ព័ត៌មាន
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ AKP
១២ តុលា ២០២៦
ព័ត៌មានប្រាសាទព្រះខ័នទទួលភ្ញៀវទេសចរទាំងជាតិ និងបរទេសច្រើន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ
AKP សៀមរាប ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦-- ប្រាសាទព្រះខ័ន ស្ថិតនៅក្នុងតំបន់អង្គរ ខេត្តសៀមរាបគឺជាប្រាសាទបុរាណខ្មែរដ៏សំខាន់មួយ ដែលតែងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសក្នុងអំឡុងពេលបុណ្យទានប្រពៃណីជាតិ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ ចាប់តាំងថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានភ្ញៀវទេសចរយ៉ាងច្រើនទស្សនាប្រាសាទដ៏ល្អឯក និងប្រកបដោយអច្ឆរិយៈបំផុតមួយនេះ។
១២ តុលា ២០២៦
ព័ត៌មានប្រតិភូព្រឹទ្ធសភាកម្ពុជាសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិតដោយតំណាងសភាថៃ ក្នុងមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ នៅប្រទេសតង់សានី
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងអារូសា ប្រទេសតង់សានី កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
១២ តុលា ២០២៦
ព័ត៌មានកិច្ចប្រជុំលើកទី២ រវាងគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ICJ
(ហូឡង់) ទិដ្ឋភាពនៃវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ (PCA) ដែលគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។
១២ តុលា ២០២៦
ព័ត៌មានក្រុមការងារវេនប្រចាំការ រួមមានក្រុមសម្របសម្រួលអន្តរាគមន៍ និងក្រុម ១២៩៧ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រុមការងារវេនប្រចាំការ រួមមានក្រុមសម្របសម្រួលអន្តរាគមន៍ និងក្រុម ១២៩៧ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
១២ តុលា ២០២៦
ព័ត៌មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញទៅដល់អាកាសយានដ្ឋាន Heydar Aliyev International Airport (GYD) ប្រកបដោយសុវត្ថិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាល្ងាចថ្ងៃអាទិត្យ ទី១១ តុលា ២០២៦ អញ្ជើញទៅដល់អាកាសយានដ្ឋាន Heydar Aliyev International Airport (GYD) ប្រកបដោយសុវត្ថិភាព ដោយមានទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Samir Sharifov ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
១១ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី សរសេរសារឆ្លើយតបទៅនឹងសារ៨០នាទី របស់លោក អ៊ុំ សំអាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះថា «ខ្ញុំបានស្តាប់សាររបស់លោក អ៊ុំ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
១១ តុលា ២០២៦
ព័ត៌មានلجنة التوفيق الأممية لقانون البحار تعقد اجتماعها الثاني مع كمبوديا وتايلاند الأسبوع المقبل في لاهاي
بنوم بنه - ١١ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية أعلنت، محكمة التحكيم الدائمة أن لجنة التوفيق المنشأة بموجب الملحق الخامس لاتفاقية الأمم المتحدة لقانون البحار ستعقد اجتماعها الثاني مع كمبوديا وتايلاند في مدينة لاهاي الهولندية، خلال الفترة من ١٤ إلى ١٨ أكتوبر الجاري.
១១ តុលា ២០២៦
ព័ត៌មានمخرجات الزيارة الرسمية لرئيس وزراء فيتنام إلى كمبوديا خلال الفترة من ٩-١٠ أكتوبر الجاري
بنوم بنه - ١١ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية تلبية لدعوة من سامديتش موها بورفور ثيبادي هون مانيه، رئيس وزراء مملكة كمبوديا، قام دولة رئيس وزراء جمهورية فيتنام الاشتراكية لي مينه هونغ، بزيارة رسمية إلى مملكة كمبوديا خلال الفترة من ٩-١٠ أكتوبر الجاري بهدف تعميق أواصر الصداقة التاريخية القائمة بين البلدين الصديقين.
១១ តុលា ២០២៦
