ព័ត៌មាន
ព័ត៌មានសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការលើកលែងពិន័យ"
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការលើកលែងពិន័យ"នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
០៨ តុលា ២០២៦
ព័ត៌មានក្រុមហ៊ុនទេសចរណ៍កាហ្សក់ស្ថានប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកាហ្សក់ស្ថានមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Kürşad Bakır នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង និងលោក Fırat Çetin អគ្គនាយករងក្រុមហ៊ុន Selfie Travel មកពីទីក្រុង Shymkent នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
០៨ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ចំនួន ២ ០០១នាក់ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ គល់ រ៉េននី
០៨ តុលា ២០២៦
ព័ត៌មានបទយកការណ៍៖ទឹកចិត្តដ៏ប្រពៃរបស់រាជរដ្ឋាភិបាលផ្តល់រថយន្តក្រុងសាធារណៈរាប់រយគ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតឥតគិតថ្លៃ នៅអំឡុងពេលបុណ្យភ្ជុំ
រាជរដ្ឋាភិបាល បានបើកដំណើរការសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដោយ«ឥតគិតថ្លៃ» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត ។
០៨ តុលា ២០២៦
ព័ត៌មានលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទវិទ្យាសាស្ត្រ» អបអរសាទរខួប ៨០ឆ្នាំ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យសុខាភិបាល» ដើម្បីអបអរសាទរខួបគម្រប់ ៨០ឆ្នាំ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស)។
០៨ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋជាសត្រូវឡើយ និងប្តេជ្ញាអភិវឌ្ឍតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) ទៅជាតំបន់ទេសចរណ៍ធម្មជាតិ
ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់សម្តេច កាលពីថ្ងៃទី១ ខែតុលាកន្លងទៅ ដោយបានចូលជួបក្រុមការងារខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) ស្ថិតនៅភ្នំ១៥០០ ខេត្តពោធិ៍សាត់។
០៨ តុលា ២០២៦
ព័ត៌មានធនាគារ កាណាឌីយ៉ា ផ្តល់ហិរញ្ញប្បទានពិសេស អត្រាចាប់ពី ៥.៩៩% ដើម្បីជំរុញកំណើនអាជីវកម្មក្នុងស្រុក!
ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំមួយ និងជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា បន្តពង្រឹងការគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មក្នុងស្រុក តាមរយៈការដាក់ចេញនូវកម្មវិធីឥណទានអាជីវកម្ម «ខ្មែរជួយខ្មែរ» ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានពិសេស ជាមួយអត្រាការប្រាក់ដ៏ទាបបំផុតមិនធ្លាប់មានចាប់ពី ៥.៩៩% ក្នុងមួយឆ្នាំ។
០៨ តុលា ២០២៦
ព័ត៌មានក្រសួងឧស្សាហកម្មប្រកាសបើកការស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូងនៅដើមឆ្នាំ២០២៧
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា មូលនិធិស្រាវជ្រាវជាតិ គ្រោងនឹងបើកទទួលសំណើស្រាវជ្រាវថ្នាក់ជាតិជាលើកដំបូង នៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលផ្តោតទៅលើការអភិវឌ្ឍ និងនវានុវត្តន៍ (ការច្នៃប្រឌិតថ្មី)។ ការប្រកាសនេះបានធ្វើឡើងនៅដើមសប្តាហ៍នេះ បន្ទាប់ពីមូលនិធិស្រាវជ្រាវជាតិបាន ពិនិត្យលើប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា និង វឌ្ឍនភាពនៃការរៀបចំស្ថាប័ន នីតិវិធីប្រតិបត្តិការ ក្របខណ្ឌហិរញ្ញវត្ថុ ផែនការការងារឆ្នាំ២០២៧ និងសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់មូលនិធិស្រាវជ្រាវជាតិ។
០៨ តុលា ២០២៦
ព័ត៌មានដំណឹងល្អ! ជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៦
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់សេវារថយន្តក្រុងសាធារណៈជូនបងប្អូនជិះ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ។
០៨ តុលា ២០២៦
