ព័ត៌មាន
ព័ត៌មានវីដេអូ៖ ឯកឧត្ដម នេត្រ ភក្ត្រា៖ បច្ចុប្បន្ននេះប្រទេសកម្ពុជា ត្រូវបានអន្តរជាតិបានទទួលស្គាល់ថា ជាប្រទេសដែលបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
១៩ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឯកឧត្ដម ហៃ មករា៖ ទីតាំងធំៗដែលជនល្មើសប្រើដើម្បីប្រព្រឹត្តបទល្មើស Scams Online ដែលមានប្រមាណជាង ៨៦កន្លែងត្រូវបានបិទទាំងស្រុង
១៩ កញ្ញា ២០២៦
ព័ត៌មានរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លើកទឹកចិត្តឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តពង្រឹង កិច្ចការពារអតិថិជន និងចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទដែលមានស្រាប់ឱ្យបានទូលំទូលាយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)បានលើកទឹកចិត្តឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តពង្រឹង កិច្ចការពារអតិថិជន និងចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទដែលមានស្រាប់ឱ្យបានទូលំទូលាយ សំដៅធានាឱ្យដំណើរការដោះស្រាយបណ្តឹង និងវិវាទជូនអតិថិជនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ។
១៩ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឯកឧត្តម ម៉ុក ច័ន្ទសុធា៖ សន្និសីទ ICCOS-2026 នៅកម្ពុជា មានការសហការគាំទ្រពី ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក
១៩ កញ្ញា ២០២៦
ព័ត៌មានលែងមានហើយ បញ្ហាដីហុយ ភក់រអិល! សង្កាត់កំពង់ឆ្នាំង កំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សតាមរយះការស្ថាបនាបេតុងខ្វាត់ខ្វែង
១៩ កញ្ញា ២០២៦
ព័ត៌មានអត្រាមរណៈមាតា និងទារក នៅសង្កាត់ស្ទឹងវែង មានការថយចុះច្រើនគួរឱ្យកត់សម្គាល់
១៩ កញ្ញា ២០២៦
ព័ត៌មានលោកជំទាវបណ្ឌិត ជា សិរី វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់របស់ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ Datuk Syed Zaid Bin Syed Jaffar Albar ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
១៩ កញ្ញា ២០២៦
ព័ត៌មានកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទីផ្សាររុស្សុី និងនាំកម្ពុជាទៅកាន់ទីផ្សាររុស្សុីឱ្យកាន់តែខ្លាំងនៅចុងឆ្នាំនេះ និងក្នុងឆ្នាំ២០២៧
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ (កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៤៥ ឆ្នាំ២០២៦) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី» ដោយមានការចូលរួមពីឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា, លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ លោក និងលោកស្រីតំណាងអង្គទូតប្រចាំកម្ពុជា, លោក Vladimir Palancica ប្រធាន BRICS House-Cambodia និងជាស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងម៉ូស្គូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធនានា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីប្រធានសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន KJET GROUP និងក្រុមហ៊ុនទេសចរណ៍អញ្ជើញពីប្រទេសរុស្ស៊ី និងអន្តរជាតិ តំណាងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសារព័ត៌មាន និងInfluncers សរុបប្រមាណជាង២០០ រូប នៅទីស្តីការក្រសួងទេសចរណ៍។
១៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម វ៉ី សំណាង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៨២ គ្រួសារ នៅស្រុកអង្គរបូរី
នារសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស ធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨២ គ្រួសារ ដែលបានរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ មកពីឃុំចំនួនបី ក្នុងស្រុកអង្គរបូរី ខេត្ត តាកែវ ។
១៩ កញ្ញា ២០២៦
