ព័ត៌មាន
ព័ត៌មានអាងស្តុកទឹកទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ន មានចំនួន ១ ៦៥៩ អាង(គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦)
អាងស្តុកទឹកទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ន មានចំនួន ១ ៦៥៩ អាង(គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦) ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤ ០០០លាន ម៉ែត្រគូប ក្នុងនោះ អាងស្តុកទឹកធំៗ ចំនួន ៩ ស្ថិតក្នុងខេត្ត ចំនួន ៧ មានសមត្ថភាពស្តុកទឹក អតិបរមាប្រមាណ ១ ០០០លាន ម៉ែត្រគូប។ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
០៥ តុលា ២០២៦
ព័ត៌មានក្រុមហ៊ុន Metfone ទិញបានសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខនៃព្រឹត្តិការណ៍ FIFA ASEAN Cup 2026 នៅកម្ពុជានៅនាទីចុងក្រោយ
ភ្នំពេញ៖ អ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាទទួលបានព័ត៌មានដ៏រំភើបមុនពេលការប្រកួតចាប់ផ្តើម ខណៈដែលក្រុមហ៊ុន Metfone បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខជាផ្លូវការនៅក្នុងប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ FIFA ASEAN Cup 2026 ដោយពាំនាំនូវការប្រកួតនេះជូនទស្សនិកជននៅទូទាំងប្រទេសទស្សនាដោយផ្ទាល់តាមរយៈកម្មវិធី TV360 by Metfone។
០៥ តុលា ២០២៦
ព័ត៌មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិននិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា
ខេត្តកណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ និងបុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការ លោក លោកស្រី នៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា និងពុទ្ធបរិស័ទចំណុះ ជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន វីរជនស្នេហាជាតិ ញាតកាទាំង៧សន្តាន ពិសេសវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី ជាដើម។
០៥ តុលា ២០២៦
ព័ត៌មានកម្ពុជា ត្រៀមខ្លួនរួចរាល់សម្រាប់ប្រវត្តិសាស្ត្រថ្មី ក្នុងជំនួបតទល់នឹង ទីម័រខាងកើត នៅរសៀលម៉ោង៤នេះ
ហុងកុង៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ទីម័រខាងកើត នៅវេលាម៉ោង ៤៖០០ រសៀលថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងជំនួបចុងក្រោយនៃពូល B នៃពានរង្វាន់ FIFA Asian Cup 2026 (Division 2) នៅកីឡដ្ឋាន Kai Tak ទីក្រុងហុងកុង។
០៥ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី សម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចបន្ថែមប្រាក់ចំនួន ២ ដុល្លារអាមេរិក លើតួលេខ ២១០ ដុល្លារ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ការសម្រេចនេះ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ក្នុងចំនួន ២១២ ដុល្លារអាមេរិក។
០៥ តុលា ២០២៦
ព័ត៌មានអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»
០៥ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦។
០៥ តុលា ២០២៦
ព័ត៌មានអាជ្ញាធរមីនកម្ពុជារម្លឹកឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់បណ្តាលមកពីគ្រប់មិនទាន់ផ្ទុះនៅពេលទឹកស្រក
អាជ្ញាធរមីនកម្ពុជាបានចេញសេចក្តីណែនាំមួយដើម្បី រម្លឹកឲ្យប្រជាពលរដ្ឋដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួនត្រូវបានប្រទះឃើញ ដោយសារ ទឹកហូរខ្លាំងអាចហូរច្រោះដី បំផ្លាញស្រទាប់ដី និងនាំយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យផុសឡើង ឬរសាត់ពីតំបន់មានគ្រោះថ្នាក់មកកាន់ទីកន្លែងថ្មីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ។
០៥ តុលា ២០២៦
ព័ត៌មានក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យធនធានទឹកសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ក្រោម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជំរុញការងារវិស្វកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធធារាសាស្ត្រទូទាំងប្រទេស។
០៥ តុលា ២០២៦
