ព័ត៌មាន
ព័ត៌មានអភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពារសុវត្ថិភាព និងសុខភាពប្រជា ពលរដ្ឋនៅទីទួលសុវត្ថិភាព ខណៈទឹកជំនន់ជម្លៀសមនុស្សជាង ៦ពាន់នាក់
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--- ក្នុងពេលដែលស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យកំពុងបន្តបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានបង្កើនការយកចិត្តទុកដាក់លើការជម្លៀសប្រជា ពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងធានាស្បៀង អាហារ សន្តិសុខ សុវត្ថិភាព និងសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាក់ស្តែង នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថាន ភាពប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។
៣០ កញ្ញា ២០២៦
ព័ត៌មានសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦
៣០ កញ្ញា ២០២៦
ព័ត៌មានព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ(Surigae)T2626 ថយឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម បានឧ្យដឹងថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ(Surigae)T2626 បានថយឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
៣០ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់
៣០ កញ្ញា ២០២៦
ព័ត៌មានទំនាក់ទំនងកម្ពុជា-វៀតណាម គឺជាអ្នកជិតខាងល្អ មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Lê Minh Hùng) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
៣០ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដល់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន
នាយប់ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” ។
២៩ កញ្ញា ២០២៦
ព័ត៌មានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសូត្រមន្តក្នុងឱកាសកាន់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២៩ កញ្ញា ២០២៦
ព័ត៌មានអភិបាលខេត្តបាត់ដំបង ណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ជាពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ។
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញធុរកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចលំហអាកាសកម្ពុជា-ជប៉ុន
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan "Co-Creation" Networking Symposium and Business Matching) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
២៩ កញ្ញា ២០២៦
