ព័ត៌មាន
ព័ត៌មានសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម ឌិត ទីណា អញ្ជើញ ចុះពិនិត្យសំណង់ទ្វារទឹកនៅសង្កាត់និមិត្ត ដើម្បីពង្រឹងការគ្រប់គ្រងលំហូរទឹក និងបង្ការផលប៉ះពាល់ពីជំនន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦– ក្នុងស្ថានភាពដែលក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងលំហូរទឹកពីតំបន់ខាងលើ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវសំណង់ទ្វារទឹក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីតាមដានស្ថានភាពទឹក និងពិនិត្យលទ្ធភាពគ្រប់គ្រងលំហូរទឹកឱ្យបានសមស្រប។
២៩ កញ្ញា ២០២៦
ព័ត៌មានកិច្ចប្រជុំពិភាក្សាការងារ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ រូបថត៖ សិរី ឧត្តម
២៩ កញ្ញា ២០២៦
ព័ត៌មានព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។
២៩ កញ្ញា ២០២៦
ព័ត៌មានCambodia, Thailand RBC Secretariats Hold Informal Meeting at Choam–Sa Ngam Border
AKP Phnom Penh, September 29, 2026 --The Secretariats of the Cambodia–Thailand Regional Border Committee (RBC) held an informal meeting at the Choam–Sa Ngam International Border Checkpoint in Anlong Veng district, Oddar Meanchey province, on Tuesday morning to discuss the implementation of existing bilateral agreements.
២៩ កញ្ញា ២០២៦
ព័ត៌មានខេត្តបន្ទាយមានជ័យ ទឹកជំនន់បន្តហក់ឡើងខ្លាំងលិចលង់ ៦ ស្រុកក្រុង និងជម្លៀសពលរដ្ឋរាប់ពាន់គ្រួសារ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កំពុងបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ ខណៈទឹកនៅតាមស្ទឹង អូរ និងតំបន់ប្រឈមមួយចំនួនបានបន្តកើនឡើងខ្ពស់ រហូតឈានដល់កម្រិតប្រកាសអាសន្ន និងបានបង្កផលប៉ះពាល់ដល់ស្រុក-ក្រុងចំនួន ៦ ក្នុងចំណោមស្រុក-ក្រុងទាំង ៩ របស់ខេត្ត ដោយប្រជាពលរដ្ឋសរុបចំនួន ៣.៥៦២ គ្រួសារ ស្មើនឹង ១៤.៥៣១ នាក់ បានរងផលប៉ះពាល់។
២៩ កញ្ញា ២០២៦
ព័ត៌មានក្រុមលេខាធិការ នៃRBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ ដើម្បីបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃGBC
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពី អាជ្ញាបណ្ណទឹក នៅសាលប្រជុំនៃទីស្ដីការក្រសួង។
២៩ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម សុខ សូកេន ជួបពិភាក្សាការងារជាមួយ លោកវរៈសេនីយ៍ឯក Dao Xuan Vu អនុប្រធានក្រុមហ៊ុន វៀតតែល
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយ លោកវរៈសេនីយ៍ឯក Dao Xuan Vu អនុប្រធានក្រុមហ៊ុន វៀតតែល (Viettel) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងអធិការកិច្ច និងក្រុមហ៊ុន វៀតតែល នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
២៩ កញ្ញា ២០២៦
