ព័ត៌មាន
ព័ត៌មានបទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរ លើបណ្តាញសង្គមការងារនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា «បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។
០៨ កញ្ញា ២០២៦
ព័ត៌មានរដ្ឋមន្ត្រីក្រសួងអប់រំ ទទួលស្វាគមន៍ និងពិសាអាហារពេលល្ងាចជាមួយ ឯកឧត្តម MATSUMOTO Yohei រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន
នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្វាគមន៍ និងពិសាអាហារពេលល្ងាចជាមួយ ឯកឧត្តម MATSUMOTO Yohei រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន និងគណៈប្រតិភូអមដំណើរ ក្នុងឱកាសដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
០៨ កញ្ញា ២០២៦
ព័ត៌មានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ស្នើសុំក្រុងនួនសាន់សហការធ្វើទំនើបកម្មនៃវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទី
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ។
០៨ កញ្ញា ២០២៦
ព័ត៌មានព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
០៨ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម ស សុខា លើកទឹកចិត្តឱ្យកម្លាំងសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធចារកម្ម និងរបៀបរបបតាមដានមុខសញ្ញាគ្រឿងញៀន
ឯកឧត្តម ស សុខា បានលើកទឹកចិត្តឱ្យកម្លាំងសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធចារកម្ម និងរបៀបរបបតាមដានមុខសញ្ញាគ្រឿងញៀន ដើម្បីឈានទៅដល់ការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនខ្នាតធំ។
០៨ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
០៨ កញ្ញា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារអបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។
០៨ កញ្ញា ២០២៦
ព័ត៌មានព្យុះទី២៤ ឈ្មោះ ក្រវាន់(Krovanh)T2624 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា
០៨ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងស្រកនិងឡើងបន្តិចបន្តួច
០៨ កញ្ញា ២០២៦