ព័ត៌មាន
ព័ត៌មានព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងកម្មវិ ធី បើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី ២៥ នៅវិមានសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព។
០៥ តុលា ២០២៦
ព័ត៌មានចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលានេះ កម្ពុជា អាចមានភ្លៀងធ្លាក់ពី២០% ទៅ៥០%
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី២៧ ឈ្មោះ ឆយវ៉ាន(Choi-wan)T2627 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
០៥ តុលា ២០២៦
ព័ត៌មានវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)»
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងទីរួមខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល។
០៤ តុលា ២០២៦
ព័ត៌មានវីដេអូបទយកការណ៍ ៖ ផ្លូវបេតុងថ្មី ៥៤៨ម៉ែត្រ បន្ថែមក្តីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិកំពង់ត្រឡាច
០៤ តុលា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់
០៤ តុលា ២០២៦
ព័ត៌មានល្ខោនខោលកម្ពុជាបង្ហាញវត្តមាននៅប្រទេសកូរ៉េខាងត្បូង
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈល្ខោនខោលរបស់ក្រុមសម្តែងកម្ពុជា ក្នុងពិធី «បុណ្យបេកតិកភ័ណ្ឌវប្បធម៌អរូបីយូណេស្កូ-ខ្យង់គី ឆ្នាំ២០២៦- 2026 UNESCO-Gyeonggi Intangible Cultural heritage Festival» ដែលរៀបចំឡើងដោយវេទិកាវប្បធម៌ និងសិល្បៈកូរ៉េ (Korea Forum of Culture and Arts- KFCA) នៅមជ្ឈមណ្ឌលសិល្បៈខ្យង់គី នៅខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។
០៤ តុលា ២០២៦
ព័ត៌មានក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី២៧ ឈ្មោះ ឆយវ៉ាន(Choi-wan)T2627 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និហសមុទ្រកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី២៧ ឈ្មោះ ឆយវ៉ាន(Choi-wan)T2627 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
០៤ តុលា ២០២៦
ព័ត៌មានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យវត្ថុដល់វត្តទាំង៩ ក្នុងតំបន់អង្គរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ដល់វត្តទាំង៩ ក្នុងតំបន់អង្គរ ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរសម័យអង្គរ វីរៈកងទ័ព ពលី ដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងញាតកាទាំង ៧សន្តាន និងដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែលបានចែកឋានទៅ។
០៤ តុលា ២០២៦
ព័ត៌មានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)
នារសៀលថ្ងៃពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា និងបត្តិទានគាថា សំដៅផ្សព្វផ្សាយមេត្តាធម៌ផងដែរ ។
០៣ តុលា ២០២៦
