដោយ ឡែកទៀតហើយ ប៉ុន្តែជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខា ធិការដ្ឋាននៃគណៈកម្មចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានថ្លែងថា បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែក មួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូ លាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បែបនេះ ក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ "រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

APP MoINFO

២៤ កញ្ញា ២០២៦

ភាគីចិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលុបបំបាត់បទល្មើសឆបោកតាមអនឡាញព័ត៌មាន

ភាគីចិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលុបបំបាត់បទល្មើសឆបោកតាមអនឡាញ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃថា ប្រទេសកម្ពុជា បានពង្រឹងការអនុវត្តច្បាប់ ការបង្រ្កាបអំពើពុករលួយ និងការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមឧក្រិដ្ឋជន ហើយសកម្មភាពទាំងនេះបានលុបបំបាត់ទីតាំងឆបោកតាមកាស៊ីណូទ្រង់ទ្រាយធំ និងបានចាប់ខ្លួនព្រមទាំងបណ្ដេញជនសង្ស័យរាប់ម៉ឺននាក់ ដែលទទួលបានការទទួលស្គាល់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២៣ កញ្ញា ២០២៦

Phnom Penh Declaration on Combating Online Scams to be Adopted Tomorrowព័ត៌មាន

Phnom Penh Declaration on Combating Online Scams to be Adopted Tomorrow

AKP Phnom Penh, September 23, 2026 --The Phnom Penh Declaration on combating online scams is expected to be adopted tomorrow during the International Conference on Combating Online Scams being held in Phnom Penh on Sept. 23-24 under the theme “Acting Together Towards Breaking the Chain and Eradication of Online Scams.”

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

២៣ កញ្ញា ២០២៦