ព័ត៌មាន
ព័ត៌មានបទវិចារណកថា៖ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តមុតមាំ និងឥតងាករេក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ -- ខណៈបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងអាស៊ីអាគ្នេយ៍ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំពោះសន្តិសុខក្នុងតំបន់ ស្ថិរភាពសេដ្ឋកិច្ច និងសិទ្ធិមនុស្ស។ បណ្តាញឆបោកដែលមានភាពស្មុគស្មាញកំពុងប្រតិបត្តិការឆ្លងកាត់ព្រំដែន ដោយឆ្លៀតឱកាសពីចន្លោះប្រហោងនៃយុត្តាធិការ និងបច្ចេកវិទ្យាថ្មីៗ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញភាពជាអ្នកដឹកនាំយ៉ាងសកម្ម និងម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ និងលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មទាំងនេះ។
០៨ កញ្ញា ២០២៦
ព័ត៌មានសេចក្តីប្រកាសព័ត៌មានស្តីពី ផែនការការងារនៃការរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល
ក្រុមហ៊ុន D2 Legal Technology ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដាក់ជូនផែនការការងាររៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលជាអនុប្រធានប្រចាំការ និងជាលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំ និងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងឯកសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (ក្រុមការងារ) ស្របតាមស្មារតីនៃកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ អ្នកជំនាញការដឹកនាំគម្រោងនេះ គឺលោកបណ្ឌិត Jason de Mink ដែលជាអ្នកជំនាញផ្នែកច្បាប់និងបទប្បញ្ញត្តិ និងជាទីប្រឹក្សាគោលនយោបាយ ដែលមានបទពិសោធការងារជាង ២៥ ឆ្នាំ លើផ្នែកទ្រព្យឌីជីថល បទប្បញ្ញត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ អនុលោមភាពពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ការអនុវត្តផ្នែកច្បាប់ និងការអប់រំកម្រិតឧត្តមសិក្សា។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាអនុប្រធានប្រចាំការនៃក្រុមការងារ បានដឹកនាំសហការី ជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក Ahmad Faris Rabidin ប្រធានផ្នែកហិរញ្ញវត្ថុឯកទេសនៃ ADB ដើម្បីពិភាក្សាលើផែនការការងារនេះ។ ក្នុងកិច្ចប្រជុំនេះ ADB បានឯកភាពលើផែនការការងារ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ។
០៨ កញ្ញា ២០២៦
ព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ លើទីតាំងកាស៊ីណូ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ទីតាំង នៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម លេខាធិការដ្ឋាននៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួត ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
០៨ កញ្ញា ២០២៦
ព័ត៌មានអ្នកនាំពាក្យក្រសួងព័ត៌មានរំលឹកអ្នកសារព័ត៌មានឱ្យពង្រឹងក្រមសីលធម៌ និងការប្រតិបត្តិតាមលិខិតបទដ្ឋានគតិយុត្ត ដើម្បីការពារសិទ្ធិជនងាយរងគ្រោះ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។
០៨ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរជនអូស្ត្រាលី នៅប្រទេសអូស្ត្រាលី
អូស្ត្រាលី៖ នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុងពិធី «Last Post Ceremony» នៅប្រទេសអូស្ត្រាលី។
០៨ កញ្ញា ២០២៦
ព័ត៌មានកម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
០៨ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ ឆ្នេរអូរឈើទាល ឆ្នេរដ៏មានសក្តានុពល ក្នុងខេត្តព្រះសីហនុ
០៨ កញ្ញា ២០២៦
ព័ត៌មានវីដេអូ៖ វារីប្បកម្មសមុទ្រកម្ពុជា ឱកាសមាសនៃការវិនិយោគ
០៨ កញ្ញា ២០២៦
ព័ត៌មានសិស្សពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត ទទួលបានម៉ាស៊ីនកិនកាហ្វេ សម្ភារៈសេវាកម្មសម្អាងកាយ និងថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់បង្កើតមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារ
០៨ កញ្ញា ២០២៦
