ព័ត៌មាន
ព័ត៌មានរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវជនបទ ៣ ខ្សែក្នុងខេត្តបាត់ដំបង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៣ ខ្សែ នៅក្នុងស្រុកសង្កែ និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង រហូតដល់ត្រូវផ្អាកចរាចរណ៍រថយន្តជាបណ្ដោះអាសន្ន។
០៥ តុលា ២០២៦
ព័ត៌មានដំរីព្រៃ២ក្បាលធ្លាក់ក្នុងស្រះទឹកជ្រៅត្រូវបានសង្គ្រោះដោយសុវត្ថិភាពនៅមណ្ឌលគិរី
សត្វដំរីព្រៃចំនួន២ក្បាលដែលមានដំរីញីមួយក្បាលផងនោះត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះចេញពីស្រះទឹកជ្រៅមួយកន្លែងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរីបានដោយជោគជ័យកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
០៥ តុលា ២០២៦
ព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន
០៥ តុលា ២០២៦
ព័ត៌មានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អំអន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ ស្តីពីការងារស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ
ហាណូយ៖ នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម នៅទីក្រុងហាណូយ។
០៥ តុលា ២០២៦
ព័ត៌មានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញកាន់វេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)
ខេត្តកណ្តាល ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញកាន់វេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
០៥ តុលា ២០២៦
ព័ត៌មានកម្ពុជាប្រឹងប្រែងអភិវឌ្ឍន៍ទំនិញដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិនិងឈានទៅជំនួសទំនិញនាំចូល
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើនដើម្បីអភិវឌ្ឍន៍ ពង្រឹងគុណភាពទំនិញកម្ពុជាដើម្បីឆ្លើយតបទីផ្សារនិង លើកកម្ពស់សេដ្ឋកិច្ចជាតិ។ ក្រសួងឧស្សាហកម្មបានដាក់ឱ្យអនុវត្តគម្រោងវេចខ្ចប់ (CAM-PACK+)ដើម្បីជួយកែលម្អគុណភាព សុវត្ថិភាព អាយុកាលផលិតផល និងការត្រៀមខ្លួនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការនាំចេញ។ ក្រសួងបានបង្កើតមជ្ឈមណ្ឌលជាតិមាត្រាសាស្ត្រ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិដើម្បីរៀបចំ ពង្រឹងស្តង់ដារ និងវិស័យមាត្រាសាស្ត្រដោយដាក់ឱ្យប្រើប្រាស់ស្តង់ដារកម្ពុជាលើវិស័យផ្សេងៗ (ដូចជា គីមី យានយន្ត ឈើ គ្រឿងសម្អាង កៅស៊ូ និងប្រព័ន្ធគ្រប់គ្រង) ។ទន្ទឹមនេះក្រសួងបានដាក់ចេញ «សញ្ញាផលិតផលកម្ពុជាមានគុណភាព»តាមរយៈជំរុញ និងលើកទឹកចិត្តឱ្យអាជីវកម្មក្នុងស្រុកពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់មកលើទំនិញក្នុងស្រុក។ ព្រមទាំងបានជំរុញឧស្សាហកម្មកែច្នៃកសិផល ដោយផ្តោតលើការកែច្នៃវត្ថុធាតុដើមក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងការកាត់បន្ថយថ្លៃដើម ឬផលប៉ះពាល់បរិស្ថាន ដើម្បីបង្កើនភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ ថ្មីៗនេះក្រសួងឧស្សាហកម្មទើបបានបញ្ចប់ ព្រឹត្តិការណ៍ PackTalk Cambodia 2026 ក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយឆ្ពោះទៅកាន់ទីផ្សារ » រួម ជាមួយពិព័រណ៍ FoodTec Cambodia 2026 ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រនៃការវេចខ្ចប់ ក្នុងការបង្កើន គុណភាព និងសុវត្ថិភាពផលិតផល បង្កើតតម្លៃបន្ថែម ពង្រឹងម៉ាក យីហោ ជំរុញការវេចខ្ចប់ប្រកបដោយចីរភាព និងពង្រីកលទ្ធភាព ចូលទៅកាន់ទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា។ កិច្ចប្រឹងប្រែងពង្រឹងគុណភាពទំនិញកម្ពុជានេះ បានផ្តល់ឲ្យទំនិញផលិតនៅកម្ពុជានេះមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដែលជួយបង្កើតឱកាសការងារនិងចំណូលជូនប្រជាពលរដ្ឋ និងកសិករក្នុងស្រុក។ ផលិតផលក្នុងស្រុកមានលទ្ធភាពបញ្ចេញទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទាក់ទាញរូបិយប័ណ្ណបរទេស និងពង្រីកសង្វាក់ផលិតកម្ម។ ការកាត់បន្ថយទំនិញនាំចូល ដោយផលិតផលក្នុងស្រុកអាចជំនួសទំនិញពីបរទេស ជួយកាត់បន្ថយថ្លៃដើម និងទប់ស្កាត់អតិផរណា៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)
០៥ តុលា ២០២៦
ព័ត៌មានឯកឧត្តម គន់ គីម អញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងជាប្រធានប្តូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៃ VECONAC ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសាន់អ៊ែនមូន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
០៥ តុលា ២០២៦
ព័ត៌មានឯកឧត្តម កែ គឹមយ៉ាន ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅបន្ទាយមានជ័យ
ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះមកដោះស្រាយផ្ទាល់នូវបញ្ហាជំនន់ទឹកភ្លៀង និងគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការបន្តរបស់សម្តេច ដើម្បីបញ្ចៀសការលិចលង់ជាថ្មីនាពេលអនាគត។
០៥ តុលា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ កំពុងស្រកជាបន្តបន្ទាប់
០៥ តុលា ២០២៦
