ព័ត៌មាន
ព័ត៌មានប្រជាពលរដ្ឋឃុំបឹងព្រះ ស្រុកបាភ្នំ ពេញចិត្ត សេវាកម្មពិនិត្យព្យាបាលជំងឺរបស់មណ្ឌលសុខភាពបឹងព្រះ បានធ្វើអោយបានមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
០៩ កញ្ញា ២០២៦
ព័ត៌មានក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
រាជធានីភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2026 ដើម្បីប្រកាសបើកសម្ពោធជាផ្លូវការនូវកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ»។ ការរួមបញ្ចូលគ្នារវាងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍ជាតិ របស់ ក្រសួងទេសចរណ៍ និងបណ្តាញតភ្ជាប់ឌីជីថលគ្របដណ្តប់ផ្ទៃប្រទេសរបស់ ក្រុមហ៊ុន មិត្តហ្វូន យុទ្ធនាការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងរំលេចនូវតំបន់ទេសចរណ៍ និងរសជាតិម្ហូបអាហារប្រចាំតំបន់ ជួយពង្រឹងសមត្ថភាពអាជីវកម្មធុនតូច និងមធ្យម (SMEs) ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។ ក្នុងនាមជាដៃគូឌីជីថលយុទ្ធសាស្ត្រដ៏មោះមុត ក្រុមហ៊ុនមិត្តហ្វូន បានផលិត និងផ្សព្វផ្សាយកម្មវិធីដំណើរទេសចរណ៍លើប្រព័ន្ធឌីជីថលចំនួន 7 វគ្គ ដែលផ្តោតលើការបង្ហាញនូវម្ហូបអាហារប្រចាំតំបន់ រំលេចនូវកេរដំណែលម្ហូបអាហារខ្មែរដ៏មានតម្លៃ សិល្បករណែនាំដំណើរទេសចរណ៍ និងដំណើររឿងដ៏ទាក់ទាញជ្រាបចូលក្នុងសហគមន៍នៅតាមបណ្តាខេត្តទាំង 7 នៃប្រទេសកម្ពុជា។
០៩ កញ្ញា ២០២៦
ព័ត៌មានបទយកការណ៍៖ ប្រជាពលរដ្ឋថ្លែងអំណរគុណ ចំពោះការប្រើប្រាស់ប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារក្រីក្រ សម្រាប់ការពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពសាធារណៈ ដោយឥតគិតថ្លៃ
០៩ កញ្ញា ២០២៦
ព័ត៌មានការផ្តល់សេវានៅមណ្ឌលសុខភាពត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត
០៩ កញ្ញា ២០២៦
ព័ត៌មានបទយកការណ៍៖ ការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
០៩ កញ្ញា ២០២៦
ព័ត៌មាន«ការការពារ ប្រសើរជាងការព្យាបាល! នៅមណ្ឌលសុខភាពកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង អ្នកគ្រូ លោកគ្រូពេទ្យតែងតែយកចិត្តទុកដាក់ ពន្យល់ណែនាំយ៉ាងលម្អិតដល់ឪពុកម្តាយគ្រប់រូប អំពីសារសំខាន់នៃការនាំកូនៗមកចាក់ថ្នាំបង្ការ
០៩ កញ្ញា ២០២៦
ព័ត៌មានរដ្ឋមន្រ្តីក្រសួងបរិស្ថាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់កងកម្លាំងយោធភូមិភាគទី១
ខេត្តស្ទឹងត្រែង ៖ ស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានខិតខំ តស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក។
០៩ កញ្ញា ២០២៦
ព័ត៌មានអបអរសាទរខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)
នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាប្រចាំការ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលទាំង២៥ រាជធានី ខេត្ត ដែលជាក្រុមការងារ PWG, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត, តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍, រដ្ឋបាលក្រុង ស្រុក, កងកម្លាំងទាំងបីប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជន, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ សរុបប្រមាណ ១ ៣៧០នាក់។
០៩ កញ្ញា ២០២៦
ព័ត៌មានអូរស្មាច់៖ សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា «ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស និងរៀបចំដោយភាគីថៃដែលកំពុងគ្រប់គ្រងទីតាំងនោះដោយខុសច្បាប់?
០៩ កញ្ញា ២០២៦
