ព័ត៌មាន
ព័ត៌មានព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់ជាភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយ ប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន។
១២ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញក្រាបបង្គំ សម្តេចសង្ឃ បួរ គ្រី នៅវត្តស្វាយពពែ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញក្រាបថ្វាយបង្គំ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។រូបថត៖ ហុង ម៉េងឡុង
១២ កញ្ញា ២០២៦
ព័ត៌មានស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងស្រកនិងឡើងបន្តិចបន្តួច
១២ កញ្ញា ២០២៦
ព័ត៌មានសម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា
១២ កញ្ញា ២០២៦
ព័ត៌មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជាត្រូវបន្តពង្រឹងទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់សម្រាប់ពាណិជ្ជកម្មឌីជីថល ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦» ... (ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Cambodia Digital Trade Forum and Online Expo – DTF)» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគ្រិន និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។
១២ កញ្ញា ២០២៦
ព័ត៌មានឯកឧត្តម មីន អោង ឡាំង បញ្ជាក់ពីការចាត់ទុកកម្ពុជា គឺជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាបន្តបន្ទាប់
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
១២ កញ្ញា ២០២៦
ព័ត៌មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលកិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាល នាយក នាយិកាសាខា នាយករង នាយិការងសាខា និងមន្ត្រីទទួលបន្ទុកយុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត សរុបចំនួន៩៥នាក់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
១១ កញ្ញា ២០២៦
ព័ត៌មានក្រសួងព័ត៌មាន ប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការអំពីការបើកដំណើរការទទួលចុះឈ្មោះអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ដែលមានបំណងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។
១១ កញ្ញា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១ឆ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖
១១ កញ្ញា ២០២៦
