ព័ត៌មាន
ព័ត៌មានព្យុះទី២៤ ឈ្មោះ ក្រវាន់(Krovanh)T2624 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា
០៨ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងស្រកនិងឡើងបន្តិចបន្តួច
០៨ កញ្ញា ២០២៦
ព័ត៌មានកម្ពុជា-កូរ៉េខាងជើង ប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហប្រតិបត្តិការល្អទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ ក្រោមដំបូលសន្តិភាព ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់។
០៨ កញ្ញា ២០២៦
ព័ត៌មានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងកម្លាំងឆ្មាំសមុទ្រកូរ៉េ ចុះ MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។
០៨ កញ្ញា ២០២៦
ព័ត៌មាន«ទិញ JETOUR ឈ្នះ JETOUR» ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានពី JETOUR Cambodia!
ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈរពីសំណាក់អតិថិជនកន្លងមក JETOUR Cambodia មានកិត្តិយស និងក្តីរំភើបយ៉ាងក្រៃលែងក្នុងការប្រកាសកម្មវិធីចាប់រង្វាន់ «ទិញ JETOUR ឈ្នះ JETOUR»។
០៨ កញ្ញា ២០២៦
ព័ត៌មានអនុវត្តតាមការសន្យា! អំណោយជាថវិកា និងអង្ករ ដែលសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសន្យាផ្ដល់ជូនសាលាដូង ជាប្រចាំខែ ត្រូវបានផ្ដល់ជូនដល់ លោក អ៊ុក វណ្ណដេ នាយកសាលាដូង រួចរាល់ ដើម្បីបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់សាលាដូង
០៨ កញ្ញា ២០២៦
ព័ត៌មានប្រធាន គ.ជ.ប.៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការថ្លែងរបស់ឯកឧត្ដមប្រធាន គ.ជ.ប. បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប។
០៨ កញ្ញា ២០២៦
ព័ត៌មានរដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណបុគ្គលិកអប់រំបំពេញភារកិច្ចទទួលខុសត្រូវចំពោះការប្រឡងបាក់ឌុប
០៨ កញ្ញា ២០២៦
ព័ត៌មានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការប្រកាសបើកដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
០៨ កញ្ញា ២០២៦
