ព័ត៌មាន
ព័ត៌មានថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា «មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។
១៣ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant)
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការភោជនីយដ្ឋាន «យ៉ាង្ទហ្សេ» (Yangtze Restaurant) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ធុរជន វិនិយោគិន និងភ្ញៀវកិត្តិយសជាច្រើនរូប។
១៣ កញ្ញា ២០២៦
ព័ត៌មានពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ជាស្ពានចម្លង សម្រាប់អ្នកស្វែងរកការងារ ឱ្យជួបការងារក្នុងក្ដីស្រមៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ធនធានមនុស្ស
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ សមាគម សហជីព សហព័ន្ធ សិល្បករ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ព្រមទាំងសិស្ស-និស្សិត និងអ្នកស្វែងរកការងារផងដែរ។
១៣ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម ហ៊ុន ម៉ានី សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
១៣ កញ្ញា ២០២៦
ព័ត៌មានសម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកំរៀង
នាព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ប្រារព្ធនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំរៀង។
១៣ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ
នាព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះឱ្យយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសខេត្តព្រះវិហារ។
១៣ កញ្ញា ២០២៦
ព័ត៌មានកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា UNCLOS កម្ពុជា-ថៃ នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា
សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមភ្នាក់ងារកម្ពុជា។ ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពីកិច្ចប្រជុំនេះពីប្រទេសសិង្ហបុរី ចាប់ពីម៉ោង ០៧:៣០ នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ០៨:៣០ ម៉ោងក្នុងប្រទេសសិង្ហបុរី) តទៅ។ ស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនឹងផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ។
១៣ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃUNCLOS នៅសិង្ហបុរី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ រូបថត៖ ក្រសួងការបរទេស
១៣ កញ្ញា ២០២៦
ព័ត៌មានពិព័រណ៍ទេសចរណ៍កម្ពុជា បានបង្ហាញនូវសក្ដានុពល អត្តសញ្ញាណ និងភាពសម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ គាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់វិស័យទេសចរណ៍
រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១» ក្រោមប្រធានបទ «ខ្មែររួបរួម ដើម្បីទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល រាជធានីភ្នំពេញ។
១៣ កញ្ញា ២០២៦
