អាទិត្យ ១ វិច្ឆិកា ២០២៦

ព័ត៌មាន

ក្រសួងការងារជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហគ្រាស ក្រុមហ៊ុន និងរោងចក្រព័ត៌មាន

ក្រសួងការងារជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហគ្រាស ក្រុមហ៊ុន និងរោងចក្រ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបទ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ" នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ស្ពឺចំនួនជិត ៥០០នាក់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

១៣ កញ្ញា ២០២៦

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជាព័ត៌មាន

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១៣ កញ្ញា ២០២៦

Outcome of the State Visit of His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, to the Kingdom of Cambodiaព័ត៌មាន

Outcome of the State Visit of His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, to the Kingdom of Cambodia

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១៣ កញ្ញា ២០២៦

១,៥៩៩ គ្រាប់លើប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក៖ តួលេខដែលទាមទារចម្លើយ មិនមែនការបដិសេធទទេព័ត៌មាន

១,៥៩៩ គ្រាប់លើប្រាង្គប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក៖ តួលេខដែលទាមទារចម្លើយ មិនមែនការបដិសេធទទេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសដរលើបណ្តាញសង្គមការងារផ្លូវការ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះថា « ១,៥៩៩ គ្រាប់ ក្នុង៥០១ ទិសដៅបាញ់សំដៅមកលើប្រាសាទព្រះវិហារមួយ។ នេះមិនមែនជាតួលេខតូចតាចដែលបង្កឡើងដោយយោធាថៃប្រើលេសថា«វាយប្រហារលើគោលដៅយោធា» មកបិទបាំងនៃទង្វើបំផ្លាញបេតិកភណ្ឌពិភពលោកបានទេ។ វាជាទិន្នន័យដែលត្រូវបានបង្ហាញដោយអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស្តីពីគ្រាប់ដែលធ្លាក់ក្នុងតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងចំនួនគ្រាប់ គឺលំនាំនៃការបាញ់របស់យោធាងថៃ និងអ្វីដែលនៅសល់លើដីគឺសំណល់គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងប្រាង្គប្រាសាទពោរពេញដោយស្លាកស្នាមនៃគ្រាប់ផ្លោង និងគ្រាប់ផ្សេងៗទៀតរបស់ថៃ។

ក្រសួងព័ត៌មាន

១២ កញ្ញា ២០២៦

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាព័ត៌មាន

ឯកឧត្តមអភិបាលខេត្តសៀមរាប ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា

AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅខេត្តសៀមរាប។ រូបថត៖ ឃុត សៅ

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១២ កញ្ញា ២០២៦

ក្រសួងរៀបចំដែនដីកំពុងរៀបចំសេចក្តីប្រកាសស្តីពីប្រភេទបរិក្ខារសំណង់ដែលបង្កគ្រោះថ្នាក់ព័ត៌មាន

ក្រសួងរៀបចំដែនដីកំពុងរៀបចំសេចក្តីប្រកាសស្តីពីប្រភេទបរិក្ខារសំណង់ដែលបង្កគ្រោះថ្នាក់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាដើម្បីតម្រូវឲ្យ ម្ចាស់សំណង់ ឬអ្នកគ្រប់គ្រងអគារមានកាតព្វកិច្ចត្រូវធ្វើការត្រួតពិនិត្យ និងថែទាំ បរិក្ខារទាំងនោះទៅតាមកាលកំណត់ និងកំណត់នីតិវិធីក្នុងការសុំលិខិតបញ្ជាក់អនុលោមភាពបច្ចេកទេស និងសុវត្ថិភាព មុននឹងអនុញ្ញាតឱ្យដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ។

APP MoINFO

១២ កញ្ញា ២០២៦

កម្ពុជាស្វែងរកកិច្ចសហការលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីពន្លឿនបរិវត្តកម្មឧស្សាហកម្មព័ត៌មាន

កម្ពុជាស្វែងរកកិច្ចសហការលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីពន្លឿនបរិវត្តកម្មឧស្សាហកម្ម

ទីក្រុងសិនយ៉ាង ប្រទេសចិន ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ — កម្ពុជាកំពុងខិតខំពន្លឿនការធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធអ៊ីនធឺណិតឧស្សាហកម្ម និងការពង្រឹងភាពជាដៃគូអន្តរជាតិ ដើម្បីបង្កើនផលិតភាព និងលើកកម្ពស់វិស័យកម្មន្តសាលដែលមានតម្លៃបន្ថែមខ្ពស់។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

១២ កញ្ញា ២០២៦

រដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹងលើកិច្ចព្រមព្រៀង និង MOU ថ្មីចំនួន ៤ រវាងរាជរដ្ឋាភិបាលកម្ពុជា-មីយ៉ាន់ម៉ាព័ត៌មាន

រដ្ឋសភាកម្ពុជាគាំទ្រពេញទំហឹងលើកិច្ចព្រមព្រៀង និង MOU ថ្មីចំនួន ៤ រវាងរាជរដ្ឋាភិបាលកម្ពុជា-មីយ៉ាន់ម៉ា

វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លែផ្កានៃកិច្ចចរចា និងការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោងឡាំង (U Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

រដ្ឋសភា

១២ កញ្ញា ២០២៦

ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ខេត្តសៀមរាបព័ត៌មាន

ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ខេត្តសៀមរាប

AKP កណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។រូបថត៖ ឡាយ សារ៉ុម

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១២ កញ្ញា ២០២៦