ព័ត៌មាន
ព័ត៌មានCambodia, Japan Strengthen Investment Cooperation at 32nd Joint Committee Meeting
AKP Phnom Penh, October 21, 2026 --Cambodia and Japan have reaffirmed their commitment to strengthening economic, trade and investment cooperation, improving the investment environment and enhancing Japanese investors’ confidence in Cambodia.
២១ តុលា ២០២៦
ព័ត៌មានសម្តេចតេជោ៖ គួរអស់សំណើច ដែលមេក្រុមជ្រុលនិយមចេញមកអះអាងថា សៀវភៅអំពីយុទ្ធសាស្ត្រត្រីកោណ ជាការក្លែងប្រវត្តិសាស្ត្របំភ្លៃប្រវត្តិសាស្ត្រឬកុហក់ប្រវត្តិសាស្ត្រ ទាំងខ្លួនមិនទាន់បានអាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការហួសចិត្តក្រោយមេក្រុមជ្រុលនិយមចេញមកអះអាងថា សៀវភៅអំពីយុទ្ធសាស្ត្រត្រីកោណ ដែលសរសេររៀបរាប់ស្តីពីការដាក់ចេញឲ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នាសម័យប្រជុំដំបូងនៃគណរដ្ឋមន្ត្រីថ្មីនិតិកាលទី២នៃរដ្ឋសភា ជាការក្លែងប្រវត្តិសាស្ត្របំភ្លៃប្រវត្តិសាស្ត្រឬកុហក់ប្រវត្តិសាស្ត្រ ទាំងខ្លួនមិនទាន់បានអាន។
២១ តុលា ២០២៦
ព័ត៌មានឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
២១ តុលា ២០២៦
ព័ត៌មានលោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយស្នងការកាយឫទ្ធិនារីកម្ពុជាមកពីសាខានានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីត្រៀមការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងរៀបចំវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃរបស់កូនៗសមាជិកា
លោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយស្នងការកាយឫទ្ធិនារីកម្ពុជាមកពីសាខានានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីត្រៀមការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងរៀបចំវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃរបស់កូនៗសមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់ជូនភរិយា និងស្វាមីគណៈប្រតិភូដែលអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit” នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្សាយ៖ កន ចំណាន
២១ តុលា ២០២៦
ព័ត៌មានក្រសួងឧស្សាហកម្មជំរុញការតភ្ជាប់សហគ្រាសវិនិយោគពីបរទេសជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីកំណត់វិធីសាស្ត្រវាស់វែង និងចំណុចដៅសម្រាប់ជំរុញការផ្សារភ្ជាប់សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងស្រុក។
២១ តុលា ២០២៦
ព័ត៌មានឯកឧត្តម ម៉ៅ ធនិន៖ ជំរឿនមន្ត្រីជា យន្តការគន្លឹះលុបបំបាត់ភាពអសកម្ម និងពង្រឹងការគ្រប់គ្រងមន្ត្រី
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវក្តីមោទនភាព ដែលខេត្តកំពត ត្រូវបានជ្រើសរើសជាទីតាំងរួម ក្នុងការប្រកាសបើកយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងវិស័យសុខាភិបាល។
២១ តុលា ២០២៦
ព័ត៌មានរដ្ឋមន្រ្តីអប់រំ ៖ កម្រិតមត្តេយ្យសិក្សាជាដំណាក់កាលសំខាន់ក្នុងការបណ្តុះស្មារតីកុមារឱ្យមានភាពក្លាហាន
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា កម្រិតមត្តេយ្យសិក្សាសម្រាប់កុមារតូចៗ មិនត្រឹមតែផ្តោតលើការរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជាដំណាក់កាលដ៏សំខាន់ក្នុងការបណ្តុះស្មារតីកុមារឱ្យមានភាពក្លាហាន ម្ចាស់ការលើខ្លួនឯង ។
២១ តុលា ២០២៦
ព័ត៌មានកម្ពុជា និងជប៉ុន ជួបប្រជុំលើកទី៣២ ពិភាក្សាលើកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ
នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ ឯកឧត្តម Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតី ដឹកនាំកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។
២១ តុលា ២០២៦
ព័ត៌មានឯកឧត្តម វ៉ី សំណាង៖ ភាពជឿជាក់ និងគាំទ្រយ៉ាងមុតមាំពីប្រជាពលរដ្ឋ ជាកម្លាំងចលករធ្វើឱ្យគណបក្សប្រជាជនកម្ពុជា រីកចម្រើនយ៉ាងគំហុកជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន
ឯកឧត្តម វ៉ី សំណាង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សខេត្តតាកែវ បានគូសបញ្ជាក់ថា ចំនួនបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមានទំនុកចិត្ត និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា មានការកើនឡើងយ៉ាងគំហុកជាបន្តបន្ទាប់។
២១ តុលា ២០២៦
